By admin
Monday September 12th, 2022
MORNING NEWS BRIEF [SEPTEMBER 12, 2022]
MORNING NEWS BRIEF [SEPTEMBER 12, 2022]
MORNING NEWS BRIEF [SEPTEMBER 12, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Monday September 12th, 2022
Monday September 12th, 2022
ព័ត៌មានសំខាន់ៗ
គុយបា បាននិងកំពុងត្រៀមខ្លួនផ្តល់ការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការជាលើកទី៣ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចាប់ពីថ្ងៃទី២៣-២៥ ខែកញ្ញា ឆ្នាំ២០២២។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
អ្នកជំនួញ និងអ្នកសេដ្ឋកិច្ច មានសុទិដ្ឋិនិយមថាការជំរុញបង្កើតអគ្គលេខាធិការដ្ឋាន RCEP នៅកម្ពុជា អាចត្រូវបានលើកឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ។ ប្រភព៖ភ្នំពេញប៉ុស្តិ៍
អាជ្ញាធរមីន និង UNDP បានចុះត្រួតពិនិត្យការបោសសម្អាតមីនរបស់ CMAC នៅខេត្តបាត់ដំបង ដើម្បីឆ្ពោះទៅសម្រេចបានចក្ខុ- វិស័យបោសសម្អាតមីនឱ្យអស់នៅឆ្នាំ២០២៥។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
កម្ពុជា និងម៉ាឡេស៊ី បានពិភាក្សាតាមទូរស័ព្ទអំពីកិច្ចសហប្រតិ- បត្តិការរវាងប្រទេសទាំងពីរលើកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆបោក។ប្រភព៖ ខ្មែរថាមស៍
អ្នកវិភាគ បានបញ្ជាក់ថាការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី និងការចូលទិវង្គតរបស់ម្ចាស់ក្សត្រីអេលីហ្សាប៊ែតទី២ បានផ្លាស់ប្តូររបត់នយោ- បាយ តែមិនជះឥទ្ធិពលដល់ទំនាក់ទំនងកម្ពុជា-អង់គ្លេសទេ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
គណបក្សនយោបាយ ចំនួន០៣ បាននិងកំពុងពិភាក្សាលម្អិតពីគម្រោងរួបរួមបញ្ចូលគ្នាតែមួយដែលគ្រោងនឹងត្រៀមប្រកាសនៅក្នុងចុងខែកញ្ញានេះ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច
ក្រសួងបរិស្ថាន និងគណៈប្រតិភូធនាគារវិនិយោគអឺរ៉ុប គ្រោងនឹងពង្រីកវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសនៅលើគម្រោងវិនិយោគបៃតង និងហិរញ្ញប្បទានបៃតង។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២២ ការនាំចេញអង្កររបស់កម្ពុជា រកចំណូលបាន ២៤២,៨០លានដុល្លារ កើនឡើងជាង១៣% ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ប្រភព៖ ខ្មែរថាមស៍
សមាគម CWEA បានបញ្ជាក់ថាពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជាមានការរីកចម្រើនខ្លាំងដោយសារការអភិវឌ្ឍបច្ចេកវិទ្យា និងកំណើនអ្នកប្រើប្រាស់អ៊ីនធឺណិត។ ប្រភព៖ ខ្មែរថាមស៍
ព៍ត៌មានសង្គម
សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាសុវត្ថិភាពប្រជាជនក្នុងអំឡុងពេលភ្ជុំបិណ្ឌ។ ប្រភព៖ទីភ្នាក់ងារសារព័ត៍មានកម្ពុជា
រាជរដ្ឋាភិបាល បានសម្រេចផ្អាកការប្រារព្ធពិធីបុណ្យអុំទូកប្រចាំឆ្នាំនៅភ្នំពេញ ប៉ុន្តែតាមបណ្តារាជធានីខេត្តនានាអាចប្រព្រឹត្តទៅតាមលទ្ធភាពជាក់ស្តែង។ ប្រភព៖ គេហទំព័រដើមអម្ពិល
ក្រសួងឧស្សាហកម្ម និង GGGI បានចុះហត្ថលេខាលើកិច្ចព្រម-ព្រៀងលើកកម្ពស់ការអនុវត្តថាមពលប្រកបដោយនិរន្តរភាពក្នុងវិស័យកាត់ដេរ ដើម្បីជំរុញភាពប្រកួតប្រជែង។ ប្រភព៖ ខ្មែរថាមស៍