By admin
Tuesday June 14th, 2022
MORNING NEWS BRIEF [JUNE 14, 2022]
MORNING NEWS BRIEF [JUNE 14, 2022]
MORNING NEWS BRIEF [JUNE 14, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Tuesday June 14th, 2022
Tuesday June 14th, 2022
ព័ត៌មានសំខាន់ៗ
កម្ពុជា បានអំពាវនាវដល់ WTO ឱ្យបន្តផ្ដល់លក្ខខណ្ឌអនុគ្រោះសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ដោយសារចំណែកនៃការនាំចេញទំនិញ និងសេវាកម្មជាសាកលរបស់ពួកគេនៅទាបជាង ១%។ ប្រភព៖ ខ្មែរថាមស៍
សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យបន្តរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា និងរក្សាកម្លាំងទិញប្រាក់រៀល ដើម្បីទប់ទល់នឹងជំងឺរាតត្បាតសាកល និងបញ្ហាភូមិសាស្ត្រនយោបាយ។ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
សម្ដេចតេជោនាយករដ្ឋមន្រ្តី បានប្រកាសដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការសម្រាប់ឆ្នាំ២០២២ បន្ទាប់ពីមានការអាក់ខានការដំឡើងប្រាក់ខែអស់រយៈពេលពីរឆ្នាំ ដោយសារជំងឺកូវីដ១៩។ ប្រភព៖ AMS News
ព័ត៌មាននយោបាយ
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ស្ថានភាពពិតរបស់កម្ពុជា និងស្ថានភាពដែលសារព័ត៌មានបានចេញផ្សាយ គឺមានភាពខុសគ្នា និងស្នើឱ្យសហភាពអឺរ៉ុបយល់ច្បាស់ពីបញ្ហានេះ ។ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
គណៈកម្មការខេត្តបាត់ដំបងរៀបចំការបោះឆ្នោត បានបដិសេធបណ្តឹងចំនួន ១៩ករណី របស់គណបក្សភ្លើងទៀន លើករណីទាមទារឱ្យប្រជាពលរដ្ឋចូល តាមដានការរាប់សន្លឹកឆ្នោត។ ប្រភព៖ ភ្នំពេញបុស្ដិ៍
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញការសោកស្តាយចំពោះពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួន ដែលវាយប្រហារខុសពីការពិត ស្តីពីការអនុវត្តរដ្ឋធម្មនុញ្ញនៅកម្ពុជា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មានសេដ្ឋកិច្ច
ក្នុងរយៈពេល០៥ខែនៃឆ្នាំ២០២២ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានតម្លៃ២២,៤ពាន់លានដុល្លារ កើនឡើង១៩,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ប្រភព៖ ខ្មែរថាមស៍
សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងមានកំណើនពីចន្លោះ ៥,៦% ទៅ ៦,៥% ក្នុងឆ្នាំ២០២៣ ខណៈកម្ពុជាកំពុងចរចាបន្ថែមលើកំណែទម្រង់កសិកម្ម និងការចូលរួមជាមួយសមាជិក WTO។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ក្រុមហ៊ុនធំៗចំនួន ៤១ បានមកចុះបញ្ជីអាករលើតម្លៃបន្ថែមបន្ទាប់ពីការដាក់អនុវត្ត VAT ចំពោះប្រតិបត្តិករពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ប្រភព៖ AMS News
ព៍ត៌មានសង្គម
អូស្រ្តាលី បានសន្យានឹងបន្តគាំទ្រដល់ការងារបោសសម្អាតមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ខណៈដែលអូស្រ្តាលីគឺជាម្ចាស់ជំនួយអស់រយៈពេល ៣០ឆ្នាំ។ ប្រភព៖ BTV News
ក្រសួងសាធារណការ និងមូលនិធិរូបិយវត្ថុ បានពិភាក្សាការងារ ដើម្បីអនុវត្តគម្រោងហេដ្ឋារចនាសម័្ពន្ធ និងវិស័យអាទិភាពនានា ក្រោមគម្រោងសហប្រតិបត្តិការរបស់ដៃគូទាំងពីរ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
សម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកឡើងថា ស្ថាប័នមួយបើចង់មានការរីកចម្រើនទៅមុខ ត្រូវតែបណ្តុះបណ្តាលធនធានមនុស្សឱ្យមានសមត្ថភាព ដែលឆ្លើយតបទៅនឹងការអភិវឌ្ឍជាតិ។ ប្រភព៖ សារព័ត៌មានថ្មីៗ