MORNING NEWS BRIEF [MARCH 9, 2023]

MORNING NEWS BRIEF [MARCH 9, 2023]

MORNING NEWS BRIEF [MARCH 9, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចព្រះមហាក្សត្រី មានព្រះរាជបន្ទូលថា សន្តិភាពពិតជាមានសារៈសំខាន់ដល់ភាពសុខដុមរមនារបស់ប្រជាជនក្នុងការទទួលបានសិទ្ធិពេញលេញ និងកិច្ចគាំពារក្នុងសង្គមដ៏ទូលំទូលាយ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. កម្ពុជា និងជប៉ុនបានពិភាក្សាការងារដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមួយកម្រិតទៀត និងបានលើកឡើងថាកម្ពុជាគឺជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល 
  3. កម្ពុជា នឹងប្រគល់ត្រលប់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន១៥លានដូស ដែលបានសន្យាទៅឱ្យប្រទេសចិនវិញដើម្បីជួយដល់ប្រទេសដែលងាយរងគ្រោះដោយជំងឺកូវីដ១៩ផ្សេងទៀត។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. កម្ពុជា និងឡាវ បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីការរក្សាសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ច និងសុខដុមរមនារវាងប្រជាជនទាំងពីរជាពិសេសនៅតាមព្រំដែន។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. នគរបាលសហព័ន្ធអូស្ត្រាលី បានអបអរសាទរចំពោះភាពជោគជ័យរបស់កម្ពុជា ដែលត្រូវបានដកចេញពីបញ្ជីប្រផេះ នៃក្រុមប្រទេសដែលមានហានិភ័យលាងលុយកខ្វក់របស់អង្គការ FATF។ ប្រភព៖ Fresh News
  3. គ.ជ.ប និងប្រតិភូគណៈកម្មាធិការរៀបចំការបោះឆ្នោតប៉ាឡេស្ទីនបានជួបពិភាក្សា និងវាយតម្លៃខ្ពស់ចំពោះការចុះឈ្មោះបោះឆ្នោតនៅកម្ពុជាដែលមានចំនួនដល់ទៅប្រមាណ៨០%។ ប្រភព៖ រស្មីកម្ពុជា
ព័ត៌មានសេដ្ឋកិច្ច
  1. រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងរដ្ឋមន្ត្រីការបរទេសស្លូវេនី បានជួបពិភាក្សាដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍នៃប្រទេសទាំងពីរ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
  2. ត្រឹមខែមករានៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ីសម្រេចបានក្នុងទំហំទឹកប្រាក់៨៨លានដុល្លារ កើនឡើងទ្វេដងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. គិតត្រឹមឆ្នាំ២០២២ ការនាំចេញសំលៀកបំពាក់របស់កម្ពុជាទៅកាន់ប្រទេសជប៉ុន សម្រេចបានក្នុងទំហំទឹកប្រាក់ជាង១.២ពាន់លានដុល្លារក្រោយការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងឆ្នាំ២០២១។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
  1. រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងឯកអគ្គរដ្ឋទូតកូរ៉េថ្មីប្រចាំកម្ពុជាបានជួបពិភាក្សា និងប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌នៃប្រទេសទាំងពីរ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. CAMSOC-CAMPGOC និងតំណាងស្ថានទូតនៃបណ្តាសមាជិកអាស៊ានប្រចាំកម្ពុជា បានបើកកិច្ចប្រជុំដើម្បីលើកទិសដៅការងារពាក់ព័ន្ធនឹងផែនការរត់ភ្លើងគប់សម្រាប់ SEA Game 2023។ ប្រភព៖ ខ្មែរថាមស៍
  3. វារីអគ្គិសនីក្នុងខេត្តពោធិ៍សាត់ដែលកំពុងសាងសង់ប្រើប្រាស់ទឹកប្រាក់ប្រមាណ ២៣១លានដុល្លារ នឹងដាក់ដំណើរការក្នុងឆ្នាំ២០២៦ដើម្បីបម្រើតម្រូវការប្រើប្រាស់ក្នុងស្រុក។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍