MORNING NEWS BRIEF [MARCH 22, 2023]
MORNING NEWS BRIEF [MARCH 22, 2023]
MORNING NEWS BRIEF [MARCH 22, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Wednesday March 22nd, 2023
Wednesday March 22nd, 2023
ព័ត៌មានសំខាន់ៗ
សម្តេចតេជោ បានថ្លែងថា កម្ពុជាមិនចូលរួមក្នុងសកម្មភាពណាដែលបំផ្លាញដល់ប្រទេសណាមួយនោះទេដោយសារតែប្រទេសទាំងអស់ត្រូវពឹងផ្អែកលើគ្នាទៅវិញទៅមក។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
កម្ពុជា បានប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីគាំទ្រដល់ពហុភាគីនិយម និងការកសាងសហគមន៍ដែលមានអនាគតរួមគ្នាប្រកបដោយសន្តិភាព និងវិបុលភាព។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានបញ្ជាក់ថា អ្នកសង្កេតការណ៍ចំនួន ១០ប្រទេស នឹងចូលរួមសង្កេតមើលសកម្មភាពសមយុទ្ធនាគមាស ឆ្នាំ២០២៣រវាងកងទ័ពកម្ពុជា និងចិន។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
គ.ជ.ប បានណែនាំដល់គណបក្សនយោបាយឱ្យគោរពតាមបទបញ្ជា និងនីតិវិធីច្បាប់ចំពោះការដង្ហែក្បួនឃោសនាសម្រាប់ការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុងទើបបង្កើតថ្មី។ ប្រភព៖ AMS News
កម្ពុជា បានបញ្ជាក់ថា សមយុទ្ធនាគមាសឆ្នាំ២០២៣ កម្ពុជា-ចិន គឺជាការពង្រឹងសមត្ថភាពកងទ័ពក្នុងការការពារសន្តិសុខ និងមនុស្សធម៌ និងមិនបានគំរាមកំហែងដល់ប្រទេសណាឡើយ។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលរាជធានីភ្នំពេញក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ទីក្រុងដែលរួមចំណែកដល់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច
ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ការធ្វើកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈល្អ បានធ្វើឱ្យរដ្ឋាភិបាលកាត់បន្ថយការខ្ចីបំណុលក្រៅប្រទេសដែលមានតែជាង ២០% នៃថវិកាជាតិ។ ប្រភព៖ Fresh News
រដ្ឋមន្ត្រីក្រសួងកសិកម្ម បានស្នើក្រុមហ៊ុន Agrostudies ពិនិត្យលទ្ធភាពនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអ៊ីស្រាអែលក្នុងតម្លៃខ្ពស់ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ច។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
FAO នឹងចាប់ផ្តើមអនុវត្តគម្រោងថ្មីៗ ក្រោមការសហការជាមួយក្រសួងកសិកម្ម ដែលមានកញ្ចប់ថវិកាសរុបជាង ៦៥លានដុល្លារ ដើម្បីគាំទ្រការកសាងប្រព័ន្ធកសិកម្មដែលមានប្រសិទ្ធភាព។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
អាជ្ញាធរមីន បានប្រកាសខេត្តតាកែវ ជាខេត្តអស់មីនទី១១ ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
រដ្ឋមន្ត្រីក្រសួងការងារ បានស្នើដល់សមាគមគ្រឹះស្ថានឧត្តមសិក្សាជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ប្រកបដោយគុណភាពដល់យុវជនកម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្រសួងបរិស្ថាន និងអង្គការអភិរក្សអន្តរជាតិ នឹងជំរុញទីផ្សារលក់ឥណទានកាបូននៅក្នុងតំបន់ព្រៃឡង់ដើម្បីរកចំណូលសម្រាប់អភិរក្ស និងអភិវឌ្ឍតំបន់ការពារធម្មជាតិ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍