• By admin
  • Friday October 14th, 2022

MORNING NEWS BRIEF [OCTOBER 14, 2022]

MORNING NEWS BRIEF [OCTOBER 14, 2022]

MORNING NEWS BRIEF [OCTOBER 14, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញឱ្យបណ្តាសមាជិកអាស៊ាន អនុវត្តប្រកបដោយប្រសិទ្ធភាព នូវការអភិវឌ្ឍសេដ្ឋកិច្ចច្នៃប្រឌិត ដើម្បីការស្តារសេដ្ឋកិច្ចអាស៊ានក្រោយជំងឺកូវីដ១៩។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
  2. រដ្ឋបាលរាជធានីភ្នំពេញ និងទីក្រុងឡាណាកានៃប្រទេសស៊ីប បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីបង្កើនទំនាក់ទំនង និងមិត្តភាពល្អរវាងទីក្រុងទាំងពីរ។ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងសាធារណការ បាននិងកំពុងពិនិត្យលទ្ធភាពស្វែងរកដៃគូ សហការសិក្សាលើគម្រោងអភិវឌ្ឍន៍រថភ្លើង Tramway ដើម្បីរួមចំណែកដល់ការកាត់បន្ថយការកកស្ទះយានយន្ត។ប្រភព៖ សារព័ត៌មានដើមអម្ពីល
ព័ត៌មាននយោបាយ
  1. ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអ.ស.ប បានបង្ហាញពីលទ្ធផលសម្រេចបានជោគជ័យ អំពីវឌ្ឍនភាព និងសមិទ្ធផលនានា ក្នុងការជំរុញសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។ ប្រភពទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. ប្រធានាធិបតីទីម័រខាងកើត នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជាក្នុងសប្តាហ៍ទី៣ នៃខែតុលា ដើម្បីពិភាក្សាលើលទ្ធភាពក្នុងការក្លាយជាសមាជិកអាស៊ាន ។ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. រដ្ឋសភា បានបន្តសម័យប្រជុំលើកទី៨ នីតិកាលទី៦ ដើម្បីធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការបំពេញបន្ថែមសមាសភាពសមាជិកលើរដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្ម។ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី​ វី
ព័ត៌មានសេដ្ឋកិច្ច 
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាសហគ្រាស MSMEs ជាឆ្អឹងខ្នងក្នុងការជំរុញសេដ្ឋកិច្ចជាតិ ដែលមានរហូតដល់ទៅ ៩៨%នៃសហគ្រាសសរុប និងរួមចំណែកដល់សេដ្ឋកិច្ចប្រមាណ៥៨%។ ប្រភព៖ AMS News
  2. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគបន្ថែម ចំនួន ០៥ ក្នុងទំហំទឹកប្រាក់ប្រមាណ ២៩,២លានដុល្លារ ដែលបង្កើតឱកាសការងារបានចំនួន ៤.៥៦១កន្លែង។ ប្រភព៖ ខ្មែរថាមស៍
  3. ក្រុមហ៊ុនប្រេងដូងរបស់ម៉ាឡេស៊ី បាននិងកំពុងសិក្សាលទ្ធភាពបង្កើនឱកាសវិនិយោគលើផលិតផលប្រេងដូង និងការនាំចូលផលិតផលប្រេងដូងក្នុងទីផ្សារកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
ព៍ត៌មានសង្គម
  1. សម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តដល់គណៈប្រតិភូអាស៊ានឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីទទួលបានលទ្ធផលផ្លែផ្កាក្នុងកិច្ចប្រជុំ ASCC លើកទី២៨។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. ក្រសួងការងារ បានបង្ហាញពីលទ្ធផលល្អប្រសើរក្នុងការដោះ-ស្រាយវិវាទបុគ្គល និងតាមរោងចក្រសហគ្រាស ខណៈ​ការធ្វើ​កូដកម្ម​​ថយចុះ​នៅត្រឹម ០,១% ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ស្ពានឆ្លងទន្លេសាប និងស្ពានអាកាសផ្លូវជាតិលេខ៥ ក្នុងខណ្ឌឫស្សីកែវ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែមេសា ឆ្នាំ២០២៣ ដែលនឹងសម្រួលចរាចរណ៍នៅរាជធានីភ្នំពេញ។ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី