MORNING NEWS BRIEF [MARCH 31, 2023]

MORNING NEWS BRIEF [MARCH 31, 2023]

MORNING NEWS BRIEF [MARCH 31, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. កម្ពុជា និងអេហ្ស៊ីប បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតទ្វេភាគី និង​បង្ហាញបំណងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពនានា នៅក្នុងក្របខណ្ឌតំបន់អាស៊ាន។ ប្រភព៖ ខ្មែរថាមស៍
  2. រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងប្រធាន IFC បានផ្លាស់ប្តូរយោបល់ពាក់ព័ន្ធនឹងសមិទ្ធផលសំខាន់ៗក្នុងវិស័យពាណិជ្ជកម្ម និងឱកាសវិនិយោគក្នុងវិស័យនៅកម្ពុជា។ ប្រភព៖ Fresh News 
  3. ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ បានសន្យានឹងផ្តល់ជំនួយចំនួន ៤០០លានអឺរ៉ូ ដល់កម្ពុជាដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍នានា ក្នុងវិស័យអាទិភាព សម្រាប់ឆ្នាំ២០២៣–២០២៤។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. នាយឧត្តមសេនីយ៍ ហ៊ុន​ ម៉ាណែត និងឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានជួបពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាព ដើម្បីអបរអរខួប៧០ឆ្នាំនៃទំនាក់ទំនងការទូត។ ប្រភព៖ Fresh News 
  2. រដ្ឋសភា បានសម្រេចអនុម័តលើសេចក្តីព្រៀងច្បាប់ នៃការអនុម័តយល់ព្រមលើសទ្ធិសញ្ញាកំណត់ព្រំដែនរវាងកម្ពុជា–ឡាវ ក្នុងគោលដៅកសាងព្រំដែនសន្តិភាព និងការអភិវឌ្ឍយូរអង្វែង។ ប្រភព៖ សារព័ត៌មានថ្មីៗ
  3. គ.ជ.ប បានផ្សព្វផ្សាយអំពីគោលការណ៍សំខាន់ៗនៃការឃោសនាបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុង និងស្រុកចំនួន0៥ ដែលទើបបំបែកថ្មី ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ទី៧​ ខែមេសា។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច
  1. ក្នុងឆ្នាំ២០២២ កម្ពុជា បាននាំចេញផលិតផលកសិកម្មចំនួន ៨,៦លានដុល្លារក្នុងទឹកប្រាក់ជិត ៥ពាន់លានដុល្លារទៅកាន់ទីផ្សារអន្តរជាតិ ខណៈវិស័យកសិកម្មរួមចំណែក ២២% ដល់ ផ.ស.ស។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. កម្ពុជា នឹងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មក្រៅប្រទេសចំនួន ០៥កន្លែងក្នុងប្រទេសចិនដើម្បីបង្កើនភាពប្រកូតប្រជែង និងជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
  3. កម្ពុជា និងជប៉ុនបានចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការស្តីពីការស្រាវជ្រាវការកសាងកេរ្តិ៍ឈ្មោះម៉ាក ក្នុងគោលបំណងសិក្សាស្រាវជ្រាវការកសាងរៀបចំការវេចខ្ចប់ ដើម្បីពង្រីកដល់ការនាំចេញ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
ព័ត៌មានសង្គម
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញនូវបទបញ្ជាមិនឱ្យមានការបង់ប្រាក់សម្រាប់ការចូលរួមទស្សនា រាល់គ្រប់ការប្រកួត និងព្រឹត្តិការណ៍បើក និងបិទ នៃកីឡាស៊ីហ្គេមឆ្នាំ២០២៣។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. ជប៉ុន បានផ្តល់ជំនួយថវិកាចំនួន ១៦ម៉ឺនដុល្លារ ដល់គិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាម សម្រាប់ការបញ្ជាទិញរថយន្តសង្គ្រោះ និងពន្លត់អគ្គិភ័យ ដើម្បីជួយសង្គ្រោះប្រជាជនក្នុងតំបន់។ ប្រភព៖ សារព័ត៌មានថ្មីៗ
  3. ក្រសួងអប់រំ​ និងស្ថានទូតបារាំង បានពិភាក្សាលើការលើកកម្ពស់ការសិក្សាភាសាបារាំងក្នុងកម្មវិធីសិក្សាកម្រិតចំណេះដឹងទូទៅ និងឧត្តមសិក្សានៅកម្ពុជា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា