MORNING NEWS BRIEF [JUNE 12, 2023]
MORNING NEWS BRIEF [JUNE 12, 2023]
MORNING NEWS BRIEF [JUNE 12, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Monday June 12th, 2023
Monday June 12th, 2023
ព័ត៌មានសំខាន់ៗ
រដ្ឋាភិបាល សម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ព្រែកជីកហ្វូណនតេជោ ដើម្បីពន្លឿនការអភិវឌ្ឍវិស័យដឹកជញ្ជូនផ្លូវទឹក និងសមុទ្រឱ្យមានប្រសិទ្ធភាព។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានពិភាក្សាលើការជំរុញកិច្ចសហ-ប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ដើម្បីជំរុញកំណើនភ្ញៀវទេសចរបន្ថែមរវាងប្រទេសទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមថា ប្រជាជននៃប្រទេសអាស៊ាន និងទីម័រខាងកើត នឹងចងចាំអនុស្សាវរីយ៍ទាំងអស់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មាននយោបាយ
សម្តេចតេជោ បានលើកឡើងថាអ្នកមិនទៅបោះឆ្នោត នឹងក្លាយជាជនឯកកោ និងអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបប្រើប្រាស់សិទ្ធិបោះឆ្នោតជ្រើសរើសតំណាង ដើម្បីការអភិវឌ្ឍជាតិ។ ប្រភព៖ ខ្មែរថាមស៍
សម្តេចតេជោ បានស្នើដល់ក្រសួងការបរទេសឱ្យធ្វើការបំភ្លឺទៅកាន់រដ្ឋាភិបាលបារាំង ពាក់ព័ន្ធនឹងការឆបោករបស់បក្សប្រឆាំង ដែលបានបោកប្រាស់សកម្មជនទៅជ្រកកោននយោបាយនៅបារាំង។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
សម្តចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាត្រូវតែកម្ចាត់អ្នកនយោបាយជ្រុលនិយមដែលញុះញង់បរទេសកុំមកវិនិយោគ និងទិញផលិតផលរបស់កម្ពុជា។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សេដ្ឋកិច្ចកម្ពុជា សម្រេចបានក្នុងរង្វង់ ៥,២% ក្នុងឆ្នាំ២០២២ និងសម្រេចបានកំណើនក្នុងរង្វង់ ៥,៦% ក្នុងឆ្នាំ២០២៣ តាមរយៈការព្យាករណ៍។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
GDT និងភាគីចិន បានឯកភាពគ្នាលើការធ្វើទំនើបកម្មរដ្ឋបាលគយជារដ្ឋបាលវៃឆ្លាត តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងជំរុញការរៀបចំ MoU លើការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយជាតិ។ ប្រភព៖ AMS News
ក្នុងរយៈពេល០៥ខែនៃឆ្នាំ២០២៣ កម្ពុជា រកចំណូលសរុបចំនួន ៧៣៦,៩លានដុល្លារ ពីការនាំចេញអង្ករ ទៅកាន់ទីផ្សារចំនួន ៤៩ ជុំវិញពិភពលោក ខណៈចិន និងអឺរ៉ុប ជាទីផ្សារនាំចេញសំខាន់។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
សម្តេចតេជោ បានបញ្ជាក់ថាគោលនយោបាយពង្រាយរោងចក្រ សហគ្រាសតាមបណ្តាខេត្ត បានទាក់ទាញការវិនិយោគ បង្កើតការងារ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
រដ្ឋាភិបាល បានជូនដំណឹងពីការបើកប្រាក់សោធនរបបសន្តិសុខសង្គមលើកទី១ ជូនដល់អតីតយុទ្ធជន អតីតមន្រ្តីរាជការ និងអ្នកនៅក្នុងបន្ទុក ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ តទៅ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
អាជ្ញាធរអប្សរា និងនូវែលសេឡង់ បានចុះ MoU លើភាពជាដៃគូលើគម្រោងគ្រប់គ្រងទឹកនៅតំបន់អង្គរឱ្យមានប្រសិទ្ធភាព និងចីរភាព ដើម្បីភាពធន់នឹងបម្រែបម្រួលអាកាសធាតុ។ ប្រភព៖ ខ្មែរថាមស៍