• By admin
  • Thursday November 3rd, 2022

MORNING NEWS BRIEF [NOVEMBER 03, 2022]

MORNING NEWS BRIEF [NOVEMBER 03, 2022]

MORNING NEWS BRIEF [NOVEMBER 03, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាជាប្រទេសបើកចំហសេដ្ឋកិច្ចធំទូលាយ ដោយផ្តល់សារសំខាន់លើពហុភាគីនិយម តាមរយៈការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងសកល។ ប្រភព៖ សារព័ត៌មានថ្មីៗ
  2. អ្នកសម្របសម្រួលថ្មីរបស់អ.ស.ប ប្តេជ្ញាពង្រឹងការសហការជាមួយកម្ពុជា ក្នុងការអភិវឌ្ឍក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២៤-២០២៨ ដើម្បីសម្រេចបានគោលដៅ SDGs។ ប្រភព៖  ខ្មែរថាមស៍
  3. សម្តេចក្រឡាហោម បានថ្លែងថា ទោះបីជាកម្ពុជាទទួលរងផលប៉ះពាល់ពីសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន និងជំងឺកូវីដ១៩ ក្តី កម្ពុជាបន្តរក្សានូវស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មាននយោបាយ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី គ្រោងនឹងធ្វើទស្សនកិច្ចផ្លូវការទៅកាន់អ៊ុយក្រែន និងបានស្នើឱ្យមានការតែងតាំងឯកអគ្គរាជទូត/អគ្គរដ្ឋទូត ដើម្បីពង្រឹងទំនាក់ទំនងការទូត។ ប្រភព៖ Fresh News
  2. កម្ពុជា និងបារាំង បានពិភាក្សាការងារលើការបន្តពង្រឹងកិច្ចសហ-ប្រតិបត្តិការទ្វេភាគីលើវិស័យសន្តិសុខ ប្រយុទ្ធប្រឆាំងបទល្មើសជួញដូរមនុស្ស និងដំណើរការបោះឆ្នោតឆ្នាំ២០២៣។ ប្រភព៖ វិទ្យុអន្តរជាតិបារាំង
  3. នាវាស្វ័យការពារជើងទឹកជប៉ុន នឹងចូលចតនៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដើម្បីមក​បំពេញ​ទស្សនកិច្ចនៅកម្ពុជា និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការទ្វេភាគី ចាប់ពីថ្ងៃទី១៨-២០ ខែវិច្ឆិកា។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
ព័ត៌មានសេដ្ឋកិច្ច 
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជ-កម្មសេរីទ្វេភាគីរវាងកម្ពុជា-កូរ៉េ នឹងចូលជាធរមាននាខែធ្នូ និងរំពឹងថានឹងជំរុញការស្តារសេដ្ឋកិច្ចក្រោយជំងឺកូវីដ១៩។ ប្រភព៖ ខ្មែរថាមស៍
  2. កម្ពុជា បានជំរុញឱ្យសមាជិក RCEP ទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបត្តិការនេះ និងបញ្ជាក់ជាថ្មីពីបំណងក្នុងការទទួលតាំងលេខាធិការដ្ឋាន RCEP នៅកម្ពុជា។ ប្រភព៖ វិទ្យុអន្តរជាតិបារាំង
  3. និយ័តករមូលបត្រកម្ពុជា គ្រោងនឹងដាក់ឱ្យអនុវត្តនូវបទប្បញ្ញត្តិ ស្តីពី ការអនុញ្ញាតក្នុងការបោះផ្សាយលក់មូលនិធិ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍហិរញ្ញប្បទាននិរន្តរភាព។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
ព៍ត៌មានសង្គម
  1. អភិបាលរងរាជធានីភ្នំពេញ បានបង្ហាញអាទិភាព៥ ក្នុងផែនការយុទ្ធសាស្ត្រ​ទីក្រុងឆ្លាត​ភ្នំពេញ រួមមាន ការប្រើ​ប្រាស់​ដីធ្លី សន្តិសុខ ចរាចរណ៍​ បរិស្ថានរស់នៅ​ឆ្លាតវៃ និង​អភិបាលកិច្ច​ឌីជីថល​។ ប្រភព៖ សារព័ត៌មានថ្មីៗ
  2. គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ពីតម្រូវការជំនួយហិរញ្ញវត្ថុប្រមាណ ៥០ម៉ឺនដុល្លារ ដើម្បីទិញ​បន្ថែម​នូវ​ឧបករណ៍​សង្គ្រោះ​បន្ទាន់ ​ដែល​កំពុងតែ​ត្រូវការ​ជាចាំបាច់​។ ប្រភព៖ ខ្មែរថាមស៍
  3. ប្រព័ន្ធស្បៀងបម្រុងកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលបានទិញស្រូវពូជបន្ថែម ៥ពាន់តោន ពីលើស្រូវពូជបម្រុង ២ពាន់តោន ដើម្បីចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។ ប្រភព៖ AMS News