• By admin
  • Tuesday June 28th, 2022

MORNING NEWS BRIEF [JUNE 28, 2022]

MORNING NEWS BRIEF [JUNE 28, 2022]

MORNING NEWS BRIEF [JUNE 28, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ក្រសួងការបរទេស បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីការទូតសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី ដើម្បីលើកកម្ពស់ការអនុវត្តយុទ្ធសាស្ត្រសេដ្ឋកិច្ចការទូតប្រកបដោយប្រសិទ្ធភាព។ ប្រភព៖ ខ្មែរថាមស៍
  2. មូលនិធិជាតិជំនួយសង្គម បានបញ្ជាក់ថាបើទោះបីជាជំងឺកូវីដ១៩ ផ្តល់ផលប៉ះពាល់ដល់ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច-សង្គម កម្ពុជានៅតែបន្តបោះជំហានលើមាគ៌ាអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. អាជ្ញាធរកម្ពុជា ត្រូវបានគេរំពឹងថានឹងលើកលែងវិធានការសុខា   ភិបាល និងសុវត្ថិភាពសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងប៉ារ៉ាហ្គេមឆ្នាំ២០២៣ នាពេលខាងមុខ។  ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. ប្រេសិតពិសេសប្រធានអាស៊ាន ២០២២ បានបង្ហាញពីកង្វល់រួមរបស់អាស៊ាន និងស្នើឱ្យមេដឹកនាំរបស់មីយ៉ាន់ម៉ា ដោះលែងលោកស្រី អោងសាន ស៊ូជី ត្រលប់ទៅលំនៅដ្ឋានវិញ។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
  2. រដ្ឋមន្រ្តីក្រសួងការបរទេស បានបំពាក់មេដាយសហមេត្រីជូនឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ចំពោះការចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគី។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  3. ក្រសួងការពារជាតិ បានជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាបារាំង ដើម្បីពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មានសេដ្ឋកិច្ច 
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី អំពាវនាវដល់ប្រទេសសេដ្ឋកិច្ចនាំមុខ ឱ្យបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដែលជាប្រភពកំណើនថ្មីរបស់ប្រទេសអភិវឌ្ឍន៍កម្រិតទាប។ ប្រភពភ្នំពេញបុស្ដិ៍
  2. ក្រសួងពាណិជ្ជកម្ម បានស្នើដល់ភាគីចិនឱ្យពន្លឿនការចរចាលើពិធីសារអនាម័យ និងភូតគាមអនាម័យលើការនាំចេញផលិតផលកសិកម្ម ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ប្រភព៖ AMS News
  3. ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា អតិផរណាជាមធ្យមនៅកម្ពុជា ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ កើនដល់អត្រា៥,៩% ជាអត្រាមួយដែលខ្ពស់បំផុតក្នុងរយៈពេល០៧ឆ្នាំចុងក្រោយ។ ប្រភព៖ Fresh News
ព៍ត៌មានសង្គម
  1. ឥណ្ឌូណេស៊ី និងកម្ពុជា បានចុះអនុស្សារណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ បន្ទាប់ពីស្ថានភាពទេសចរណ៍មានភាពធូរស្រាលឡើងវិញ។ ប្រភព៖ ខ្មែរថាមស៍
  2. ក្រសួងការងារ បានកំណត់ការចរចាប្រាក់ឈ្នួលអប្បរមាផ្នែកវាយនភណ្ឌកាត់ដេរ ផលិតផលស្បែកជើង និងកាបូបសម្រាប់ឆ្នាំ២០២៣ ដែលនឹងចាប់ផ្ដើមក្នុងខែកក្កដា ឆ្នាំ២០២២។ ប្រភព៖ សារព័ត៌មានថ្មីៗ
  3. កម្ពុជា កំពុងពិចារណាសាងសង់ផ្លូវរថភ្លើងក្រោមដី ឬផ្លូវអាកាស នៅរាជធានីភ្នំពេញ ដើម្បីសម្រួលការកកស្ទះ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ប្រភព៖ សារព័ត៌មានថ្មីៗ