By admin
Thursday October 27th, 2022
MORNING NEWS BRIEF [OCTOBER 26, 2022]
MORNING NEWS BRIEF [OCTOBER 26, 2022]
MORNING NEWS BRIEF [OCTOBER 26, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Thursday October 27th, 2022
Thursday October 27th, 2022
ព័ត៌មានសំខាន់ៗ
ប្រធានអាស៊ានឆ្នាំ២០២២ បានបង្ហាញការព្រួយបារម្ភចំពោះការកើនឡើងនៃអំពើហិង្សានៅមីយ៉ាន់ម៉ា និងជំរុញឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា ដោយគោរពតាមស្មារតីកិច្ចព្រមព្រៀង 5PC។ ប្រភព៖ Fresh News
CCC នឹងរៀបចំកិច្ចប្រជុំ ABIS ឆ្នាំ២០២២ ដើម្បីពិភាក្សាលើការជំរុញការវិនិយោគ និងដោះស្រាយផលប៉ះពាល់មកលើសេដ្ឋកិច្ចដោយសារបញ្ហាភូមិសាស្ត្រនយោបាយ ពីថ្ងៃទី៩-១០ ខែវិច្ឆិកា។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងវប្បធម៌ នឹងចូលរួមកិច្ចប្រជុំ AMCA លើកទី១០ និងកិច្ចប្រជុំពាក់ព័ន្ធ រៀបចំដោយឡាវ ដែលផ្តោតលើការលើកកម្ពស់វឌ្ឍនភាពវប្បធម៌ ក្នុងការកសាងសុខដុមរមនារបស់សហគមន៍អាស៊ាន។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
កម្ពុជា ក្នុងនាមជាប្រធានអាយឆា បានដឹកនាំកិច្ចសន្ទនាអាស៊ាន-សហភាពអឺរ៉ុបស្តីពីគោលនយោបាយសិទ្ធិមនុស្សលើកទី៤ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការគាំពារសិទ្ធិមនុស្សនៅអាស៊ី និងអឺរ៉ុប។ ប្រភព៖ Fresh News
សមាគមរៀបចំការបោះឆ្នោតពិភពលោក នឹងបញ្ជូនគណៈប្រតិភូមកកម្ពុជា ដើម្បីធ្វើជាអ្នកសង្កេតការណ៍ក្នុងដំណើរការបោះឆ្នោតជាតិឆ្នាំ២០២៣ តាមសំណើរបស់គ.ជ.ប។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងយុត្តិធម៌ បានចេញបញ្ជាឱ្យសាលាដំបូងរាជធានីភ្នំពេញចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតលើ លោក សម រង្ស៊ី ចំពោះទោសប្រមាថលើព្រះមហាក្សត្រ។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច
តាមរបាយការណ៍វិនិយោគរបស់អាស៊ាន ក្នុងឆ្នាំ២០២១ កម្ពុជា ទទួលចំណូលពី FDI ក្នុងវិស័យសំណង់ ក្នុងទំហំទឹកប្រាក់ ៣៣៤លានដុល្លារ និងរំពឹងថានឹងកើនឡើង ៦,៣% ក្នុងឆ្នាំ២០២២។ ប្រភព៖ ខ្មែរថាមស៍
រាជរដ្ឋាភិបាល បានដាក់ចេញវិធានការណែនាំបន្ថែម សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេស-ចរណ៍នៅកម្ពុជា ក្នុងបរិបទនៃការងើបឡើងវិញសេដ្ឋកិច្ចសាកល។ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
អ.គ.រ និង IMF បានរៀបចំសិក្ខាសាលា ស្ដីពី ការប្រឆាំងហិរញ្ញប្ប-ទានភេរវកម្ម ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសក្នុងការអនុវត្តការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មដោយនិរន្តរភាព។ប្រភព៖ AMS News
ព៍ត៌មានសង្គម
ក្រសួងព័ត៌មាន និងភាគីគុយបា ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសការផ្លាស់ប្តូរព័ត៌មាន ដើម្បីនាំយកព័ត៌មានដែលពិត និងទុកចិត្តបាន សម្រាប់ប្រជាជនកម្ពុជា និងគុយបា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
កម្ពុជា បានបញ្ជាក់ពីជំហរក្នុងគាំទ្រការអភិវឌ្ឍថាមពលកើតឡើងវិញ និងជំរុញឱ្យមានការចូលរួមពីដៃគូអភិវឌ្ឍ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពថាមពលកើតឡើងវិញប្រកដោយចីរភាព។ ប្រភព៖ Fresh News
គណៈកម្មការអន្តរក្រសួង និងក្រុមហ៊ុន CRBC បានឯកភាពគ្នាលើកិច្ចព្រមព្រៀងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដើម្បីសម្រួលការធ្វើដំណើរ និងកាត់បន្ថយចំណាយលើការដឹកជញ្ជូន។ប្រភព៖ វិទ្យុបារាំងអន្តរជាតិ