MORNING NEWS BRIEF [JULY 12, 2023]

MORNING NEWS BRIEF [JULY 12, 2023]

MORNING NEWS BRIEF [JULY 12, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងទីម័រខាងកើត បានពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យអាទិភាពនានា ដើម្បីផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងក្នុងតំបន់អាស៊ាន។ ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
  2. ក្រសួងការបរទេស បានបង្ហាញលទ្ធផលកិច្ចប្រជុំ AMM លើកទី៥៦ (សម័យប្រជុំពេញអង្គ), កិច្ចប្រជុំ SEANWFZ និងជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងតំណាងAICHR។ ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
  3. កម្ពុជា បានដាក់ឱ្យប្រើប្រាស់សៀវភៅ ស្តីពីការវិនិយោគនៅកម្ពុជា សម្រាប់វិនិយោគិនបរទេសដែលកំពុងស្វែងឱកាសទីផ្សារនៅកម្ពុជា ដោយផ្តោតពិសេសលើច្បាប់ ស្តីពីការវិនិយោគឆ្នាំ២០២១។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. គ.ជ.ប បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលដែលណែនាំប្រជាពលរដ្ឋគូសសន្លឹកឆ្នោតខុស ដែលនាំឱ្យប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោត។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងពីភាពចាំបាច់ក្នុងការណែនាំប្រជាពលរដ្ឋពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ គឺជាការធានាថាអង្គបោះឆ្នោតមិនចាញ់បោកតាមការជំរុញចលនាបំផ្លាញសន្លឹកឆ្នោត។ ប្រភព៖ Fresh News
  3. គ​.ជ.ប បានបញ្ចប់ការបោះពុម្ពសន្លឹកឆ្នោតចំនួន ១៣លានសន្លឹក និងត្រៀមបញ្ជូនទៅតាមការិយាល័យបោះឆ្នោតគោលដៅ ទូទាំងប្រទេស សម្រាប់បម្រើឱ្យការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខ។​ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច
  1. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគបន្ថែមចំនួន ០៤ ដែលមានទំហំទឹកប្រាក់ប្រមាណ ២៦,៧លានដុល្លារ និងបង្កើតឱកាសការងារចំនួន ៣.៣០៧កន្លែង។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. NBC និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានចុះហត្ថលេខាលើ MoU លើកិច្ចសហការនៃគំនិតផ្តួតផ្តើម ស្តីពីការអភិវឌ្ឍគម្រោងតម្លាភាពហិរញ្ញវត្ថុ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងសេវាកម្មហិរញ្ញវត្ថុ។ ប្រភព៖  ខ្មែរថាមស៍
  3. ត្រឹមខែកក្កដានៃឆ្នាំ២០២៣ ចំនួនក្រុមហ៊ុនដែលចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១មាន​​ ២៧.០៩៥​ក្រុមហ៊ុន ស្មើ​ដើម​​ទុន​ចុះបញ្ជី​សរុប ៨,០៣ ពាន់​លាន​ដុល្លារ​។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
  1. សម្តេចតេជោ បានណែនាំរដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងសាធារណៈជាង ៣៥០គ្រឿង ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅតាមបណ្តាខេត្តនាការបោះឆ្នោតខាងមុខ។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍​ បី ធី វី
  2. CMAC បានបញ្ចប់បេសកកម្មនៃកិច្ចសហប្រតិបត្តិការផ្តល់ការហ្វឹកហ្វឺនបោសសម្អាតមីនមនុស្សធម៌ ក្រោមជំនួយបច្ចេកទេសជប៉ុន ដល់មន្រ្តីជំនាញសកម្មភាពមីនអ៊ុយក្រែនដោយជោគជ័យ។ ប្រភព៖ Fresh News
  3. រដ្ឋាភិបាល​ បានចេញអនុក្រឹត្យផ្ទេរថិវការដ្ឋបន្ថែមសម្រាប់រយៈពេល ៥ឆ្នាំ ដល់រដ្ឋបាលឃុំ-សង្កាត់​ប្រើប្រាស់ ដើម្បីអភិវឌ្ឍន៍ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ នៅតាមមូលដ្ឋាន។ ប្រភព៖ ខ្មែរថាមស៍