By admin
Wednesday March 16th, 2022
MORNING NEWS BRIEF [March 16, 2022]
MORNING NEWS BRIEF [March 16, 2022]
MORNING NEWS BRIEF [March 16, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Wednesday March 16th, 2022
Thursday March 17th, 2022
ព័ត៌មានសំខាន់ៗ
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានចូលជួបសម្ដែងការគួរសមជាមួយអភិបាលរាជធានីភ្នំពេញ និងសិក្សាលទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេសរាជធានីភ្នំពេញ និងហានូយ។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងអប់រំ បានបើកកិច្ចប្រជុំជាមួយធនាគារពិភពលោក ដើម្បីពិភាក្សាការងារអំពីដំណើរការអប់រំនៅកម្ពុជា ដើម្បីឆ្លើយតបនឹងជំងឺកូវីដ១៩ និងកិច្ចសហប្រតិបត្តិការនានា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
មន្រ្តីជំនាញអន្តរក្រសួង បន្តពិភាក្សាលើអនុក្រឹត្យគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មលើទំនិញ និងសេវាកម្ម ដែលជាវិធានសម្រាប់គ្រប់គ្រងពាណិជ្ជកម្មដែលមានលក្ខណៈឆបោក ឬបន្លំ។ ប្រភព៖ ភ្នំពេញប៉ុសិ៍
ព័ត៌មាននយោបាយ
ជប៉ុន និងបារាំងរម្លឹកខួប៣០ឆ្នាំ នៃការបញ្ជូនកងទ័ពមួកខៀវមកកម្ពុជា នៃកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពរបស់កងទ័ពមួកខៀវរបស់ប្រទេសជប៉ុន និងបារាំង។ ប្រភព៖ វិទ្យុបារាំងកម្ពុជា
គណបក្សប្រជាជន បានចោទគណបក្សប្រឆាំងថា កំពុងយកលេសបរិយាកាសនយោបាយមិនអំណោយផល ដើម្បីបដិសេធលទ្ធផលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខ។ ប្រភព៖ ខ្មែរថាមស៍
កម្ពុជា បិទបញ្ចប់កិច្ចប្រជុំចារកិច្ចយោធាអាស៊ានលើកទី១៩ ក្រោមមូលបទ «សាមគ្គីភាព ដើម្បីសន្តិសុខ ប្រកបដោយសុខដុមរមនា» ដែលផ្តោតសំខាន់លើបញ្ហាសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម នឹងកំណត់ថ្លៃលក់ប្រេងសាំង ១០ថ្ងៃម្ដង ដើម្បីឆ្លើយតបនឹងនិន្នាការនៃការប្រែប្រួលថ្លៃប្រេងឥន្ធនៈសាកលលោក ដែលប៉ះពាល់ដល់ជីវីភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ប្រភព៖ សារព័ត៌មានថ្មីៗ
ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា RCERP នឹងជំរុញការនាំចេញកម្ពុជាពី ៩% ទៅ ១៨% ក្នុងមួយឆ្នាំ ដែលនឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ចរហូតដល់ ៣% ប្រចាំឆ្នាំ ។ ប្រភព៖ ខ្មែរថាមស៍
សហព័ន្ធស្រូវអង្ករកម្ពុជា លើកឡើងថាក្នុងឆ្នាំ ២០១៩-២០២១ កម្ពុជាបាននាំចេញអង្ករសែនក្រអូប និងអង្ករប្រណីតប្រមាណ ៤៧% ដោយសារភាពពេញនិយមនៃអង្ករនេះ។ ប្រភព៖ កោះសន្តិភាព
ព៍ត៌មានសង្គម
ក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំវាយតម្លៃ និងគ្រប់គ្រងតំបន់គោលដៅទេសចរណ៍សុវត្តិភាពរាជធានីភ្នំពេញ ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩។ ប្រភព៖ AMS News
អាជ្ញាធរជាតិអប្សរា នឹងរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣៥ និងកិច្ចប្រជុំពេញអង្គលើកទី២៨ ដើម្បីសម្រប់សម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ «ICC-ANGKOR»។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ AstraZenca ចំនួន ៥២៣.១០០ ដូសទៀត ដែលជាជំនួយរបស់ប្រទេសហុងគ្រីជូនកម្ពុជា បានមកដល់រាជធានីភ្នំពេញកាលពីថ្ងៃទី១៥។ ប្រភព៖ កោះសន្តិភាព