• By admin
  • Tuesday October 11th, 2022

MORNING NEWS BRIEF [OCTOBER 11, 2022]

MORNING NEWS BRIEF [OCTOBER 11, 2022]

MORNING NEWS BRIEF [OCTOBER 11, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោ បានបង្ហាញកង្វល់លើបញ្ហារុស្ស៊ី និងអ៊ុយក្រែន និងបានអំពាវនាវសហគមន៍អន្តរជាតិឱ្យពិចារណាឡើងវិញលើការដាក់ទណ្ឌកម្មរុស្ស៊ី ស្របពេលដែលផលប៉ះពាល់កំពុងបន្តមាន។ប្រភព៖ ខ្មែរថាមស៍
  2. គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំសភានៃប្រទេស G20 ស្តីពី ការពង្រឹងតួនាទីសភាដើម្បីការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយចីរភាព។ប្រភព៖ Fresh News 
  3. ព្រឹទ្ធសភា បានបើកកិច្ចប្រជុំសម័យប្រជុំលើកទី៩ នីតិកាលទី៤ ដើម្បីពិនិត្យ និងផ្តល់យោបល់លើការអនុម័តយល់ព្រមលើវិសោធ-នកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ព័ត៌មាននយោបាយ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានរម្លឹកពីផលលំបាកដែលកើតចេញពីសង្រ្គាម និងបានថ្លែងថានយោបាយគ្មានស្តង់ដារទេ មានតែផលប្រយោជន៍ប៉ុណ្ណោះ។ ប្រភពFresh News 
  2. គ.ជ.ប​ បានប្រកាសខ្លួនថាជាស្ថាប័នមិនពាក់ព័ន្ធនឹងនិន្នាការនយោបាយ ប៉ុន្តែជាស្ថាប័នបច្ចេកទេស ដែលបំពេញភារកិច្ចដោយឯករាជ្យ និងតាមគន្លងនីតិវិធីរបស់រដ្ឋធម្មនុញ្ញ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. គណបក្សកម្ពុជានិយម បានសម្រេចរួបរួមជាមួយគណបក្សខ្មែររួបរួមជាតិ ដើម្បីត្រៀមខ្លួនក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០២៣ ដោយឈរលើស្មារតីបម្រើផលប្រយោជន៍ជាតិជាធំ។ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្នុងរយៈពេល០៩ខែនៃឆ្នាំ២០២២ ទំហំពាណិជ្ជកម្មក្រៅប្រទេសរបស់កម្ពុជាមានទំហំទឹកប្រាក់ ៤១ពាន់លានដុល្លារ កើនឡើង១៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ប្រភព៖ ខ្មែរថាមស៍
  2. ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មីប្រចាំកម្ពុជា បានសន្យានឹងបន្តលើកទឹកចិត្តវិនិយោគិនអាល្លឺម៉ង់ឱ្យមកវិនិយោគនៅកម្ពុជា ដើម្បីធ្វើឱ្យប្រសើរឡើងនូវវិសាលភាពទំនាក់ទំនងវិនិយោគកម្ពុជា-អាល្លឺម៉ង់។ ប្រភព៖ Fresh News 
  3. ក្នុងរយៈពេល០៩ខែនៃឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករទៅកាន់ ទីផ្សារអន្តរជាតិ និងទទួលចំណូលបានប្រមាណ ២៨៧លានដុល្លារ កើនឡើង ១០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ប្រភព៖ ខ្មែរថាមស៍
ព៍ត៌មានសង្គម
  1. ក្រសួងអប់រំ នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីអប់រំអាស៊ានលើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ដើម្បីពិភាក្សាលើការជំរុញប្រព័ន្ធអប់រំប្រកបដោយភាពធន់ក្នុងបរិបទថ្មី។ ប្រភព៖ ខ្មែរថាមស៍
  2. ក្រសួងចំនួន០៨ បាននិងកំពុងពិភាក្សាលើការរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងដ្រូន ដើម្បី​ធានា​សន្តិសុខ ​និង​សណ្តា​ប់ធ្នាប់​សាធារណៈ​ ក្នុងប្រទេស។ ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងការងារ បានជូនដំណឹងដល់កម្មករនិយោជិត ក្នុងវិស័យ ទេសចរណ៍ ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារអំពីការបើកប្រាក់ឧបត្ថម្ភជុំទី៣នៃកញ្ចប់វិធានការរាជរដ្ឋាភិបាល។ ប្រភព៖ Fresh News