• By admin
  • Thursday March 31st, 2022

MORNING NEWS BRIEF [March 31, 2022]

MORNING NEWS BRIEF [March 31, 2022]

MORNING NEWS BRIEF [March 31, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. រដ្ឋាភិបាលកូរ៉េ សន្យាផ្តល់ឥណទានសម្បទានក្នុងទំហំទឹកប្រាក់ប្រមាណ ១.២ពាន់លានដុល្លារ បន្ថែមទៀតដល់កម្ពុជា សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍នានា ក្នុងរយៈពេល ០៥ឆ្នាំ។ ប្រភព៖ សារព័ត៌មានថ្មីៗ 
  2. ក្រសួងការងារ លើកឡើងថាស្ថាប័នរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា។ ប្រភព៖ ក្រសួងព័ត៌មាន  
  3. សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្លឿនការតម្លើងប្រាក់សោធននិវត្តិន៍ដល់មន្ត្រីរាជការអតីតយុទ្ធជន ដែលទទួលបានប្រាក់បៀរវត្សរ៍ទាប។ ប្រភព៖​ ក្រសួងព័ត៌មាន
ព័ត៌មាននយោបាយ
  1. សហមេធាវីរបស់លោក កឹម សុខា នឹងស្នើរទៅតុលាការ ដើម្បីកោះហៅជនបរទេសមួយចំនួនដែលអយ្យការបានចោទប្រកាន់ថាមានការពាក់ព័ន្ធក្នុងសំណុំរឿង ដើម្បីចូលធ្វើជាសក្សី។ ប្រភព៖ សារព័ត៌មានថ្មីៗ
  2. អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថាអ្នកសិក្សាស្រាវជ្រាវ មិនគួរបំភ្លេចគុណសម្បត្តិនាយទាហានកម្ពុជា ដែលបានតស៊ូរំដោះជាតិ និងការពារសន្តិភាពឡើយ។ ប្រភព៖ Fresh News
  3. អគ្គស្នងការនគរបាលជាតិ បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ឱ្យពង្រឹងវិធានការសន្តិសុខសណ្ដាប់ធ្នាប់ ដើម្បីទប់ស្កាត់ការប៉ុនប៉ងលើដំណើរការបោះឆ្នោត។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច 
  1. សម្ដេចតេជោនាយករដ្ឋមន្ត្រី​ មានប្រសាសន៍ថា កម្ពុជានឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគជាមួយប្រទេសនិយាយភាសាបារាំង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ។ ប្រភព៖ AMS News
  2. កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាធុរកិច្ច​ មេគង្គ-ឡានឆាងលើកទី៣ ដើម្បីលើកកម្ពុស់អាជីវកម្មកសិផល និងការវិនិយោគក្នុងវិស័យអាហារកែច្នៃ នៃប្រទេសក្នុងអនុតំបន់ទន្លេមេគង្គ។ ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងកសិកម្ម និងភាគីពាក់ព័ន្ធ បានពិភាក្សាលើកិច្ចព្រមព្រៀងគោលនយោបាយអភិវឌ្ឍន៍កសិកម្មទំនើបកម្ម ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យមានភាពប្រកួតប្រជែង និងនិរន្តភាព។ ប្រភព៖ ខ្មែរថាមស៍
ព៍ត៌មានសង្គម
  1. មន្រ្តីជាន់ខ្ពស់កម្ពុជា ជំរុញការបង្កើនជំនាញផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ ដើម្បីទទួលភ្ញៀវទេសចរឡើងវិញ ក្រោយស្ថានភាពនៃជំងឺកូវីដ១៩ មានការធូរស្រាល។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. អាជ្ញាធរមីនកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នាជាមួយអង្គការក្រៅរដ្ឋាភិបាលមួយដែលមានមូលដ្ឋាននៅអាមេរិក ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើការបោសសម្អាតមីន។ ប្រភព៖ ខ្មែរថាមស៍
  3. រដ្ឋបាលខេត្តកណ្ដាល បានបើកកិច្ចប្រជុំ ស្ដីពីការសិក្សាស្ថានភាពសិទ្ធិមនុស្សរបស់សហគមន៍ ដើម្បីជួយគាំទ្រ និងផ្តល់នូវសិទ្ធិមនុស្សរបស់សហគមន៍ ដើម្បីជួយគាំទ្រ និងផ្តល់នូវសិទ្ធិមានកម្រិតជីវភាពរស់នៅសមរម្យសមត្ថកិច្ច។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា