MORNING NEWS BRIEF [MAY 25, 2023]
MORNING NEWS BRIEF [MAY 25, 2023]
MORNING NEWS BRIEF [MAY 25, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Thursday May 25th, 2023
Friday May 26th, 2023
ព័ត៌មានសំខាន់ៗ
រដ្ឋមន្ត្រីក្រសួងការបរទេស បានគូសបញ្ជាក់ពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន ដែលបានឈានដល់កម្រិតខ្ពស់បំផុត និងបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។ ប្រភព៖ AMS News
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងឯកអគ្គរដ្ឋទូតអូស្ត្រាលី បានពិភាក្សាពីទំនាក់ទំនងទ្វេភាគី និងការពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធបន្ថែម ដើម្បីប្រយោជន៍រួមនៃប្រទេសទាំងពីរ។ ប្រភព៖ Fresh News
រដ្ឋសភា បានកំណត់ថ្ងៃទី៣០ ដើម្បីបន្តបើកសម័យប្រជុំពេញអង្គពិភាក្សា និងអនុម័តរបៀបវារៈមួយចំនួនរួមមាន សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
ក្រសួងការបរទេសចិន បានបញ្ជាក់ថា BRI គឺជាយន្តការជំរុញការតភ្ជាប់ និងការអភិវឌ្ឍរួមក្រោមកិច្ចសហប្រតិបត្តិការស៊ីជម្រៅគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន ដើម្បីផលប្រយោជន៍រួម។ ប្រភព៖ ខ្មែរថាមស៍
គ.ជ.ប បានជូនដំណឹងស្តីពីការផ្ទេរសិទ្ធិរបស់ប្រធានគណបក្សនយោបាយជូនតំណាង ដើម្បីសង្កេតមើលការបោះឆ្នោត និងការ រាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣។ ប្រភព៖ Fresh News
ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងសម្រេចបណ្តឹងរបស់គណបក្សនយោបាយចំនួន ០២ ដែល គ.ជ.ប បដិសេធការចុះបញ្ជីឈ្មោះចូលរួមការបោះឆ្នោតឆ្នាំ២០២៣។ ប្រភព៖ សារ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
ព័ត៌មានសេដ្ឋកិច្ច
ក្នុងរយៈពេល៤ខែនៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអូស្ត្រាលី សម្រេចបានក្នុងទឹកប្រាក់ជាង ១៦៤លានដុល្លារ ខណៈការនាំចេញសម្រេចបាន ១១៨លានដុល្លារ បើធៀបនឹងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ARDB នឹងរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនៃសមាគមអភិវឌ្ឍន៍គ្រឹះស្ថានហិរញ្ញវត្ថុនៅអាស៊ី និងប៉ាស៊ីហ្វិកលើកទី៤៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦-១៨ ខែឧសភា ឆ្នាំ២០២៤។ ប្រភព៖ ខ្មែរថាមស៍
កម្ពុជា ប្រកាសឱ្យប្រើប្រាស់ច្បាប់សារពើពន្ធថ្មី ដែលជាយន្តការថ្មីមួយ ដើម្បីចូលរួមចំណែកក្នុងការធ្វើកំណែទម្រង់ របស់រដ្ឋាភិបាល ស្របតាមបរិយាកាសសេដ្ឋកិច្ច និងការទាក់ទាញវិនិយោគបន្ថែម។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខមាលភាពសម្រាប់ជនមានពិការភាពនៅកម្ពុជា។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់បណ្ឌិត្យសភានគរបាលឱ្យបន្តពង្រឹងការអភិវឌ្ឍសមត្ថភាពធនធនមនុស្ស ក្នុងកងកម្លាំងនគរបាលជាតិ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល។ ប្រភព៖ AMS News
ក្រសួងកសិកម្ម បានអំពាវនាវដល់ប្រជាកសិករឱ្យគិតគូរពីអាទិ-ភាពចំពោះការដំឡើងប្រព័ន្ធថាមពលសូឡា ក្នុងការធ្វើកសិកម្ម ដើម្បីទទួលផលចំណេញច្រើនប្រកបដោយចីរភាព។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍