MORNING NEWS BRIEF [MARCH 30, 2023]

MORNING NEWS BRIEF [MARCH 30, 2023]

MORNING NEWS BRIEF [MARCH 30, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានបញ្ជាក់ការប្តេជ្ញាបន្តពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកល។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍​ បី ធី វី
  2. រដ្ឋសភា បានបើកសម័យប្រជុំលើកទី៩ នីតិកាលទី៦ ដើម្បីពិភាក្សាលើរបៀបវារៈចំនួន០៣ ដែលក្នុងនោះមានសេចក្តីព្រៀងច្បាប់ស្តីពីអនុម័តលើសន្ធិសញ្ញាកំណត់ព្រំដែនកម្ពុជា-ឡាវ។ ប្រភព៖ Fresh News
  3. ក្រសួងប្រៃសណីយ៍ បានបញ្ចេញកញ្ចប់ថវិកាចំនួន ២០លានដុល្លារបន្ថែមលើ ៣លានដុល្លាក្នុងមួយឆ្នាំដើម្បីទ្រទ្រង់ និងជំរុញការសិក្សា និងកសាងធនធានមនុស្សផ្នែកបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. នាជំនួបជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ប្រធានគ.ជ.ប បានស្នើជប៉ុន ជួយជំរុញភាគីពាក់ព័ន្ធការបោះឆ្នោតស្វែងយល់ពីច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតឱ្យបានត្រឹមត្រូវ។ ប្រភព៖ សារព័ត៌មានថ្មីៗ
  2. គ.ស.ម.ក បានបំភ្លឺអំពីបច្ចុប្បន្នភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់នៅកម្ពុជា ឆ្លើយតបទៅនឹងរបាយការណ៍ចោទប្រកាន់ដោយគ្មានមូលដ្ឋានពិតរបស់ស្ថាប័នបរទេស​មួយចំនួន។ ប្រភព៖ Fresh News
  3. ក្រសួងម​ហាផ្ទៃ បានណែនាំដល់អភិបាលរាជធានី-ខេត្ត និងអាជ្ញាធរសហការជាមួយគ.ជ.ប លើការផ្សព្វផ្សាយ និងចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣។ ប្រភព៖ AMS News
ព័ត៌មានសេដ្ឋកិច្ច
  1. មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានថ្លែងថា កម្ពុជាទទួលបានផលប្រយោជន៍ច្រើនពីការនាំចេញទំនិញទៅអង់គ្លេសតាមរយៈការទទួលបានអត្រាអនុគ្រោះពន្ធសូន្យ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. កម្ពុជា និងថៃ បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធឱ្យបន្តជំរុញសកម្មភាពពាណិជ្ជកម្ម ដើម្បីសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីក្នុងតម្លៃ ១៥ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៥។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ និងជំរុញការហោះហើរត្រង់ ដើម្បីស្តារវិស័យទេសចរណ៍ក្រោយជំងឺកូវីដ១៩។ ប្រភព៖ AMS News
ព័ត៌មានសង្គម
  1. រដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងថាកម្ពុជាសម្រេចបានគោលដៅអាទិភាពសំខាន់ៗ ដូចជាការអភិវឌ្ឍមុខរបរ ការពង្រឹងកិច្ចគាំពារសង្គម និងការធ្វើឱ្យប្រសើរឡើងនូវសិទ្ធិការងារ។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី​ វី
  2. ប.ស.ស បានប្រកាសអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ ក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃទី១ ខែមេសា តទៅ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. គម្រោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិ ខេត្តសៀមរាប សម្រេចបាន ៩០% និងត្រៀមរួចរាល់សម្រាប់ការសាកល្បងហោះហើរក្នុងខែឧសភាឆ្ពោះទៅរកការសម្ពោធជាផ្លូវការ ក្នុងខែតុលា។ ប្រភព៖ ខ្មែរថាមស៍