• By admin
  • Thursday September 22nd, 2022

MORNING NEWS BRIEF [SEPTEMBER 22, 2022]

MORNING NEWS BRIEF [SEPTEMBER 22, 2022]

MORNING NEWS BRIEF [SEPTEMBER 22, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោ ក្នុងនាមជាប្រធានអាស៊ាន២០២២ បានលើកឡើងថា កម្ពុជាបានអនុវត្តវិធីសាស្ត្រជាក់ស្តែងដូចជាការអនុវត្តការព្រម-ព្រៀងជាឯកឆន្ទ៥ចំណុច ដើម្បីដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។ ប្រភព៖ ខ្មែរថាមស៍
  2. នាយករដ្ឋមន្ត្រីជប៉ុន បានកោតសរសើរកម្ពុជាជាប្រទេសធ្លាប់មានសង្គ្រាម និងបានបន្តអភិវឌ្ឍខ្លួនរហូតដល់បានចូលរួមក្នុងសកម្មភាព រក្សាសន្តិភាពពិភពលោក ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
  3. ADB បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជានៅកម្រិត ៥,៣% ក្នុងឆ្នាំ២០២២ ប៉ុន្តែបន្ទាបការព្យាករឆ្នាំ២០២៣ មកត្រឹម ៦,២% ដោយសារកំណើនសេដ្ឋកិច្ចសាកលមានការថយចុះ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
  1. លោកប្រធានាធិបតី ស៊ី ជីនពីង បានថ្វាយគ្រឿងឥស្សរិយយសមិត្តភាព ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ក្នុងការអបអរដល់ទំនាក់ទំនងមិត្តភាពល្អរបស់កម្ពុជា និងចិន។ ប្រភពខ្មែរថាមស៍ 
  2. កម្ពុជា និងអ.ស.ប បានពិភាក្សាអំពីវឌ្ឍនភាពការងាររបស់អង្គជំនុំជម្រះវិសាមញ្ញតុលាការកម្ពុជា និងភាពខ្វះចន្លោះដែលត្រូវបំពេញនៅពេលបញ្ចប់ដំណើរការនីតិវិធីរបស់តុលាការ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. គ.ជ.ប រំពឹងថានឹងមានពលរដ្ឋប្រមាណ ៥សែននាក់ មកចុះឈ្មោះថ្មី ដែលនឹងនាំឱ្យពលរដ្ឋមានសិទ្ធិបោះឆ្នោតកើនឡើងជិត ១០លាននាក់ ក្នុងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៣។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
ព័ត៌មានសេដ្ឋកិច្ច 
  1. ធនាគារជាតិ នឹងបន្តដំណើរការដេញថ្លៃជាលើកទី២ សម្រាប់ក្រសួងសេដ្ឋកិច្ច ដើម្បីខ្ចីប្រាក់ពីអ្នកវិនិយោគចំនួន ៥០លានដុល្លារ នៃផែនការបោះផ្សាយសញ្ញាបណ្ណសម្រាប់ការសងរយៈពេលវែង។ ប្រភព៖ ខ្មែរថាមស៍
  2. កម្ពុជា សង្ឃឹមថាវិនិយោគិនកូរ៉េនឹងចាប់អារម្មណ៍លើកាលានុវត្ត-ភាពការវិនិយោគកម្ពុជា ខណៈទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៥៥០លានដុល្លារ ក្នុងរយៈពេល០៨ខែដំបូងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ទីភ្នាក់ងារបារាំង AFD បានបញ្ជាក់ពីការបន្តគាំទ្រកម្ពុជា ក្នុងការផ្ដល់ទំហំហិរញ្ញប្បទានសហប្រតិបត្តិការប្រចាំឆ្នាំចន្លោះពី ១០០-២០០លានអឺរ៉ូ សម្រាប់ការស្តារសេដ្ឋកិច្ចបន្ទាប់ពីជំងឺកូវីដ១៩។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព៍ត៌មានសង្គម
  1. ក្រសួងការងារ បានសម្រេចផ្តល់ប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យកាត់ដេរឡើងដល់ ២០០ដុល្លារ ក្នុងឆ្នាំ២០២៣ ខណៈដែលសហជីពអំពាវនាវឱ្យទប់ស្កាត់ការឡើងតម្លៃទំនិញ។ ប្រភព៖VOA
  2. ក្រសួងបរិស្ថាន និងទីភ្នាក់ងារ GIZ បានរៀបចំសិក្ខាសិលាស្តីពី «ផែនទីបង្ហាញផ្លូវ និងផែនការសកម្មភាពលទ្ធកម្មសាធារណៈ ប្រកបដោយនិរន្តរភាពនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥»។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. ក្រសួងកិច្ចការនារី បានបញ្ជាក់ថាការអនុវត្តនូវសមភាពយេនឌ័រនៅកម្ពុជាមានភាពរីកចម្រើនច្រើន និងបានផ្តល់ឱកាសឱ្យស្ត្រីដែលជាតួអង្គសំខាន់ចូលរួមក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍