By admin
Thursday March 17th, 2022
MORNING NEWS BRIEF [March 17, 2022]
MORNING NEWS BRIEF [March 17, 2022]
MORNING NEWS BRIEF [March 17, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Thursday March 17th, 2022
Thursday March 17th, 2022
ព័ត៌មានសំខាន់ៗ
ក្រសួងសុខាភិបាល សម្រេចលុបចោលលក្ខខណ្ឌធ្វើតេស PCR និងធ្វើតេសរហ័ស ចំពោះអ្នកដំណើរពីបរទេសចូលមកកម្ពុជាតាមរយៈផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ ប្រភព៖ AMS News
ក្រសួងសាធារណការ និងធនគារពិភពលោក បានជួបពិភាក្សាការងារ និងបង្ហាញសុទិដ្ឋិនិយមក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ៣៧ ដែលមានទឹកប្រាក់សរុប ២.៤០០ លានដុល្លារ ក្នុងរយៈពេល ០២ ខែដំបូងនៃឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
គណបក្សប្រជាជា លើកឡើងថា ភាពស្របច្បាប់នៃការបោះឆ្នោតនៅកម្ពុជា ស្ថិតក្នុងការសម្រេចចិត្តរបស់ប្រជាជន និងមិនផ្អែកលើការទទួលស្គាល់ពីប្រទេសលោកខាងលិចឡើយ។ ប្រភព៖ ខ្មែរថាមស៍
ធនាគារពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ប្ដេជ្ញាបន្តគាំទ្រកម្ពូជា ក្នុងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ដើម្បីប្រែក្លាយប្រទេសជាប្រទេសជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
កងទ័ពស្វ័យការពារជើងទឹកជប៉ុន បានធ្វើទស្សនកិច្ចទៅកាន់មូលដ្ឋានទ័ពសមុទ្ររាម ដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តការល្អផ្នែកវិស័យោធារវាងកម្ពុជា-ជប៉ុន។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច
រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ប្ដេជ្ញាពង្រឹងកិច្ចព្រមព្រៀងសេដ្ឋកិច្ចពាណិជ្ជកម្មសេរី និងពន្លឿនការអនុវត្ត RCEP ដើម្បីស្តារសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញ។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងពាណិជ្ជកម្ម ដាក់ឱ្យប្រើប្រាស់ «សៀវភៅមគ្គុទេសក៍ ស្ដីពីការចរចារពាណិជ្ជកម្មសម្រាប់កម្ពុជា» ដើម្បីជំរុញការធ្វើសមាហ-រណកម្ម និងការធ្វើពិពិធកម្មទីផ្សារនាំចេញ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា តម្លៃប្រេងសាំងអាចនឹងចុះមកវិញ នៅពេលដែលសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន នឹងត្រូវបានបញ្ចប់។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
ព៍ត៌មានសង្គម
អង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក (ESCAP) គាំទ្រយុទ្ធនាការអក្ខរកម្មហិរញ្ញវត្ថុសម្រាប់ស្រ្តី ដែលបង្កប់នូវសារសំខាន់ៗ ស្ដីពីការសម្រេចចិត្ត និងទំនួលខុសត្រូវលើហិរញ្ញវត្ថុ។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងបរិស្ថាន ជំរុញការអភិរក្សវប្បធម៌ និងបរិស្ថាននៅខេត្តបន្ទាយមានជ័យ និងកំពុងកំណត់ទីតាំងចំនួន ១០កន្លែងសម្រាប់ធ្វើការផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងមហាផ្ទៃ បានជួបពិភាក្សា ជាមួយអង្គការសិទិ្ធមនុស្សរបស់ UN នៅកម្ពុជា ដើម្បីជំរុញឱ្យមានការចរចារក្នុងចំណោមភាគីវិវាទការងាររវាងអតីតបុគ្គលិក និងក្រុមហ៊ុនណាហ្ហាវើលដ៏។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍