• By admin
  • Thursday October 13th, 2022

MORNING NEWS BRIEF [OCTOBER 13, 2022]

MORNING NEWS BRIEF [OCTOBER 13, 2022]

MORNING NEWS BRIEF [OCTOBER 13, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌ លើកទី២៨ ដែលនឹងពិភាក្សាលើវឌ្ឍន-ភាពវិស័យអាទិភាព ក្នុងការកសាងសហគមន៍ ASCC។ ប្រភព៖ Fresh News 
  2. សម្តេចតេជោនាយករដ្ឋមន្រ្តី បានបង្ហាញក្តីសង្ឃឹមថាកិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី២ នឹងក្លាយជាវេទិកាសម្រាប់បំផុស និងជំរុញការចូលរួមរបស់ស្រ្តីក្នុងវិស័យសហគ្រិនភាពរបស់តំបន់អាស៊ាន។ ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងផែនការ បានបញ្ជាក់ថា រដ្ឋាភិបាល បានប្រើប្រាស់ថវិកាជាង ៨០០លានដុល្លារសម្រាប់គ្រួសារក្រីក្រនិងងាយរងគ្រោះ ដោយ-សារ ជំងឺកូវីដ១៩ ចាប់ពីឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ននេះ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មាននយោបាយ
  1. កម្ពុជា អាចនឹងបោះឆ្នោតប្រឆាំងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន នៅមហាសន្និបាតអ.ស.ប បើទោះបីកម្ពុជាបានស្នើឱ្យ សហគមន៍អន្តរជាតិពិចារណាឡើងវិញលើការដាក់ទណ្ឌកម្មរុស្ស៊ី។ ប្រភពខ្មែរថាមស៍
  2. កម្ពុជា និងវៀតណាម បានពិភាក្សាលើទំនាក់ទំនងទ្វេភាគី និង ឯកភាពលើគោលការណ៍ចំនួន ០៧ចំណុច ក្នុងការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់តាមព្រំដែនរវាងប្រទេសទាំងពីរ។ប្រភព៖ Fresh News
  3. រាជរដ្ឋាភិបាល បាននិងកំពុងពិនិត្យលទ្ធភាពលើការលើកកម្ពស់ និងបង្កើនសមាសភាពយុវជន​​ដែល​មានចំណេះ​ដឹង ​និង​សមត្ថភាព​ខ្ពស់​ ​ដើម្បី​​ធ្វើជា​រដ្ឋមន្ត្រី​បន្តវេន​សម្រាប់​អាណត្តិ ​ឆ្នាំ២​០​២​៣​។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្រសួងការងារ បានឱ្យដឹងថាការនាំចេញផលិតផលវិស័យកាត់ដេរកម្ពុជា នឹងមានកំណើនក្នុងរង្វង់ ១០% ក្នុងឆ្នាំ២០២២ ប៉ុន្តែក៏កំពុងរងផលប៉ះពាល់ដោយបញ្ហាអស្ថិរភាពសាកលផងដែរ។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី​ ធី វី
  2. និយ័តករមូលបត្រ បានអនុញ្ញាតការបោះផ្សាយលក់មូលបត្របំណុល ប្រភេទសញ្ញាបណ្ណបៃតងដំបូងគេនៅកម្ពុជា ជាសាធារណៈស្របតាមគោលការណ៍ណែនាំ នៃសញ្ញាបណ្ណបៃតងអាស៊ាន។ប្រភព៖ Fresh News 
  3. កម្ពុជា នឹងទទួលបានចំណូលជាង ១៤លានដុល្លារ ពីការលក់ប្រេងឆៅក្នុងករណី MT Strovolos ខណៈ​ដំណើរ​ការផលិត​ប្រេង​នៅ​តាម​អណ្តូងប្រេងចំនួន​ ០៥ នឹងទទួលបាន ១០​ម៉ឺន​បារ៉ែល​ទៀត។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព៍ត៌មានសង្គម
  1. ក្រសួងផែនការ បានដាក់ឱ្យប្រើប្រាស់នីតិវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រថ្មី និង​ការពង្រីក​វិសាលភាព​គ្របដណ្តប់​ដល់​គ្រួសារ​ងាយ​រង​ហានិភ័យ។  ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ក្រសួងការងារ បានបញ្ជាក់ថារោងចក្រ និងសហគ្រាសដែលបានចុះបញ្ជីមានចំនួន ១៥.៨៥៩រោងចក្រ កើនឡើង ១៦,៨% និងផ្តល់ការងារដល់កម្មករចំនួន ១,៥៤លាននាក់។ប្រភព៖ ខ្មែរថាមស៍
  3. ក្នុងសប្ដាហ៍ទី២ខែតុលា ភ្ញៀវទេសចរធ្វើដំណើរទៅខេត្តព្រះ-សីហនុ មានចំនួនសរុប ៣៧៤.៨៩៥នាក់ កើនឡើង ២៤,៨% បន្ទាប់ពីការដាក់ដំណើរការសាកល្បងផ្លូវ​ល្បឿន​លឿន​។ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា