• By admin
  • Tuesday March 15th, 2022

MORNING NEWS BRIEF [March 15, 2022]

MORNING NEWS BRIEF [March 15, 2022]

MORNING NEWS BRIEF [March 15, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ក្រសួងការបរទេស និងសហភាពអឺរ៉ុប បានប្រជុំពិភាក្សាអំពីបញ្ហានយោបាយសំខាន់ៗ ខណៈសហភាពអឺរ៉ុបលើកទឹកចិត្តកម្ពុជាបន្តដោះស្រាយបញ្ហា ដើម្បីទទួលបាន EBA ១០០% មកវិញ។ ប្រភព៖ វិទ្យុបារាំងកម្ពុជា
  2. កម្ពុជា កំពុងសិក្សាពីលទ្ធភាពក្នុងការបើកស្ថានទូតកម្ពុជាប្រចាំនៅប៉ាគីស្ថាន ដើម្បីបង្កើនទំនាក់ទំនងល្អ និងការពង្រឹងកិច្ចសហ-ប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍
  3. សមាជិកគណៈកម្មការទន្លេមេគង្គ បានបើកកិច្ចពិភាក្សាដើម្បីកំណត់ទិសដៅអាទិភាព ដើម្បីកាត់បន្ថយការគំរាមកំហែងដែលកំពុងកើនឡើងនៅអាងទន្លេនេះ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
  1. នាវាស្វ័យការពារដែនសមុទ្រជប៉ុនចំនួន ០២គ្រឿង បានចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីអបអរសាទរខួបលើកទី៣០នៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាពជប៉ុន មកកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
  2. សាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែង អតីតបុគ្គលិក ណាហ្គាវើលដ៍ ០៨នាក់ ដើម្បីធ្វើជាតំណាងដោះស្រាយវិវាទការងារជាមួយ ក្រុមហ៊ុនណាហ្គាវើលដ៍ តាមផ្លូវច្បាប់។ ប្រភព៖ Fresh News
  3. អ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិ ចំនួន ៦៤៤នាក់បានស្ម័គ្រចិត្តធ្វើសកម្មភាពនយោបាយ ជាមួយគណបក្សប្រជាជន ដោយសារការពេញចិត្តចំពោះការដឹកនាំរបស់គណបក្ស។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្នុងឆ្នាំ២០២១ កម្ពុជាចុះកិច្ចព្រមព្រៀងកម្ចីឥណទានជាមួយដៃគូអភិវឌ្ឍន៍ដែលមានទឹកប្រាក់ប្រមាណ ៩០៥លានដុល្លារ សម្រាប់គម្រោងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងវិស័យអាទិភាព។ ប្រភព៖ ខ្មែរថាមស៍
  2. រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងសិង្ហបុរី ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិ-ការដើម្បីជំរុញវិស័យពាណិជ្ជកម្ម និងគាំទ្រកម្ពុជាឱ្យទទួលបានជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាន។​ ប្រភព៖ Fresh News
  3. កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ៣៧ គម្រោង ក្នុងរយៈពេល០២ខែដំបូង ដែលមានទំហំទឹកប្រាក់ប្រមាណ ២.៤០០លានដុល្លារ និងបង្កើតការងារជូនពលរដ្ឋជាច្រើនម៉ឺនកន្លែង។​ ប្រភព៖ Fresh News
ព៍ត៌មានសង្គម
  1. អភិបាលខេត្តព្រះសីហនុ បានចូលរួមការសម្ពោធដាក់ឱ្យប្រើប្រាស់ប៉មយាមចំនួន ១២កន្លែង ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដោយឆ្នេរអូឈើទាល។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ សម្រេចបានប្រមាណ ៩៨% ដែលនឹងសាងសង់បញ្ចប់ក្នុងរយៈពេល ០៥ថ្ងៃ មុននឹងបើកដំណើរការប្រើប្រាស់ជាបណ្ដោះអាសន្ន។ ប្រភព៖ AMS News 
  3. ប្រជាពលរដ្ឋ បានស្នើសុំដល់រដ្ឋាភិបាលឱ្យជួយដោះស្រាយបញ្ហាតម្លៃប្រេងសាំង ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ ជាពិសេសអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ប្រភព៖ សារព័ត៌មានថ្មីៗ