MORNING NEWS BRIEF [JULY 13, 2023]

MORNING NEWS BRIEF [JULY 13, 2023]

MORNING NEWS BRIEF [JULY 13, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. កម្ពុជា បានជំរុញអាស៊ានរក្សាមជ្ឈភាព ទាំងពាក្យសម្តី និងសកម្មភាពនៅចំពោះមុខនៃការប្រណាំងប្រជែងឥទ្ធិពលនយោបាយរបស់មហាអំណាច ដើម្បីពង្រឹងទំនាក់ទំនងជាមួយដៃគូខាងក្រៅ។ ប្រភព៖ ភ្នំពេញ​ប៉ុស្តិ៍
  2. រដ្ឋមន្ត្រីការបរទេសកម្ពុជា និងអូស្ត្រាលី បានពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យអាទិភាពនានា ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ រួមទាំងក្នុងតំបន់។ ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
  3. កម្ពុជា បានគាំទ្រវិធីសាស្ត្រមកមុនទទួលមុនចំពោះការចុះហត្ថលេខាលើពិធីសារនៃ SEANWFZ ដោយគ្មានខបម្រុង ដើម្បីជំរុញដល់ប្រទេសដែលមានអាវុធនុយក្លេរអ៊ែរផ្សេងទៀតអនុវត្តតាម។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. រដ្ឋមន្រ្តីក្រសួងការបរទេស បានស្នើ AICHR សិក្សាលទ្ធភាពរៀបចំ​បោះពុម្ព​របាយការណ៍​ប្រចាំ​ឆ្នាំ​ ដែលចងក្រងសកម្មភាពនានារបស់បណ្តាសមាជិកអាស៊ានសម្រេចបានក្នុងការលើកកម្ពស់សិទ្ធិមនុស្ស។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  2. រដ្ឋមន្ត្រីការបរទេសកម្ពុជា និងព្រុយណេ បានជួបពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យអាទិភាពនានា ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ និងក្នុងតំបន់អាស៊ាន។ ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
  3. គ.ជ.ប បាន​ជំរុញ​​ភ្នាក់ងា​រ​សន្តិ​សុខ​បោះ​ឆ្នោត​គ្រប់រូប​ប្រកាន់​ខ្ជាប់​នូវ​ច្បាប់​ និង​ខិតខំ​បំពេញ​តួនាទី​របស់​ខ្លួន​ ដើម្បី​ឱ្យ​ដំណើរ​ការ​បោះ​ឆ្នោត​ ឆ្នាំ២០២៣ ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​មាន​តម្លា​ភាព​។​ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច
  1. ក្នុងឆមាសទី១នៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ៣.៣០២លានដុល្លារ កើនឡើង ១,៣% បើធៀបនឹងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ០៥បន្ថែម ក្នុងវិស័យវាយនភណ្ឌ ដែលមានទុនវិនិយោគប្រមាណ ៥២,២លានដុល្លារ និងបង្កើតឱកាសការងារ ១២.៨២២កន្លែង។ ប្រភព៖ ខ្មែរថាមស៍
  3. សភាពាណិជ្ជកម្មកម្ពុជា បានស្នើឱ្យរដ្ឋាភិបាលអូស្ត្រាលី បង្កើតការិយាល័យពាណិជ្ជកម្មអូស្រ្តាលីនៅកម្ពុជា ដើម្បីជំរុញដល់ការសម្រួល និងបង្កើនសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
  1. សម្តេចតេជោ បានថ្លែងថា កម្ពុជាបានចាត់ទុកស្ត្រី និងកុមារី ជាធនធានដ៏សំខាន់សម្រាប់ជំរុញដល់កំណើនប្រកបដោយចីរភាព ក្នុងសេដ្ឋកិច្ច នយោបាយ និងសង្គម។ ប្រភព៖ សារព័ត៌មានដើមអំពិល
  2. ក្រសួងការងារ បានជូនដំណឹង ស្តីពីការបើកប្រាក់ឧបត្ថម្ភលើកទី៤ ជូនកម្មករ ៤.០៧៦នាក់ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។ ប្រភព៖ Fresh News 
  3. ក្រសួងសង្គមកិច្ច និង UNICEF បាននិងកំពុងសហការគ្នាលើការអនុវត្តយុទ្ធនាការឌីជីថល «តោះនិយាយ» ដើម្បីដោះស្រាយភាពងាយរងគ្រោះរបស់ក្មេងជំទងតាមប្រព័ន្ធអ៊ីនធឺណិត។ ប្រភព៖ ខ្មែរថាមស៍