MORNING NEWS BRIEF [JUNE 23, 2023]

MORNING NEWS BRIEF [JUNE 23, 2023]

MORNING NEWS BRIEF [JUNE 23, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. អូស្រ្តាលី បានបញ្ជាក់ពីការប្តេជ្ញាពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌទ្វេភាគី និងក្របខ័ណ្ឌអាស៊ាន ដើម្បីជំរុញភាពជាដៃគូស៊ីជម្រៅ និងជាយុទ្ធសាស្រ្ត លើគ្រប់វិស័យអាទិភាព។ ប្រភព៖ ខ្មែរថាមស៍
  2. ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា កម្ពុជាជាប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស មានគណបក្សនយោបាយច្រើនប្រកួតប្រជែង ដែលប្រជាពលរដ្ឋមានសិទ្ធិជ្រើសរើសមេដឹកនាំដោយការបោះឆ្នោត។ ប្រភព៖ AMS News
  3. ប្រតិភូអាជ្ញាធរអធិការកិច្ចឡាវ បានស្នើកម្ពុជា ចែករំលែកបទពិសោធន៍លើការងារពាក់ព័ន្ធវិស័យអធិការកិច្ចទាក់ទងនឹងការប្រឆាំងអំពើពុករលួយ ដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
  1. ឯកឧត្តម ហ៊ុន ម៉ានី បានប្រកាសគាំទ្រចំពោះការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើំម្បីចូលរួមលើកស្ទួយគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញ។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  2. គ.ជ.ប បានប្រកាសស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត សម្រាប់ប្រជាពលរដ្ឋដែលមិនមានអត្តសញ្ញាណបណ្ណពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ ប្រភព៖ Fresh News
  3. គិតត្រឹមថ្ងៃទី១៩ ខែមិថុនា គ.ជ.ប បានចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតជូនដល់ប្រជាពលរដ្ឋបានចំនួនប្រមាណ ៨លានបណ្ណ សម្រាប់បម្រើឱ្យការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
ព័ត៌មានសេដ្ឋកិច្ច
  1. រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានថ្លែងថា រដ្ឋាភិបាល បានធ្វើឌីជីថលូបនីយកម្ម និងបរិវត្តកម្មឌីជីថល ជាអាទិភាពគន្លឹះ ដើម្បីជំរុញការបង្កើតគំរូសេដ្ឋកិច្ចថ្មី បង្កើនផលិតភាព និងជំរុញកំណើនសេដ្ឋកិច្ច។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  2. ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជាមានសក្តានុពល និងកត្តាអំណោយផលជាច្រើន ក្នុងការទាក់ទាញការ វិនិយោគពីប្រទេសជប៉ុន និងបណ្តាវិនិយោគិនបរទេសនានា។ ប្រភព៖ Fresh News
  3. រដ្ឋមន្ត្រីក្រសួងសាធារណការ បានស្នើកាណាដា ឱ្យពិនិត្យលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍធនធានមនុស្សលើជំនាញហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ដើម្បីជំរុញលទ្ធភាពនាំចេញ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មានសង្គម
  1. រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងពីយន្តការរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងសារៈសំខាន់នៃការចូលរួមពីគ្រប់ភាគី ដើម្បីទប់ស្កាត់បញ្ហានេះដោយប្រសិទ្ធភាព។ ប្រភព៖ ខ្មែរថាមស៍
  2. រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានថ្លែងថា រដ្ឋាភិបាលបាននឹងកំពុង យកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពស្ត្រី ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គម និងផែនការយុទ្ធសាស្ត្រនារីរតនៈ។ ប្រភព៖ Fresh News
  3. ប.ស.ស បានបង្កើតកម្មវិធីសម្មាហរណកម្មសង្គម ដើម្បីពង្រឹងសមត្ថភាពក្នុងការផ្ដល់សេវាស្តារនីតិសម្បទា និងជួយដល់ជនរងគ្រោះ ឬជនពិការដែលជាសមាជិក ប.ស.ស ឱ្យបានទាន់ពេល។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍