MORNING NEWS BRIEF [JULY 21, 2023]

MORNING NEWS BRIEF [JULY 21, 2023]

MORNING NEWS BRIEF [JULY 21, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ព្រះមហាក្សត្រ មានព្រះរាជឱង្ការថា​ ព្រះអង្គមានទំនុកចិត្តមុតមាំចំពោះមិត្តភាពកម្ពុជា-ចិន និងការបន្តថែរក្សា​មិត្តភាពដែកថែប ដែលជារតនសម្បត្តិដ៏មានតម្លៃបំផុត សម្រាប់មនុស្ស​ជំនាន់​ក្រោយ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. សម្តេចតេជោ បានបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការប្រកាន់ខ្ជាប់ឥតងាករេចំពោះគោលនយោ​បាយចិនមួយ និងការគាំទ្រចំពោះគំនិតផ្តួចផ្តើមផ្សេងទៀតដែលស្នើដោយចិន។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. ប្រធានគ.ជ.ប និងឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា បានចុះពិនិត្យស្ថានភាពទូទៅនៃការរៀបចំក្បួនដង្ហែការឃោសនារកសំឡេងឆ្នោត នៅថ្ងៃចុងក្រោយ ក្នុងរាជធានីភ្នំពេញ។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. សម្តេចតេជោ បានប្រកាសស្វាគមន៍អ្នកសង្កេតការណ៍ចំនួន ៣៣៣នាក់ មកពី ៦៥ប្រទេស និងស្ថាបន័អន្តរជាតិដែលបាននិងកំពុងមកកាន់កម្ពុជា ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតឆ្នាំ២០២៣។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  2. គ.ជ.ប និងអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិជប៉ុន បានជួបសម្តែងការគួរសម និងពិភាក្សាលើដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃអាទិត្យ ទី២៣នេះ។ ប្រភព៖ AMS News
  3. ប្រតិភូ CAPDI, ICAPP, បក្សកុំម្មុយនីស្តចិន និងក្រសួងកាបរទេសចិន បានមកដល់កម្ពុជា ដើម្បីចូលរួមសង្កេតការណ៍ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣នេះ​។ ប្រភព៖ ក្រសួងព័ត៌មាន
ព័ត៌មានសេដ្ឋកិច្ច
  1. ឯកឧត្តម គង់ ភោគ ​​ថ្លែងថា សេដ្ឋកិច្ច​ឌីជីថល គឺជាអាទិភាពមួយដែល​កម្ពុជា និង​​អាស៊ានត្រូវ​ពង្រឹង ​ដោយសារតែ​សេដ្ឋកិច្ច​ឌីជីថល​​នឹង​បន្ថែម​រហូតដល់​ ១​ទ្រី​លាន​ដុល្លារ នៃGDP ​អាស៊ាន​ក្នុងឆ្នាំ២០៣០។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ក្នុងឆមាសទី១នៃឆ្នាំ២០២៣ ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារវៀតណាម សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ១.៤ពាន់លានដុល្លារ កើនឡើង ២១%  បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ AMS News
  3. ធនាគារជាតិ​ ​នឹង​រៀបចំ​ដាក់ឱ្យ​ដេញថ្លៃ​ប្រតិបត្តិ​​ការផ្ដល់​សន្ទនីយ-​ភាព​ដោយមាន​ការ​ធានា ​(LPCO) លើក​ទី១៣៤ ជា​​មួយ​នឹង​ទឹកប្រាក់​ចំនួន ៩០​ពាន់​លាន​រៀល​ ​នៅ​ថ្ងៃទី ​២៥ ខែកក្កដា​ខាងមុខ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
  1. ក្រសួងប្រៃសណីយ៍ បើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលទិន្នន័យជាតិ តម្លៃជិត៣០លានដុល្លារ គ្រោងនឹងបញ្ចប់ការសាងសង់ នៅឆ្នាំ២០២៥ ដែលបង្កើតឡើងដើម្បីផ្ទុកទិន្នន័យជាតិ។ ប្រភព៖ Fresh News
  2. ក្រ​សួង​​សុ​ខា​ភិ​បា​ល​​ ​និង​​​ធ​នា​គារ​អ​ភិវ​ឌ្ឍន៍​អាល្លឺ​ម៉​ង់​ បាន​ប្តេជ្ញារួមគ្នា​អ​នុ​វ​ត្ត​​​គ​ម្រោង​​​​លើ​ក​កម្ព​ស់គុ​ណ​ភាព​ និ​ង​ស​ម​ធម៌​សុ​ខា​ភិបា​ល​ ​និ​ង​គ​ម្រោង​សុខ​ភា​ព​តែ​​មួយ​ ​​នៅ​​ឆ្នាំ​​២០២៤។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. រដ្ឋបាលខេត្ត​ព្រះសីហនុ ​បានប្រកាស​ពី​ការអនុញ្ញតឱ្យធ្វើដំណើរ​​និង​ការ​ចេញ​នេសាទ តាមផ្លូវ​សមុទ្រ​​ឡើងវិញ​ បន្ទាប់ពី​បិទ​អស់​រយៈពេល​មួយ​សប្ដាហ៍​ដោយ​សារ​បញ្ហា​អាកាស​ធាតុ​មិន​ល្អ។ ប្រភព៖ ខ្មែរថាមស៍