• By admin
  • Friday July 1st, 2022

MORNING NEWSBRIEF [JUNE 30,2022]

MORNING NEWSBRIEF [JUNE 30,2022]

MORNING NEWSBRIEF [JUNE 30,2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ប្រេសិតពិសេសរបស់អាស៊ាន ២០២២ លើកឡើងថាមីយ៉ាន់ម៉ាអាចដកពិសោធន៍សនិ្តភាពពីកម្ពុជា ដើម្បីអនុវត្តការបង្រួបបង្រួមប្រទេសឱ្យវិលទៅរកស្ថិរភាពវិញ។ ប្រភព៖ BTV
  2. កម្ពុជា ជំទាស់ចំណាត់ការរឹតបន្តឹងការឃុំខ្លួនលោកស្រី អោងសាន ស៊ូជី នៅមន្ទីរឃុំឃាំង និងអំពាវនាវឱ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា បញ្ជូនលោកស្រីទៅឃុំឃាំងនៅលំនៅដ្ឋានវិញ។ ប្រភព៖ ខ្មែរថាមស៍
  3. កម្ពុជាស្ថិតនៅលេខ២៨/១២២ ក្នុងចំណោមប្រទេសដែលបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅបំពេញបេសកកម្មក្រោមឆត្រ ​​អ.ស.ប. ឯការចូលរួមរបស់នារី ស្ថិតនៅលេខ ១៣/១២២ ក្នុងឆ្នាំ២០២១។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
  1. រាជរដ្ឋាភិបាល បានសម្រេចកំណត់យកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាង-រាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា។ ប្រភព៖ BTV
  2. សាលាដំបូងរាជធានីភ្នំពេញ បានច្រានចោលសំណើរបស់តំណាងអយ្យការរបស់លោក កឹម សុខា ដែលបានលើកឡើងថាលោកបានបំពានលក្ខខណ្ឌនៅក្រៅឃុំបណ្តោះអាសន្នប្រភព៖ ខ្មែរថាមស៍
  3. ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំទីក្រុងហ្សឺណែវច្រានចោលការលើកឡើងរបស់អ្នករាយការណ៍ពិសេស អ.ស.ប. ថាការជំនុំជម្រះក្តីនៅកម្ពុជា ធ្វើឡើងដោយហេតុផលនយោបាយ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច 
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បង្ហាញសុទិដ្ឋិនិយមថាកម្ពុជា នឹងមានកំណើនសេដ្ឋកិច្ច ដែលជំរុញដល់ការសម្រេចបានចក្ខុវិស័យប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ប្រភពខ្មែរថាមស៍ 
  2. ERIA បានឱ្យដឹងថាតាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ នឹងចូលរួមចំណែកដល់កំណើនការនាំចេញរបស់កម្ពុជាចន្លោះពី ៩,៤% ទៅ ១៨%។ ប្រភព៖ BTV News
  3. ប្រព័ន្ធកសិកម្មចម្រុះ គឺជាកាអនុវត្តបច្ចេកទេសកសិកម្មដែលគេរំពឹងទុកថានឹងរួមចំណែកដល់ការជំរុញលទ្ធភាព នៃការបង្កើនផលិតផល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ប្រភព៖ AMS News
ព៍ត៌មានសង្គម
  1. កម្ពុជា បានស្នើឱ្យកាណាដាបន្តគាំទ្រមជ្ឈមណ្ឌលជាតិសម្រាប់កងកម្លាំងរក្សាសន្តិភាពមីន និងសំណល់ជាតិផ្ទុះពីការបោសសម្អាតសង្រ្គាម និងការបណ្តុះបណ្តាលធនធានមនុស្ស។ ប្រភព៖ ខ្មែរថាមស៍
  2. ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំដល់រាជធានី-ខេត្ត ស្តីពីការពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញ ដូសទី៤ និងទី៥ ជូនដល់ប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា និងឆាប់រហ័ស។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. ក្រសួងសុខាភិបាល បានបង្ហាញថា ក្នុងឆ្នាំ២០២២ អត្រាមរណភាពមាតា និងទារកមានការថយចុះគួរឱ្យកត់សម្គាល់ ប្រៀបធៀបនឹងឆ្នាំ២០១៤។ ប្រភព៖ ខ្មែរថាមស៍