MORNING NEWS BRIEF [MAY 05, 2023]

MORNING NEWS BRIEF [MAY 05, 2023]

MORNING NEWS BRIEF [MAY 05, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោ និងប្រធានរដ្ឋឡាវ បានវាយតម្លៃខ្ពស់លើទំនាក់ទំនងទ្វេភាគី ដែលឈានដល់កិច្ចសហប្រតិបត្តិការទ្វេភាគីស៊ីជម្រៅ លើវិស័យអាទិភាពនានា ដែលផ្តល់ប្រយោជន៍រួមនៃប្រទេសទាំងពីរ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. សម្តេចប្រធានរដ្ឋសភា និងប្រធានរដ្ឋឡាវ បានជួបពិភាក្សាការងារ ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ជាពិសេសស្ថាប័ននីតិប្បញ្ញាតិ្តនៃប្រទេសទាំងពីរ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  3. ក្រសួងយុត្តិធម៌ និងធនាគារអភិវឌ្ឍន៍អាស៊ី បានបន្តបើកកិច្ចពិភា-ក្សាពាក់ព័ន្ធនឹងដំណើរការរៀបចំប្រព្រឹត្តិទៅ និងនីតិវិធីតុលាការពាណិជ្ជកម្មនៅកម្ពុជា។ ប្រភព៖  ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
  1. គ.ជ.ប​ បានប្រកាសទទួលស្គាល់ជាផ្លូវការគណបក្សនយោបាយចំនួន ០៨ ក្នុងចំណោម ១១  សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ប្រភព៖ AMS News 
  2. កម្ពុជា និងហ្វ៊ីលីពីន បានបើកកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការការពារជាតិចម្រុះ លើកទី៣ ដែលជាយន្តការសន្ទនាផ្លាស់ប្តូរទស្សនៈក្នុងវិស័យការពារសន្តិសុខជាតិ និងតំបន់។ ប្រភព៖ ខ្មែរថាមស៍
  3. គ.ជ.ប​ បានចេញសេចក្តីប្រកាសស្តីពីការកែសម្រួលខ្លឹមសារមួយចំនួន និងសម្រេចណែនាំខ្លឹមសារវីដេអូផ្សព្វផ្សាយ ស្តីពីការបោះ-ឆ្នោតជាតិ ឆ្នាំ២០២៣។ ប្រភព៖ Fresh News 
ព័ត៌មានសេដ្ឋកិច្ច
  1. ក្នុងត្រីមាសទី១នៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មនាំចេញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ១១ពាន់លានដុល្លារ ថយចុះ ១៤,៥២% បើធៀបនឹងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញវិនិយោគិនកូរ៉េ មកបណ្តាក់ទុននៅកម្ពុជា ក្នុងវិស័យអាទិភាពនានា ដើម្បីទាញយកអត្ថប្រយោជន៍នៃការអនុវត្តកិច្ចព្រមព្រៀងសេរីរវាងប្រទេសទាំងពីរ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ក្នុងរយៈពេល៤ខែនៃឆ្នាំ២០២៣ កម្ពុជា ទទួលបានចំណូលពីការលក់សំបុត្រចូលទស្សនាអង្គរវត្តជាង ១៤លានដុល្លារ កើនឡើង ៩៣៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព័ត៌មានសង្គម
  1. កម្ពុជា និងវៀតណាម បានពិភាក្សាការងារស្តីពីការបង្កើតគម្រោងសប្តាហ៍វប្បធម៌ ឆ្នាំ២០២៣ ក្នុងបំណងផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិជាមិត្តភាព និងប្រវត្តិសាស្ត្រ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
  2. ក្រសួងមហាផ្ទៃ និងអង្គការ IMO បានបន្តពង្រីកកិច្ចសហការលើការប្រយុទ្ធប្រឆាំង ឧក្រឹដ្ឋកម្មជួញដូរមនុស្ស និងការពារសន្តិសុខតំបន់ព្រំដែន។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ បានចុះបញ្ជីកីឡាគុនល្បុក្កតោ និងគុនខ្មែរដែលជាអត្តសញ្ញាណជាតិកម្ពុជា ចូលទៅក្នុងធម្មនុញ និងច្បាប់របស់សហព័ន្ធ។ ប្រភព៖ ខ្មែរថាមស៍