MORNING NEWS BRIEF [MARCH 2, 2023]

MORNING NEWS BRIEF [MARCH 2, 2023]

MORNING NEWS BRIEF [MARCH 2, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. រដ្ឋមន្ត្រីក្រសួងការបរទេសបានថ្លែងថា កម្ពុជាផ្តល់សារៈសំខាន់ចំពោះ ASEM ដែលជាវេទិកាកិច្ចសន្ទនាពហុភាគី និងបញ្ជាក់ពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងក្របខ័ណ្ឌពហុភាគីនិយម។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. សម្តេចតេជោ បានអំពាវនាវដល់បណ្តាប្រទេសដែលជាដៃគូអភិវឌ្ឍន៍ចូលរួមធ្វើការវិនិយោគលើផ្លូវរថភ្លើងនៅកម្ពុជា ឱ្យក្លាយជាផ្លូវរថភ្លើងល្បឿនលឿន ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន។ ប្រភព៖ AMS News 
  3. អាកាសចរស៊ីវិលកម្ពុជា និងអាកាសចរស៊ីវិលឡាវបានបើកកិច្ចប្រជុំដើម្បីពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអាកាសចរស៊ីវិលនៃប្រទេសទាំងពីរ។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី​ បានអំពាវនាវដល់បណ្តាគណបក្សនយោបាយទាំងអស់ឱ្យគោរពសិទ្ធិរបស់ប្រជាពលរដ្ឋតាមលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ប្រភព៖ រស្មីកម្ពុជា
  2. សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និងសិង្ហបុរី និងស្នើឱ្យបន្តជំរុញកិច្ចសហប្រតិបត្តិការយោធានៃប្រទេសទាំងពីរ។ ប្រភព៖ Fresh News
  3. ព្រឹទ្ធសភា នឹង​បើកសម័យប្រជុំលើកទី១០ នីតិកាលទី៤ ដើម្បីពិនិត្យរបាយការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍ និងសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានាព្រឹកថ្ងៃទី៦ ខែមីនា។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច
  1. ក្នុងខែកុម្ភៈនៃឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគបន្ថែមចំនួន១៧ក្នុងទំហំទឹកប្រាក់ជាង៩៨,៨លានដុល្លារ និងបង្កើតឱកាសការងារប្រមាណ២ម៉ឺនកន្លែង។ ប្រភព៖ AMS News 
  2. រដ្ឋមន្ត្រីក្រសួងសាធារណការ និងគណៈប្រតិភូ U.S.-ABCបានជួបពិភាក្សាដើម្បីសិក្សាពីសក្តានុពលសេដ្ឋកិច្ច ឱកាសវិនិយោគ និងការធ្វើពាណិជ្ជកម្មបន្ថែម នៅកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
  3. រដ្ឋបាលខេត្តព្រះសីហនុ និងស្ថានទូតជប៉ុនប្រចាំកម្ពុជាបានជួបពិភាក្សា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគនៅកម្ពុជា។ ប្រភព៖ Fresh News
ព័ត៌មានសង្គម
  1. ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានជំរុញឱ្យមន្ត្រីរាជការនារី បន្តអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនដើម្បីរួមចំណែកដល់ការអភិវឌ្ឍស្ថាប័នក្នុងយុគសម័យឌីជីថល។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. រាជបណ្ឌិត្យសភា និងអន្តរក្រសួងបានបញ្ជាក់ពីសារៈសំខាន់នៃផែនការបណ្តុះបណ្តាលវិជ្ជាជីវៈប្រជាពលរដ្ឋរបស់រដ្ឋាភិបាលដើម្បីឆ្លើយតបនឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងទីផ្សារការងារ។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី​ វី
  3. CAMSOC និង​ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយនានា បានបើកកិច្ចពិភាក្សា ដើម្បីលើកទិសដៅការងារក្នុងការជំរុញការផ្សព្វផ្សាយការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឱ្យកាន់តែទូលំទូលាយ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា