• By admin
  • Tuesday August 2nd, 2022

MORNING NEWS RIEF [AUGUST 02, 2022]

MORNING NEWS RIEF [AUGUST 02, 2022]

MORNING NEWS RIEF [AUGUST 02, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ឧ​ត្ត​ម​មន្ត្រី​ការបរទេស​នៃ​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០ ប្តេជ្ញា​ជំរុញ​កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការ​ ដើម្បី​រួមចំណែកក្នុងការរក្សា និងធានា ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់ និង​ពិភពលោក​។ ប្រភព៖  ភ្នំពេញប៉ុស្តិ៍
  2. រដ្ឋមន្រ្តីការបរទេសហ្វីលីពីន មិនបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា បន្ទាប់ពីធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩។ ប្រភព៖ ខ្មែរថាមស៍
  3. តំណាងអង្គការសុខភាពពិភពលោកនៅកម្ពុជា អំពាវនាវឱ្យប្រជា-ពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញ ខណៈដែលចំនួនករណីឆ្លងប្រចាំថ្ងៃកើនឡើង។ ប្រភព៖  ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. សម្តេចតេជោនាយករដ្ឋមន្រ្តី និងនាយករដ្ឋមន្រ្តីទីម័រខាងកើត អបអរសាទរខួប២០ឆ្នាំនៃទំនាក់ទំនងការទូត និង​បញ្ជាក់ការគាំទ្ររបស់កម្ពុជាចំពោះសំណើទីម័រ ក្នុងការចូលជាសមាជិកអាស៊ាន។ប្រភព៖ សារព័ត៍មានថ្មីៗ
  2. គណៈកម្មការព្រឹទ្ធសភាបង្ហាញការគាំទ្ររដ្ឋសភា ចំពោះសេចក្ដីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋធម្មនុញ្ញ ដែលស្របនឹងបច្ចុប្បន្នភាព និងការវិវត្តរបស់សង្គមជាតិ។ ប្រភព៖  វិទ្យុបារាំងអន្តរជាតិ
  3. ក្រសួងយុត្តិធម៌ ជំរុញឱ្យអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ ដែលរិះគន់ពាក់ព័ន្ធនឹងវិសោធនកម្មរដ្ឋធម្មនុញ្ញ ចូលមកជជែកតទល់គ្នា។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច 
  1. កម្ពុជា បានចុះអនុស្សរណៈយោគយល់ជាមួយវិស័យរដ្ឋ និងឯកជននៃប្រទេសកូរ៉េខាងត្បូង លើការបង្កើនសមត្ថភាព និងលទ្ធភាពក្នុងការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងការប្រកួតប្រជែង។​ ប្រភពAMS News 
  2. វិស័យធនាគារកម្ពុជា ទទួលបានកំណើនដ៍រឹងមាំទាំងប្រាក់កម្ចី និងប្រាក់បញ្ញើ ក្នុងឆមាសទី១ ក្នុងឆ្នាំ ២០២២ ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់សាធារណជនចំពោះប្រព័ន្ធធនាគារ។ ប្រភព៖ BTV News
  3. ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជាកើនឡើង ៤០% ក្នុងឆមាសទី១ ឆ្នាំ២០២២ យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាការកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
ព៍ត៌មានសង្គម
    1. ក្រសួងទេសចរណ៍ បានដាក់ចេញផែនការសកម្មភាពគន្លឹះ ដើម្បីជំរុញការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ មកកាន់ខេត្តសៀមរាបឡើងវិញ សម្រាប់រយៈពេលខ្លីខាងមុខនេះ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
    2. ប្រជាជននៅតាមជនបទជាង ៨០% មានលទ្ធភាពទទួលបានទឹកស្អាត និងប្រព័ន្ធអនាម័យ ពោលគឺកើនឡើង៧០% ប្រៀបធៀបកាលពីប្រាំឆ្នាំមុន។ ប្រភព៖ ខ្មែរថាមស៍
    3. ក្រុមហ៊ុនសេដ្ឋកិច្ចពិសេសកំពង់សិលា និងសមាគមសហគ្រាសដើម្បីគាំពារបរិស្ថាននៅកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា លើការថែរក្សាបរិស្ថាន និងទាក់ទាញការវិនិយោគបន្ថែម ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍