By admin
Wednesday September 7th, 2022
MORNING NEWS BRIEF [SEPTEMBER 07, 2022]
MORNING NEWS BRIEF [SEPTEMBER 07, 2022]
MORNING NEWS BRIEF [SEPTEMBER 07, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Wednesday September 7th, 2022
Wednesday September 7th, 2022
ព័ត៌មានសំខាន់ៗ
កម្ពុជា និងកូរ៉េ បានសហការគ្នារៀបចំវេទិការដ្ឋាភិបាលឌីជីថលកម្ពុជា-កូរ៉េ ដើម្បីបង្ហាញពីវឌ្ឍនភាពនៃរដ្ឋាភិបាលឌីជីថលកម្ពុជា និងការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
អ្នកជំនាញចិន បានលើកឡើងថាទន្លេមេគង្គ-ឡានឆាង បានជំរុញកិច្ចសហប្រតិបត្តិការធនធានទឹក នៃបណ្តាសមាជិកក្នុងអនុតំបន់ ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាធាតុអាកាស។ ប្រភព៖ខ្មែរថាមស៍
អាជ្ញាធរខេត្តសៀមរាប បានបើកកិច្ចប្រជុំត្រៀមការងារសន្តិសុខសណ្តាប់ធ្នាប់សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប ខាងមុខ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
គ.ជ.ប បានប៉ាន់ប្រមាណថានឹងមានអ្នកចុះឈ្មោះបោះឆ្នោតថ្មីចំនួនជាង ១លាននាក់ ក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ នាខែតុលាខាងមុខ សម្រាប់ការបោះឆ្នោតនីតិកាលទី៧។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ប្រតិភូក្រសួងការពារជាតិ បានចូលរួមកិច្ចប្រជុំអនុរដ្ឋមន្ត្រីការពារជាតិរបស់អាស៊ាន និងកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិអាស៊ាន-កូរ៉េឱ្យកាន់តែស៊ីជម្រៅ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
នាយកដ្ឋានព័ត៌មានកងទ័ពភូមិន្ទថៃ បានស្នើដល់ក្រសួងព័ត៌មានកម្ពុជា ជួយពិនិត្យតាមដានលើព័ត៌មានមិនពិតដែលពាក់ព័ន្ធនឹងប្រទេសទាំងពីរ ដើម្បីចាត់វិធានការរកែតម្រូវ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មានសេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម និងភាគីអូស្ត្រាលី បានពិភាក្សាលើការពង្រឹង កិច្ចសហប្រតិបត្តិការឱ្យកាន់តែមានភាពប្រសើរឡើងបន្ថែម ក្រោមក្របខ័ណ្ឌទ្វេភាគី និងតំបន់។ ប្រភព៖ Fresh News
សមាគមពាណិជ្ជកម្មកម្ពុជា-ចិន បានជំរុញឱ្យវិនិយោគិនបរទេសកុំបោះបង់ការវិនិយោគនៅកម្ពុជា ស្របពេលដែលប្រទេសនេះកំពុងងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ចក្រោយជំងឺកូវីដ១៩។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងសេដ្ឋកិច្ច បានលើកឡើងថាកំណើនសេដ្ឋកិច្ចសកល និងតំបន់ បន្តជួបបញ្ហាប្រឈមនឹងភាពមិនប្រាកដប្រជា បើទោះបីជាសេដ្ឋកិច្ចសកលបានងើបឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព៍ត៌មានសង្គម
ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តី-ពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ដើម្បីធានាសុចរិតភាពនៃការប្រើប្រាស់ ការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ និងសណ្តាប់ធ្នាប់សង្គម។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានធ្វើសកម្មភាពមនុស្សធម៌តាមរយៈការផ្តល់ការព្យាបាលជំងឺ ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានបាន ជិត ៣៥ម៉ឺននាក់។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
អាមេរិក បានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ក្នុងសន្និសីទអន្តរ-ជាតិស្តីពីការការពារសម្បត្តិវប្បធម៌។ ប្រភព៖ ខ្មែរថាមស៍