By admin
Thursday July 7th, 2022
MORNING NEWS BRIEF [JULY 07, 2022]
MORNING NEWS BRIEF [JULY 07, 2022]
MORNING NEWS BRIEF [JULY 07, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Thursday July 7th, 2022
Thursday July 7th, 2022
ព័ត៌មានសំខាន់ៗ
រដ្ឋមន្ត្រីការបទេសកម្ពុជា បានអញ្ជើញផ្តល់ព័ត៌មាន ជូនអង្គទូតប្រចាំនៅកម្ពុជា និងអ្នកសារព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ាជាលើកទី២។ ប្រភព៖ Fresh News
សម្តេចតេជោនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសឡាវចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ប្រភព៖ Fresh News
សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសពីការបើកគណនីធនាគារដើម្បីអាចឱ្យសប្បុរជន ក៏ដូចជាប្រជាពលរដ្ឋចូលរួមបរិច្ចាគថវិកាសម្រាប់សកម្មភាពលុបបំបាត់មីន និងមីនមិនទាន់ផ្ទុះនៅកម្ពុជា។ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ត្រូវបានហាមឃាត់ពីការចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដោយតម្រូវឱ្យបញ្ជូនអ្នកតំណាងមិនមែននយោបាយចូលរួមជំនួសវិញ។ ប្រភព៖ ខ្មែរថាមស៍
សម្តេចក្រឡាហោម ស ខេង និងឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំកម្ពុជា បានពិភាក្សាការងារ ដើម្បីបន្តរឹតចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានជួបជាមួយបណ្តាប្រទេសផ្តល់ជំនួយសម្រាប់សាលាក្តីខ្មែរប្រហម និងលើកឡើងថា អ.វ.ត.ក. ក្លាយជាតុលាការគំរូសម្រាប់ការវិនិច្ឆ័យឧក្រិដ្ឋកម្មកម្រិតធ្ងន់។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មានសេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម សម្រេចបានប្រមាណ ១៥០លានដុល្លារ ក្នុងឆ្នាំ២០២១ កើនឡើង៥៣% បើធៀបនឹងឆ្នាំ២០២០។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរលើកទី១៥ កម្រិតអន្តរជាតិ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសជំរុញការនាំចេញផលិតផលទៅកាន់ទីផ្សារគោលដៅ។ ប្រភព៖ សារព័ត៌មានថ្មីៗ
អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តឱ្យតំណាងឯកជនស្វែងយល់បន្ថែមពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគ និងការបណ្ដាក់ទុននៅកម្ពុជា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព៍ត៌មានសង្គម
សម្ដេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងថា កម្ពុជាជាប្រទេសទី៤ ដែលបានចូលរួមផ្ដល់សម្ភារ និងថវិកា សម្រាប់ស្តុកវេជ្ជសាស្ត្របម្រុងរបស់អាស៊ាន សម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
សម្ដេចតេជោនាយករដ្ឋមន្រ្តី បានឱ្យដឹងថារដ្ឋាភិបាលកំពុងឧបត្ថម្ភធនជាង ១០០លានដុល្លារ ដល់អគ្គិសនីកម្ពុជា ដើម្បីរក្សាស្ថិរភាពតម្លៃអគ្គិសនី នៅក្នុងឆ្នាំ២០២២។ប្រភព៖ ខ្មែរថាមស៍
ក្រសួងសុខាភិបាល បានបង្កើនលទ្ធភាពនៃការពិនិត្យរកជំងឺរបេងក្នុងចំណោមកុមារ ដើម្បីផ្ដល់ការព្យាបាលទាន់ពេលវេលា សំដៅកាត់បន្ថយអត្រាមរណភាព។ប្រភព៖ ខ្មែរថាមស៍