ព័ត៌មានសំខាន់ៗ
- សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាកម្ពុជានៅតែបន្តអនុវត្តវិធានការចត្តាឡីស័ក សម្រាប់ភ្ញៀវទេសចរទាំងឡាយណាដែលចូលមកកម្ពុជាដោយមិនបានចាក់វ៉ាក់សាំង។ ប្រភព៖សារព័ត៌មានថ្មីៗ
- កម្ពុជា បានទទួលឧបករណ៍វេជ្ជសាស្រ្ដប្រមាណ ៣០មុខ ដែលមានទឹកប្រាក់សរុបជិត ៤០ម៉ឺនដុល្លារ ពីសាធារណរដ្ឋឆែក ក្រោមគម្រោងពង្រឹងសុខភាពមាតា និងទារក។ ប្រភព៖Fresh News
- សម្ដេចនាយករដ្ឋមន្រ្តី បានព្យាករថា ឆ្នាំ២០២៣ ពិភពលោកអាចនឹងជួបវិបត្តិស្បៀង និងថាមពល ដោយសារភាពអូសបន្លាយនៃសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព័ត៌មាននយោបាយ
- ឧត្តមមន្រ្តីការពារជាតិអាស៊ាន បានពិនិត្យ និងបានសម្រេចលើឯកសារសំខាន់ៗចំនួន០៧ ដើម្បីដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ពិនិត្យ អនុម័ត ក្នុងខែមិថុនា ឆ្នាំ២០២២។ ប្រភព៖ Fresh News
- ប្រធាន គ.ជ.ប បានប្រាប់សហភាពអឺរុប ថា ការបោះឆ្នោតមួយ ទៅការបោះឆ្នោតមួយទៀតនៅកម្ពុជា ត្រូវបានវាយតម្លៃថា កាន់តែមានភាពល្អប្រសើរជាងមុន។ ប្រភព៖សារព៌ត៌មានដើមអម្ពិល
- គ.ជ.ប បានអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន និងអ្នកគាំទ្រទាំងអស់ ឱ្យគោរពតាមគោលការណ៍នានា ដែលបានកំណត់ ដើម្បីធានាបានសន្តិសុខ និងសុវត្ថិភាព។ ប្រភព៖AMS News
ព័ត៌មានសេដ្ឋកិច្ច
- រាជរដ្ឋាភិបាល បានដាក់ឱ្យដំណើរការ «គម្រោងសហហិរញ្ញប្បទានស្ដារវិស័យទេសចរណ៍» ក្នុងកញ្ចប់ថវិកាចំនួន ១៥០លានដុល្លារ ដើម្បីគាំទ្រគោលនយោបាយស្តារវិស័យទេសចរណ៍។ ប្រភពFresh News
- រាជរដ្ឋាភិបាល នឹងបោះផ្សាយលក់មូលបត្របំណុលនៅក្នុងឆ្នាំ២០២២ ក្នុងគោលបំណងបង្កើនប្រភពហិរញ្ញប្បទាន សម្រាប់ការកៀរគរទុនរបស់រដ្ឋ។ ប្រភព៖ សារព័ត៌មានថ្មីៗ
- គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ទទួលបានហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ ប្រមាណ ១,៣ពាន់លានដុល្លារសម្រាប់រយៈពេល ០៥ឆ្នាំ។ ប្រភព៖ភ្នំពេញបុស្ដិ៍
ព៍ត៌មានសង្គម
- អាជ្ញាធរមីន និងស្ថានទូតអូស្រ្ដាលីប្រចាំកម្ពុជា នឹងដឹកនាំវេទិកាកិច្ចសន្ទនាស្ដីពីសកម្មភាពមីន ដើម្បីពង្រីកភាពជាដៃគូ ឆ្ពោះទៅរកគោលដៅកម្ពុជាគ្មានមីន នៅឆ្នាំ២០២៥។ ប្រភព៖ ភ្នំពេញបុស្ដិ៍
- រាជរដ្ឋាភិបាល នឹងធ្វើជាដៃគូបង្កើតរោងចក្រផលិតវ៉ាក់សាំងបង្ការកូវីដ១៩ ដោយផ្ទាល់ ប្រសិនបើក្រុមហ៊ុនឯកជនដែលទទួលបានសិទ្ធិផលិតយឺតយ៉ាវ ឬមិនហ៊ានវិនិយោគ។ ប្រភព៖ សារព័ត៌មានថ្មីៗ
- គិតត្រឹមថ្ងៃទី១៧ ខែឧសភា ក្រសួងសុខាភិបាល បានប្រកាសថា កម្ពុជាមិនមានករណីវិជ្ជមានជំងឺកូវីដ១៩ ១០ថ្ងៃជាប់ៗគ្នា ហើយក៏មិនមានករណីមរណភាពដែរ។ ប្រភព៖ ភ្នំពេញបុស្ដិ៍