MORNING NEWS BRIEF [JULY 07, 2023]
MORNING NEWS BRIEF [JULY 07, 2023]
MORNING NEWS BRIEF [JULY 07, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Friday July 7th, 2023
Friday July 7th, 2023
ព័ត៌មានសំខាន់ៗ
យោងតាមសន្ទស្សន៍សន្តិភាពសកលឆ្នាំ ២០២៣ ចេញផ្សាយដោយIEP កម្ពុជា ឈរនៅលេខរៀងទី១៣ នៅតំបន់APAC និងទី៧៣ ក្នុងចំណោម ១៦៣ប្រទេស ជាប្រទេសដែលមានសុខសន្តិភាព។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
NBC បានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២២ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សាធារណជន អំពីវឌ្ឍនភាព និងការអនុវត្តគោលនយោបាយហិរញ្ញវត្ថុនៅកម្ពុជា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
NBC បានលើកឡើងថា RCEP និងFTAs នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងសកម្មភាពពាណិជ្ជកម្មកាន់តែច្រើនមកកាន់ប្រទេសកម្ពុជា។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
ព័ត៌មាននយោបាយ
គ.ជ.ប បានឱ្យដឹងថា ក្នុងថ្ងៃទី៦ នៃយុទ្ធនាការឃោសនាបោះឆ្នោតនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បានបន្តប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ និងគ្មានអំពើហិង្សា។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
គ.ជ.ប បានថ្លែងថា ទឹកខ្មៅលុបមិនជ្រះ សម្រាប់ប្រើប្រាស់ ក្នុងពេលបោះឆ្នោតជ្រើសរើស តាំងតំណាងរាស្ដ្រី នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានចំណាយថវិកាចំនួន ៩៦៣.៣១០ដុល្លារ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ការបោះឆ្នោតមួយសន្លឹកជូនគណបក្សប្រជាជនកម្ពុជា ស្មើនឹងការបោះឆ្នោតជូនដល់ការរីកចម្រើននៃជីវភាពរស់នៅរបស់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច
ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ២,៩ពាន់លានដុល្លារ កើនឡើងជិត ៣% បើធៀបនឹងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្នុងឆមាសទី១នៃឆ្នាំ២០២៣ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ ទីផ្សារគោលដៅចំនួន ៥២លើពិភពលោក បានចំនួន ៣៣ម៉ឺនតោន ដែលមានទឹកប្រាក់ប្រមាណ ២២៩,២៣លានដុល្លារ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
CGCC បានសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុពាក់ព័ន្ធ ដើម្បីផ្តល់មូលនិធិបន្ថែមដល់សហគ្រាស MSMEs ក្នុងការទទួលបានប្រភពថវិកាបន្ថែមទៅពង្រីកវិសាលភាពនៃអាជីវកម្ម។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បញ្ជាក់ថា ក្នុងរយៈពេល ៥ឆ្នាំមកនេះ ក្រសួងបានបំពេញភារកិច្ចដោយប្រសិទ្ធភាព និងគណនេយ្យភាព លើការពារណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់បទល្មើស។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្រសួងប្រៃសណីយ៍ បានជំរុញភាគីពាក់ព័ន្ធឱ្យចូលរួមអនុវត្តតាមគោលការណ៍ណែនាំ ស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាន ដើម្បីធានាសុវត្ថិភាព និងការក្លាយជាពលរដ្ឋឌីជីថលដ៏រឹងមាំរបស់កុមារ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
EDC បានជូនដំណឹងពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវនៅថ្ងៃទី៦-៩ ខែកក្កដា នេះ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល