By admin
Friday June 17th, 2022
MORNING NEWS BRIEF [JUNE 17, 2022]
MORNING NEWS BRIEF [JUNE 17, 2022]
MORNING NEWS BRIEF [JUNE 17, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Friday June 17th, 2022
Friday June 17th, 2022
ព័ត៌មានសំខាន់ៗ
ក្រសួងសេដ្ឋកិច្ច បានថ្លែងអំណរគុណរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ សម្រាប់ការផ្តល់ឥណទានសម្បទានចំនួន ៥០លានដុល្លារ ដើម្បីលើកស្ទួយ និងស្តារសេដ្ឋកិច្ចកម្ពុជាក្រោយជំងឺកូវីដ១៩។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា បង្ហាញចំណាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងការនាំយកការ វិនិយោគពីឥណ្ឌូនេស៊ីមកកាន់ខេត្តស្វាយរៀង។ ប្រភព៖ Fresh News
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍ថាការចាក់វ៉ាក់-សាំងដូសជំរុញ ប្រភេទខុសគ្នានាំឱ្យអង់ទីគ័រការពារបុគ្គលកើនឡើងកាន់តែខ្ពស់ជាងការចាក់វ៉ាក់សាំងតែមួយប្រភេទ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងនាយករដ្ឋមន្ត្រីឥណ្ឌាបានជួបពិភាក្សាការងារ នាឱកាសនៃការចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា។ ប្រភព៖ Fresh News
អាល្លឺម៉ង់ នឹងគាំទ្រកម្ពុជាចំពោះកិច្ចសហប្រតិបត្តិការក្នុងការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការបន្តកិច្ចពិភាក្សាលើកិច្ចសហប្រតិបត្តិការដែលកំពុងបន្ត និងពេលអនាគត។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្រសួងយុត្តិធម៌ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន បានចុះកិច្ចព្រមព្រៀងគម្រោងអភិវឌ្ឍន៍ផ្នែកច្បាប់ និងយុត្តិធម៌ ដំណាក់កាលទី៦ សម្រាប់រយៈពេល០៥ឆ្នាំ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច
រដ្ឋាភិបាល បានលើកឡើងថាវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម នឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ ឱ្យស្ថិតក្នុងរង្វង់ ៦,៦%។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
ក្រសួងសាធារណការ បានលើកឡើងថា កម្ពុជាត្រូវការទុនប្រមាណ ៥០ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ៣៣០គម្រោង ដើម្បីលើកកម្ពស់វិស័យដឹកជញ្ជូនក្នុងប្រទេស។ ប្រភព៖ AMS News
កម្ពុជា នឹងជំរុញការអនុវត្តក្របខ័ណ្ឌបទប្បញ្ញត្តិឌីជីថលលូបនីយ-កម្មក្នុងវិស័យធានារ៉ាប់រង ដើម្បីប្រមូលធាតុចូលសម្រាប់សេចក្តី-ព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ។ ប្រភព៖ AMS News
ព៍ត៌មានសង្គម
កម្ពុជា និងកូរ៉េ បើកកិច្ចពិភាក្សាពិគ្រោះយោបល់លើកទី៤ ដើម្បីពិភាក្សាលើគម្រោងអភិវឌ្ឍន៍ក្នុងវិស័យអាទិភាព ដូចជាទឹកស្អាត ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល និងទូរគមនាគមន៍ជាដើម។ ប្រភព៖ ខ្មែរថាមស៍
វិទ្យាស្ថានសាធារណការ និងដឹកជញ្ជូនតេជោសែន និងសាកល-វិទ្យាល័យឆាងអានរបស់ប្រទេសចិន បានចុះអនុស្សារណៈនៃការយោគយល់គ្នាលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ប្រភព៖ ខ្មែរថាមស៍
អាមេរិក បានដាក់ឱ្យអនុវត្តគម្រោង «USAID មរតកបៃតង» ដើម្បីឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុនៅកម្ពុជា ក្រោម ថវិកាសរុបចំនួន ២៤លានដុល្លាអាមរិក។ ប្រភព៖ សារព័ត៌មានថ្មីៗ