MORNING NEWS BRIEF [MARCH 29, 2023]

MORNING NEWS BRIEF [MARCH 29, 2023]

MORNING NEWS BRIEF [MARCH 29, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ព្រះមហាក្សត្រ បានប្រោសព្រះរាជទានព្រះរាជសវនាការ ដល់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដើម្បីពិភាក្សាលើការពង្រីក និងពង្រឹងទំនាក់ទំនងទ្វេភាគី។ ប្រភព៖ ខ្មែរថាមស៍  
  2. សម្តេចតេជោ បានដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំជាមួយប្រព័ន្ធអ.ស.បប្រចាំកម្ពុជា ដើម្បីពិភាក្សាលើការឆ្លើយតប និងតម្រូវការក្នុងការស្តារសេដ្ឋកិច្ច-សង្គម និងបញ្ហាសុខភាពសាធារណៈ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
  3. រដ្ឋបាលខេត្តបាត់ដំបង និងឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ថៃ និងឡាវ បានពិភាក្សាការងារលើការជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្តសៀមរាប និងប្រទេសកាណាដា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
  1. ភាគីចិន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា-ចិន ក្រោមការដឹកនាំរបស់សម្តេចតេជោ និងឯកឧត្តម ស៊ី ជិនពីង ដែលរួមចំណែកដល់ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងមិត្តភាពដែកថែប។ ប្រភព៖ AMS News 
  2. នាវាកងស្វ័យការពារជើងទឹកជប៉ុន បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចផ្លូវការ និងជំរុញ​កិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ ពីថ្ងៃទី២៨-៣០ ខែមីនា។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
  3. អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់កម្ពុជា ប្រកបដោយសន្តិភាព និងសុខដុមបនីយកម្មសាសនា ក្រោមការដឹកនាំរបស់សម្តេចតេជោ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មានសេដ្ឋកិច្ច
  1. កម្ពុជា បានលើកឡើងពីផែនការវិនិយោគលើការដាំដុះស្រូវនៅប្រទេសគុយបា ដើម្បីជួយពង្រឹងសន្តិសុខស្បៀងបន្ថែមពីលើការជំរុញឱកាសវិនិយោគ និងការនាំចេញ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. រដ្ឋាភិបាល គ្រោងនឹងបង្កើតប៉ូលសេដ្ឋកិច្ចទី៥ នៅភូមិភាគឦសានលើវិស័យកសិឧស្សាហកម្ម ដើម្បីរួមចំណែកដល់ការជំរុញសេដ្ឋកិច្ចជាតិ។ ប្រភព៖ ខ្មែរថាមស៍
  3. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបង្ហាញថា ចំណូលពន្ធគយពីការធ្វើពាណិជ្ជកម្មនៅតាមព្រំដែន សម្រេចបានប្រមាណ ១លានដុល្លារ ក្នុងមួយថ្ងៃៗ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ព័ត៌មានសង្គម
  1. សម្តេចតេជោ និងអ្នកសម្របសម្រួលអ.ស.បប្រចាំកម្ពុជា បានពិភាក្សាលើការពង្រឹងប្រព័ន្ធសុខាភិបាលដែលមានភាពធន់ និងការពង្រីកវិសាលភាពប្រព័ន្ធគាំពារសង្គម។ ប្រភព៖ Fresh News 
  2. រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថាការលើកកម្ពស់សុខភាព​ និងការអភិវឌ្ឍយុវជនគឺជាកត្តាសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយសក្តានុពល និងវិបុល​ភាព។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. អភិបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនវិនិយោគចិន បានពិភាក្សាលើលទ្ធភាពកែច្នៃសំរាមដុតបំប្លែងជាអគ្គិសនី ដើម្បីរួមចំណែកដល់ការអភិវឌ្ឍទីក្រុងទំនើប ប្រកបដោយសោភ័ណភាព។ ប្រភព៖ Fresh News