• By admin
  • Thursday September 8th, 2022

MORNING NEWS BRIEF [SEPTEMBER 08, 2022]

MORNING NEWS BRIEF [SEPTEMBER 08, 2022]

MORNING NEWS BRIEF [SEPTEMBER 08, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចប្រធានរដ្ឋសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសវៀតណាម និងប្រទេសឡាវ ចាប់ពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២២។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ភាគីជប៉ុន និងភាគីពាក់ព័ន្ធ បានបើកកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ជាលើកទី២៤ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរឡើង។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. វៀតណាម បានបញ្ជាក់ការគាំទ្រជាថ្មីដល់កម្ពុជាចំពោះការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងខែវិច្ឆិកា និងការរៀបចំស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. កម្ពុជា និងអាល្លឺម៉ង់ បានអះអាងជាថ្មីនូវការប្តេជ្ញាជំរុញទំនាក់-ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី នាជំនួបស្វាគមន៍រវាងប្រមុខរដ្ឋស្តីទីកម្ពុជា និងឯកអគ្គរាជទូតអាលឺ្លម៉ង់ថ្មីប្រចាំកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
  2. អភិបាលរាជធានីភ្នំពេញ និងនាយករដ្ឋមន្ត្រីវៀតណាម បាន​បង្ហាញគោលបំណងពង្រឹងមិត្តភាពជាប្រពៃណី និងការបង្កើនទស្សន-កិច្ចយុវជន ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការអភិវឌ្ឍទីក្រុង។ ប្រភព៖ Fresh News
  3. ឧបការីអគ្គលេខាធិការអ.ស.ប នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជាក្នុងបេសកកម្មអភិវឌ្ឍន៍ជាតិ និងពន្លឿនគោលដៅអភិ-វឌ្ឍន៍ប្រកបដោយចីរភាព ចាប់ពីថ្ងៃទី៨-១២ ខែកញ្ញា ឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្នុងឆមាសទី១នៃឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាសមាជិកអាស៊ាន មានទំហំទឹកប្រាក់ប្រមាណ ៨,៦២៤ពាន់លានដុល្លារ ដែលការនាំចេញរបស់កម្ពុជាមានទឹកប្រាក់ ១,៨២៦ពាន់លានដុល្លារ។  ប្រភព៖ សារព័ត៌មានថ្មីៗ
  2. ក្នុងរយៈពេល៨ខែនៃឆ្នាំ២០២២ កម្ពុជាប្រមូលចំណូលថវិការដ្ឋប្រមាណ ៤ពាន់លានដុល្លារ ស្មើនឹង ៧០% ខណៈដែលចំណូលសារពើពន្ធរួមចំណែក រហូតដល់៩៣% នៃចំណូលសរុប។ ប្រភព៖ AMS
  3. ក្រសួងការងារ បានថ្លែងថា ធនាគារអភិវឌ្ឍន៍អាស៊ី បាននិងកំពុងសិក្សាលើគម្រោងជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត ដើម្បីលើកកម្ពស់ឧស្សាហកម្មនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព៍ត៌មានសង្គម
  1. ក្រសួងកិច្ចការនារី និង OXFAM បានរៀបចំវេទិកាថ្នាក់ជាតិ ស្តីពីកា​រលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រីនៅតំបន់អាស៊ាន តាមរយៈគោលនយោបាយគាំពារសង្គម និងគាំពារគ្រួសារ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. ក្រសួងមហាផ្ទៃ បានណែនាំមន្ត្រីឱ្យមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយបណ្តឹង សំណើ និងសំណូមពរជូនប្រជាជនឱ្យមានប្រសិទ្ធភាព និងឆាប់រហ័ស។ ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួង​ការងារ បាន​ដាក់​ចេញ​នូវកម្មវិធី​ពង្រឹង​​សមត្ថ​ភាព​​ ​ដើម្បីផ្តល់ការបណ្តុះបណ្តាលជំនាញរយៈពេលខ្លី ចំពោះប្រជាជនដែលបាត់បង់ការងារក្នុងវិស័យនានា ក្នុងអំឡុងពេលជំងឺកូវីដ១៩។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍