MORNING NEWS BRIEF [MARCH 17, 2023]
MORNING NEWS BRIEF [MARCH 17, 2023]
MORNING NEWS BRIEF [MARCH 17, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Friday March 17th, 2023
Friday March 17th, 2023
ព័ត៌មានសំខាន់ៗ
កម្ពុជា និងជប៉ុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យអាទិភាពនានា ទាំងវិស័យការទូតពាណិជ្ជកម្មដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថាកម្ពុជាបំពេញលក្ខណៈវិនិច្ឆ័យចាកចេញពី LDC លើកទី១ក្នុងឆ្នាំ២០២១ និងត្រូវបានវាយតម្លៃដោយCDP ថាអាចនឹងត្រូវចាកចេញពីLDC ក្នុងឆ្នាំ២០២៤។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
កម្ពុជា និងបង់ក្លាដែស បានបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យទេសចរណ៍កម្ពុជា-បង់ក្លាដែសលើកទី១ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍នៃប្រទេសទាំងពីរ។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថាការអភិវឌ្ឍមូលដ្ឋានកងទ័ពជើងទឹករាមគឺជាសិទ្ធិក្នុងពង្រីកសមត្ថភាពកងទ័ពជើងទឹករបស់កម្ពុជាដោយឯករាជ្យពីការជ្រៀតជ្រែកបរទេស។ ប្រភព៖ ខ្មែរថាមស៍
រដ្ឋមន្ត្រីការបរទេស និងឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី និងប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការដោយស្មើភាព និងអធិបតេយ្យដើម្បីប្រយោជន៍រួម។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
កម្ពុជា និងចិន នឹងធ្វើសមយុទ្ធយោធានាគមាស២០២៣ ដែលមានយោធិនចំនួន ៣ពាន់នាក់ចូលរួមធ្វើសមយុទ្ធរួមគ្នាដើម្បីបង្កើនភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃប្រទេសទាំពីរ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច
កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានបញ្ចប់ការចរចាជាផ្លូវការនូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែលនឹងឈានទៅចុះហេត្ថលេខាជាផ្លូវការក្នុងចុងខែមេសា ឆ្នាំ២០២៣។ ប្រភព៖ Fresh News
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជា-ចិន បានប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យកើនឡើងលើស១២ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។ ប្រភព៖ AMS News
ក្សម្តេចតេជោបានថ្លែងថា សហគ្រិនវ័យក្មេងនៅកម្ពុជានាពេលបច្ចុប្បន្នបានបង្កើតឱកាសការងារ និងអាជីវកម្មផ្ទាល់ខ្លួនកាន់តែច្រើន ដែលបានរួមចំណែកដល់សេដ្ឋកិច្ចជាតិមួយផ្នែក។ ប្រភព៖ AMS News
ព័ត៌មានសង្គម
JICA បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាព CMAC ដែលបានផ្តល់ការហ្វឹកហ្វឺនជំនាញបច្ចេកវិទ្យាឧបករណ៍បោសសម្អាតមីនដល់អ៊ុយក្រែន។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
អនុប្រធានទី១អាជ្ញាធរមីន និងឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានពិភាក្សាលើកិច្ចសហការការបោសសម្អាតមីនដើម្បីប្រែក្លាយតំបន់ព្រំដែននៃប្រទេសទាំងពីរជាតំបន់សុវត្ថិភាព និងសន្តិភាព។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងរ៉ែ និង ADB បានផ្សព្វផ្សាយផែនការមេអភិវឌ្ឍន៍វិស័យថាមពល និងគោលនយោបាយជាតិប្រសិទ្ធភាពថាមពលកម្ពុជាដើម្បីជំរុញអន្តរកម្ម និងការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា