By admin
Friday September 16th, 2022
MORNING NEWS BRIEF [ SEPTEMBER 16, 2022]
MORNING NEWS BRIEF [ SEPTEMBER 16, 2022]
MORNING NEWS BRIEF [ SEPTEMBER 16, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Friday September 16th, 2022
Friday September 16th, 2022
ព័ត៌មានសំខាន់ៗ
សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញឱ្យអាស៊ាន និងចិនពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយផ្តោតលើការកាត់បន្ថយរបាំងពាណិជ្ជកម្មទំនិញ សេវាកម្ម និងវិនិយោគ។ ប្រភព៖ Fresh News
ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានលើកឡើងថា ភាពជាដៃគូពាណិជ្ជកម្មរវាងអាស៊ាន និងចិននឹងរួមចំណែកដល់ការរីកចម្រើនស្ថិរភាពសេដ្ឋកិច្ច និងសន្តិភាព ក្នុងតំបន់។ ប្រភព៖ ខ្មែរថាមស៍
រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បាន ពិភាក្សាលើការបន្តកិច្ចសហប្រតិបត្តិការ ដល់អាស៊ានក្នុងការជំរុញការប្រើប្រាស់កម្មសិទ្ធិបញ្ញាក្នុងការធ្វើអាជីវកម្ម។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានប្រជុំដើម្បីត្រៀមបញ្ជូនកងកម្លាំងកម្ទេចគ្រឿងផ្ទុះថ្មីចំនួន ១០១នាក់ ទៅបំពេញបេសកកម្មសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ នៅអាហ្វ្រ៊ិកកណ្តាល។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
គ.ជ.ប បានបើកកិច្ចប្រជុំពិនិត្យ និងសម្រេចលើសៀវភៅ ស្តីពីការ ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ និងសេចក្តីព្រាងប្រតិទិន និងផែនការមេសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣។ ប្រភព៖ Fresh News
គណបក្សនយោបាយចំនួន០៤ បានដាក់សំណើចំនួន ០៧ចំណុច ទាក់ទងនឹងបញ្ហាបោះឆ្នោត និងស្ថានភាពនយោបាយ ទៅក្រសួងមហាផ្ទៃ ដើម្បីអន្តរាគមន៍ដោះស្រាយ ។ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
ព័ត៌មានសេដ្ឋកិច្ច
រដ្ឋមន្ត្រីក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន បានបើកកិច្ចប្រជុំពិភាក្សាលើកទី៣៦ ស្តីពីស្ថានភាពពាណិជ្ជកម្មរបស់អាស៊ាន និងការពន្លឿនការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
កម្ពុជា និងបណ្តាសមាជិកអាស៊ានផ្សេងទៀត បានពិភាក្សាលើការរៀបចំកិច្ចព្រមព្រៀងវិនិយោគគ្រប់ជ្រុងជ្រោយអាស៊ាន ដើម្បីទាក់-ទាញឱកាសវិនិយោគបន្ថែម នៅក្នុងតំបន់។ប្រភព៖ សារព័ត៌មានថ្មីៗ
អាស៊ាន និងកូរ៉េ បានបើកកិច្ចប្រជុំពិគ្រោះយោបល់ ASEAN-Korea Business Council ក្នុងគោលបំណងលើកកម្ពស់កិច្ចសហ-ប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងរវាងវិស័យឯកជនក្នុងតំបន់។ ប្រភព៖ ខ្មែរថាមស៍
ព៍ត៌មានសង្គម
រដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការអភិវឌ្ឍថាមពលកកើតឡើងវិញ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ថាមពលក្នុងស្រុក និងកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។ ប្រភព៖ ខ្មែរថាមស៍
ប.ស.ស និង NHIS របស់កូរ៉េ បានបន្តអនុស្សរណៈនៃការយោគ -យល់គ្នារយៈពេល ០៥ឆ្នាំបន្ថែមទៀត ដើម្បីបង្កើនទំនាក់ទំនងវិជ្ជាជីវៈ និងផ្ទេរចំណេះដឹងការគ្រប់គ្រងហិរញ្ញវត្ថុ និងបច្ចេកទេស។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្រសួងសុខាភិបាល បានបង្ហាញពីការស្ទុះឡើងជាលំដាប់នូវគុណភាពមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស ដែលកើនឡើងដល់ ៨០% បើធៀបទៅនឹងឆ្នាំ២០១៧ ដែលមានត្រឹម ៤០%។ ប្រភព៖ សារព័ត៌មានថ្មីៗ