By admin
Tuesday September 27th, 2022
MORNING NEWS BRIEF [SEPTEMBER 27, 2022]
MORNING NEWS BRIEF [SEPTEMBER 27, 2022]
MORNING NEWS BRIEF [SEPTEMBER 27, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Tuesday September 27th, 2022
Tuesday September 27th, 2022
ព័ត៌មានសំខាន់ៗ
រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងបើកកិច្ចប្រជុំនៅទីក្រុងហ្សាការតា ដែលនឹងប្រព្រឹត្តទៅនៅខែក្រោយដើម្បីពីភាក្សាលើការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅខែវិច្ឆិកា នៅកម្ពុជា។ប្រភព៖ ខ្មែរថាមស៍
សម្តេចតេជោនាយករដ្ឋមន្ត្រី រំពឹងថាទីម័រខាងកើតនឹងត្រូវប្រកាសជាសមាជិកទី១១ ផ្លូវការនៅចុងឆ្នាំ២០២២ និងចូលជាសមាជិកពេញសិទ្ធិនៅឆ្នាំ២០២៣ ខាងមុខ។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
សមាជិកអាស៊ាន បានបើកកិច្ចប្រជុំ IAMM ប្រចាំឆ្នាំ នៅខាងក្រៅសម័យប្រជុំ UNGA លើកទី៧៧ ដើម្បីផ្លាស់ប្តូរទស្សនៈលើការលើកកម្ពស់បេក្ខភាព និងសារសំខាន់របស់អាស៊ានក្នុងអ.ស.ប បន្ថែម។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
សម្តេចតេជោ ក្នុងនាមជាប្រធានអាស៊ាន បានថ្លែងនៅក្នុងសម័យប្រជុំ UNGA លើកទី៧៧ ថា កម្ពុជានឹងប្តេជ្ញាក្នុងការជួយដោះ-ស្រាយវិបត្តិមីយ៉ាន់ម៉ា ដើម្បីស្វែងរកសន្តិភាពក្នុងតំបន់។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ប្រធានាធិបតីគុយបា បានបញ្ជាក់ថាទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជាសក្ខីភាពដ៏មុះមុតក្នុងការពង្រឹងកិច្ចសហប្រតិ-បត្តិការក្នុងវិស័យការទូត និងវិស័យសុខាភិបាល។ប្រភព៖ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
រដ្ឋមន្ត្រីក្រសួងការបរទេស បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការ-បរទេសហ្កំប៊ី និងប្រេស៊ីល ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេ- ភាគី លើវិស័យអាទិភាពដូចជាពាណិជ្ជកម្ម និងវិនិយោគ។ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច
សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើឱ្យទីម័រខាងកើតពិនិត្យលទ្ធ- ភាព ក្នុងការបង្កើតពាណិជ្ជកម្មសេរីទ្វេភាគីជាមួយកម្ពុជា ដើម្បីពង្រីកការធ្វើពាណិជ្ជកម្ម និងវិនិយោគរបស់ប្រទេសទាំងពីរ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ក្នុងឆមាសទី១ឆ្នាំ២០២២ ការនាំចេញកង់ទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា មានទឹកប្រាក់សរុបប្រមាណ ៤៥៥,៨៩លានដុល្លារ កើនឡើង ៥៥,៤៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្នុងរយៈពេល០៨ខែនៃឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម សម្រេចបាន ៤,២៤ពាន់លានដុល្លារ កើនឡើង ២២,៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ប្រភព៖ សារព័ត៌មានថ្មីៗ
ព៍ត៌មានសង្គម
ស្ថានទូតកម្ពុជាប្រចាំប្រទេសតួកគី បានផ្សព្វផ្សាយពីវប្បធម៌ និងដាក់តាំងផលិតផលខ្មែរក្នុងកម្មវិធី World Cultural Festival ដើម្បីបង្ហាញពីផលិតផល និងម្ហូបរបស់កម្ពុជា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
សម្តេចតេជោ ក្នុងមហាសន្និបាត UN បានអំពាវនាវឱ្យផ្លាស់ប្តូរដំណើរការដោះស្រាយបញ្ហាអាកាសធាតុ ខណៈភាពងាយរងគ្រោះនៃការប្រែប្រួលអាកាសធាតុបានគំរាមកំហែងដល់មនុស្សជាតិ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
អាជ្ញាធរអប្សរា បានបង្ហាញថាភ្ញៀវទេសចរជាតិ និងអន្តរជាតិទស្សនារមណីយដ្ឋានអង្គរ នាបុណ្យភ្ជុំបិណ្ឌ មានចំនួន៧៤.៦៨០នាក់ ដែលបង្ហាញពីដំណើរការងើបឡើងវិញនៃវិស័យទេសចរណ៍។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី