By admin
Friday March 25th, 2022
MORNING NEWS BRIEF [March 25, 2022]
MORNING NEWS BRIEF [March 25, 2022]
MORNING NEWS BRIEF [March 25, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Friday March 25th, 2022
Sunday March 27th, 2022
ព័ត៌មានសំខាន់ៗ
ប្រេសិតពិសេសអាស៊ាន បានថ្លែងថា បើមីយ៉ាន់ម៉ាមិនអនុវត្តតាមកិច្ចព្រមព្រៀងឯកច្ឆន្ទ ០៥ចំណុចទេ អាស៊ាននឹងអញ្ជើញតែឥស្សរជនមិនមែននយោបាយចូលរួមប្រជុំ។ ប្រភព៖ សារព័ត៌មានថ្មីៗ
ប្រទេសវៀតណាម បានធ្វើកិច្ចព្រមព្រៀង ស្តីពីការទទួលស្គាល់ លិខិតឆ្លងដែនវ៉ាក់សាំង ជាមួយប្រទេសចំនួន ១៧ ដែលក្នុងនោះមានទាំងកម្ពុជាផងដែរ។ ប្រភព៖ ខ្មែរថាមស៍
សម្តេចតេជោនាយករដ្ឋមន្រ្តី នាជំនួបជាមួយប្រធានក្រុមហ៊ុន Huawei បានលើកទឹកចិត្តឱ្យបន្តសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីឱ្យកម្ពុជាទទួលបានបច្ចេកវិទ្យាចុងក្រោយមកប្រើប្រាស់។ ប្រភព៖ ស៊ីស៊ីថាមស៍
ព័ត៌មាននយោបាយ
ប្រសិតពិសេសរបស់អាស៊ាន មានប្រសាសន៍ថា ជំហានបន្ទាប់ គឺការរៀបចំឱ្យមានការសន្ទនា ដើម្បីពិគ្រោះយោបល់ និងស្តាប់មតិរបស់ភាគីពាក់ព័ន្ធ អំពីការផ្តល់ជំនួយមនុស្សធម៌។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានស្នើអ្នករាយការណ៍ពិសេសរបស់ UN ថ្លឹងថ្លែងឱ្យមានតុល្យភាពរវាងរបាយការណ៍ រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល មុននឹងបញ្ជូនទៅហ្សឺណែវ។ ប្រភព៖ Fresh News
លោក កឹម សុខា សម្រេចចូលរួមកិច្ចប្រជុំជាមួយប្រទេស G7 និង G20 តាមរយៈប្រព័ន្ធអនឡាញ បន្ទាប់ពីតុលាការបានបដិសេធការចូលរួមដោយផ្ទាល់។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
ព័ត៌មានសេដ្ឋកិច្ច
កំពង់ផែស្វយ័តក្រុងភ្នំពេញ បានព្យាករថា នៅក្នុងឆ្នាំ២០២២ កំពង់ផែអាចនឹងទទួលបានទូកុងតឺន័រ ចំនួន ៣៩៤.៦៧៩TEUs កើនឡើង ១៣ភាគរយ បើធៀបជាមួយឆ្នាំ២០២១។ ប្រភព៖ភ្នំពេញប៉ុស្តិ៍
រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងថាផលប៉ះពាល់ជាអវិជ្ជមានពីបាតុភូតធម្មជាតិនៃបម្រែបម្រួលអាកាសធាតុ និងកង្វះការ វិនិយោគបានធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធកសិកម្មនៅកម្ពុជា។ ប្រភព៖ សារព័ត៌មានថ្មីៗ
កម្ពុជា បានចុះបញ្ជីរថយន្ត ចំនួន ២០១.៩៨០លេខ និងទទួលបានចំណូលសរុបប្រមាណ ២៨០.៧២៨.២២៨.៨០០រៀល គិតចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២។ ប្រភព៖ ស៊ីស៊ីថាមស៍
ព៍ត៌មានសង្គម
USAID ផ្ដល់ថវិកាចំនួន ២៥លានដុល្លារ ដើម្បីអនុវត្តគម្រោងជួយបង្កើនបទពិសោធន៍អំណាន និងការសិក្សារបស់សិស្ស នៅកម្រិតបឋមសិក្សារដ្ឋនៅទូទាំងកម្ពុជា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
កម្ពុជា និងសភាពាណិជ្ជកម្មអឺរ៉ុបនៃកម្ពុជា បានពិភាក្សាការងារដើម្បីសិក្សាពីលទ្ធភាពកិច្ចសហប្រតិបត្តិការ លើការបោសសម្អាតមីននៅកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងទេសចរណ៍បានឱ្យដឹងថា គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិកំពត សម្រេចបានជិត១០០% និងបញ្ចប់ការសាងសង់នៅចុងខែមីនានេះ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍