MORNING NEWS BRIEF [JULY 27, 2023]

MORNING NEWS BRIEF [JULY 27, 2023]

MORNING NEWS BRIEF [JULY 27, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោ ប្រកាសថានឹងមិនបន្តតំណែងជានាយករដ្ឋមន្ត្រី និងប្រកាសថាឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រី ក្រោយសភានឹងផ្តល់សេចក្តី នាថ្ងៃទី២២ ខែសីហានេះ។ ប្រភព៖ Fresh News
  2. អ្នកនាំពាក្យគ.ជ.ប បញ្ជាក់ថា ការបោះឆ្នោតនៅកម្ពុជា គឺត្រឹមត្រូវ និងយុត្តិធម៌ ដោយមានការវាយតម្លៃពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងការអនុវត្តការងារស្របតាមច្បាប់ធម្មនុញ្ញទាំងស្រុង។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. គណបក្សប្រជាជន កំណត់ក្នុងកម្មវិធីនយោបាយ ៥ឆ្នាំ លើនយោបាយការបរទេស ថានឹងផ្តោតលើការរួមចំណែកកាន់តែសកម្មក្នុងកិច្ចប្រឹងប្រែងតំបន់ និងសកល ដើម្បីរក្សាសន្តិភាព និងវិបុលភាព។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
  1. សម្តេចតេជោ ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំចិន វៀតណាម និងឡាវ ដែលបាន​អបអរសាទរសម្តេចនាឱកាសគណបក្សប្រជាជនទទួលបានជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២៣។ ប្រភព៖ សារព័ត៌មានដើមអំពិល
  2. កម្ពុជា ថ្លែងអំណរគុណអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិចំពោះការចូលរួមសង្កេតការណ៍ក្នុងដំណើរការបោះឆ្នោត ដោយយុត្តិធម៌ ដែលរួមចំណែកដល់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
  3. គ.ជ.ប បានបើកសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះសំណុំរឿងចំនួន ០៥ ប្តឹងតវ៉ាសេចក្តីសម្រេចរបស់ គ.ជ.ប ពាក់ព័ន្ធនឹងសកម្មភាពណែនាំ និងការញុះញង់ឱ្យគូសបំផ្លាញសន្លឹកឆ្នោត។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច
  1. ក្នុងឆមាសទី១នៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន សម្រេចបានក្នុងទឹកប្រាកប្រមាណ ៨៦០លានដុល្លារ ថយចុះ ៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ ខ្មែរថាមស៍
  2. ក្រសួងសេដ្ឋកិច្ច បង្ហាញថា ក្នុងរយៈពេល៥ខែនៃឆ្នាំនេះ ការអនុវត្តចំណូលរបស់រដ្ឋបាលថ្នាក់ជាតិសម្រេចបាន៤១,១៥% និងការអនុវត្តចំណាយសម្រេចបាន ៣០,៨៨% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣។ ប្រភព៖ AMS News 
  3. ក្នុងឆមាសទី១នៃឆ្នាំ២០២៣ ការនាំចេញកង់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានក្នុងទំហំទឹកប្រាក់ជាង ៣៣១,៩៤៧លានដុល្លារ ថយចុះ ៣០,៥២% បើធៀបនឹងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
  1. ADB បានផ្តល់កម្ចីចំនួន ៤០លានដុល្លារ ដល់កម្ពុជា សម្រាប់ធ្វើកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ និងវិមជ្ឈការ ដើម្បីធ្វើឱ្យប្រសើរឡើងការផ្តល់សេវាសាធារណៈ។ ប្រភព៖ សារព័ត៌មានថ្មីៗ
  2. រដ្ឋាភិបាល នឹងអនុវត្តគោលនយោបាយបណ្តុះបណ្តាលយុវជនក្រីក្រចំនួន ១.៥លាននាក់ នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ ដើម្បីឆ្លើយតប​នឹងតម្រូវការទីផ្សារការងារ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
  3. EDC ជូនដំណឹង ស្តីពីការរអាក់រអួលចរន្តអគ្គិសនី ដោយសារការជួសជុល និងផ្លាស់ប្តូរតម្លើងបរិក្ខារនៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ២៧-៣០ ខែកក្កដា ឆ្នាំ២០២៣។ ប្រភព៖ សារព័ត៌មានដើមអម្ពិល