MORNING NEWS BRIEF [JULY 11, 2023]
MORNING NEWS BRIEF [JULY 11, 2023]
MORNING NEWS BRIEF [JULY 11, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Tuesday July 11th, 2023
Tuesday July 11th, 2023
ព័ត៌មានសំខាន់ៗ
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជា និងចិន បានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងដាក់ចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
សម្តេចតេជោ បានអំពាវនាវដល់សមាជិកអង្គការណាតូ និងប្រទេសសម្ព័ន្ធមិត្តអាមេរិក ត្រូវរួមគ្នាទប់ស្កាត់ឱ្យខានតែបានទៅដល់អាមេរិក និងអ៊ុយក្រែនកុំឱ្យប្រើប្រាស់គ្រាប់បែកចង្កោម ក្នុងសង្គ្រាម។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
រដ្ឋមន្ត្រីក្រសួងការបរទេស បានដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំ AMM លើកទី៥៦ នៅប្រទេសឥណ្ឌូនេស៊ី ដើម្បីជំរុញលើដំណើរការកសាងសហគមន៍ និងមជ្ឈភាពរបស់អាស៊ានបន្ថែម។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
គ.ជ.ប បានបង្ហាញថា ដំណើរការឃោសនាបោះឆ្នោតឆ្នាំ២០២៣ គឺបានប្រព្រឹត្តិទៅដោយរលូន គ្មានអំពើហិង្សាមានសណ្តាប់ធ្នាប់ល្អ និងគ្មានការប៉ះទង្គិចរវាងគណបក្សនយោបាយ។ ប្រភព៖ AMS News
គ.ជ.ប សម្រេចទទួលស្គាល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិចំនួនប្រមាណ ៨ម៉ឺននាក់ ចូលរួមឃ្លាំមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានចុះហត្ថលេខាទទួលយកគុណភាពបង្គោល និងរូបរាងបង្គោលព្រំដែនកម្ពុជា-ឡាវ ដើម្បីយកទៅដាំនៅតាមគោលដៅដែលបានឯកភាពគ្នា។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច
ក្រសួងសេដ្ឋកិច្ច បានបង្ហាញថា ក្នុងឆមាសទី១នៃឆ្នាំនេះ ការដ្ឋានសំណង់ ១.០២៣គម្រោងត្រូវបានអនុម័ត ក្នុងទឹកប្រាក់ ១.២៨៤,៥លានដុល្លារ កើនឡើង ២២គម្រោង បើធៀបនឹងឆ្នាំ២០២២។ ប្រភព៖ សារព័ត៌មានថ្មីៗ
ក្នុងឆមាសទី១នៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានទឹកប្រាក់ប្រមាណ ២៣,៦៩ពាន់លានដុល្លារ ថយចុះ ១៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ ខ្មែរថាមស៍
ធនាគារជាតិ និង Union Pay បានចុះអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែនតាម QR-Code ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀល និងប្រាក់យ៉ន់។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
សម្តេចតេជោ បានថ្លែងថា កម្ពុជា កំពុងតម្រង់ទិសគោលនយោបាយតាមវិស័យពាក់ព័ន្ធ ដើម្បីឆ្លើយតបនឹងកំណើនប្រជាជន ខណៈកំណើនប្រជាជនបានកើនដល់ ១៦,៨លាននាក់ក្នុងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្រសួងមហាផ្ទៃ បានណែនាំអាជ្ញាធរមូលដ្ឋាន ចុះដកហូតអត្តស-ញ្ញាបណ្ណច្បាប់ដើម នៅតាមគ្រឹះស្ថានហិរញ្ញវត្ថុ និងកន្លែងបញ្ចាំទូទាំងប្រទេស ដើម្បីប្រគល់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងធនធានទឹក បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ថានឹងទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប ចាប់ពីថ្ងៃទី១២-១៨ ខែកក្កដា ឆ្នាំ២០២៣។ ប្រភព៖ Fresh News