Read our stories
our news

Chapter 12: Social Media in the Context of Industry 4.0

Chapter 12: Social Media in the Context of Industry 4.0 150 150 Cambodia Development Center

សៀវភៅជាសំឡេង (Audiobook) ជំពូក ១២ (បញ្ចប់)៖ «ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងបរិបទឧស្សាហកម្មទី៤» និពន្ធដោយលោក ហោ សិទ្ធី អ្នកស្រាវជ្រាវ និងសមាជិកក្រុមគណៈកម្មការប្រតិបត្តិនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា បច្ចុប្បន្នកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកកិច្ចការអន្តរជាតិ នៅសាកលវិទ្យាល័យ Linnaeus នៃប្រទេសស៊ុយអែត។ ____ ចាប់តាំងពីដើមសតវត្សរ៍ទី២១ មធ្យោបាយនៃប្រាស្រ័យទាក់ទងបានវិវឌ្ឍយ៉ាងគួរឱ្យកត់សម្គាល់ ប្រសិនបើយើងក្រឡេកទៅមើលអតីតកាលនៅពេលដែលមនុស្សប្រាស្រ័យទាក់ទងគ្នាតាមរយៈសំបុត្រ ឬការហៅទូរស័ព្ធ។ ប្រព័ន្ធផ្សព្វផ្សាយសង្គម បានក្លាយជានិន្នាការថ្មី និងជឿនលឿនជាមួយនឹងលទ្ធភាពប្រើប្រាស់អ៊ីនធឺណិតដែលមានតម្លៃទាបជាងមុន និងល្បឿនលឿនជាងមុន ដែលអនុញ្ញាតឱ្យមនុស្សប្រាស្រ័យទាក់ទងគ្នាបានរហ័សជាងមុន។ ខណៈពេលដែលវាកំពុងទទួលបានប្រជាប្រិយភាព អ្នកប្រើប្រាស់មួយចំនួននៅមិនទាន់យល់ច្បាស់អំពីអត្ថន័យនៃពាក្យ «ប្រព័ន្ធផ្សព្វផ្សាយសង្គម» ជាពិសេសក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងភាពរីកចម្រើននៃបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស។ ដូចនេះ អត្ថបទនេះ នឹងពិភាក្សាដោយសង្ខេប…

read more

Chapter 11: Why Digital Literacy Matters?

Chapter 11: Why Digital Literacy Matters? 150 150 Cambodia Development Center

សៀវភៅជាសំឡេង (Audiobook) ជំពូក ១១៖ «ហេតុអ្វីអក្ខរកម្មឌីជីថល មានសារសំខាន់» និពន្ធដោយលោក តាន់ មុន្នីវិសាល អ្នកស្រាវជ្រាវវ័យក្មេង និងអតីតមន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។ សូមសណ្តាប់ចាប់ពី ថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៦:០០ ល្ងាច នេះតទៅ ____ ការផ្លាស់ប្ដូរបែបឌីជីថល បានក្លាយជាទិសដៅសំខាន់មួយនៃគោលនយោបាយ ក្នុងប្រទេសជាច្រើន ខណៈដែលប្រទេស​ទាំងនោះបាន និងកំពុងខិតខំសម្របខ្លួនទៅនឹងបដិវត្ដន៍ឧស្សាហកម្មទី៤។ ដោយសារតែមានការអភិវឌ្ឍ និងរីកលូតលាស់នៃបច្ចេកវិទ្យាឌីជីថលលើគ្រប់វិស័យ ដែលតម្រូវឱ្យមនុស្សគ្រប់រូបមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទំនួលខុសត្រូវ។ មូលហេតុទាំងនេះ ធ្វើឱ្យអក្ខរកម្មឌីជីថលមានសារសំខាន់ខ្លាំងសម្រាប់ការរស់នៅក្នុងបរិស្ថានឌីជីថល ក៏ដូចជានៅក្នុងយុគសម័យព័ត៌មាន។

read more

Chapter 10: Blockchain Technology: More Than Just Bitcoin

Chapter 10: Blockchain Technology: More Than Just Bitcoin 150 150 Cambodia Development Center

 សៀវភៅជាសំឡេង (Audiobook) ជំពូក ១០៖ «បច្ចេកវិទ្យាប្លុកឈេន៖ លើសពីរូបិយប័ណ្ណឌីជីថល» និពន្ធដោយលោក តាន់ មុន្នីវិសាល អ្នកស្រាវជ្រាវវ័យក្មេង និងអតីតមន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។ សូមសណ្តាប់ចាប់ពី ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៦:០០ ល្ងាច នេះតទៅ ____ ក្នុងចំណោមបច្ចេកវិទ្យាឧស្សាហកម្ម ៤.០ ដែលជំរុញឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ដូចជាបញ្ញាសិប្បនិម្មិត, អ៊ីនធឺណិតនៃវត្ថុ, ការវិភាគទិន្នន័យធំ និងរ៉ូបូតវិទ្យា Blockchain ត្រូវបានគេចាត់ទុកជាផ្នែកសំខាន់មួយនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងជាពាក្យពេញនិយមមួយដែលត្រូវបានគេលើកមកនិយាយ និងប្រើប្រាស់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយស្ថាប័នជំនាញផ្នែកបច្ចេកវិទ្យា កិច្ចពិភាក្សា គោលនយោបាយ…

read more

Promoting Research in Cambodia: Role of Policy Intervention, Academics and Key Stakeholders

Promoting Research in Cambodia: Role of Policy Intervention, Academics and Key Stakeholders 1024 536 Cambodia Development Center

AUTHOR Mr. Heng Kimkong is a Visiting Senior Research Fellow at Cambodia Development Center, an Australia Awards scholar pursuing a PhD in Education at the University of Queensland and a co-founder of Cambodian Education Forum.…

read more

Chapter 9: Internet of Things (IoT): The Network of Network

Chapter 9: Internet of Things (IoT): The Network of Network 150 150 Cambodia Development Center

សៀវភៅជាសំឡេង (Audiobook) ជំពូក ៩៖ «អ៊ីនធឺណិតនៃវត្ថុ៖ បណ្តាញនៃបណ្តុំបណ្តាញ» និពន្ធដោយកញ្ញា ជា មុយគីម អនុប្រធានកម្មវិធីនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា និងជាក្រុមការងារកែសម្រួល និងពិនិត្យអត្ថបទ។ ____ គម្រោងសៀវភៅជាសំឡេង (Audiobook) ជាសកម្មភាពផ្សព្វផ្សាយសៀវភៅ «ស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្មទី៤» ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដែលនឹងផ្តល់ជាពុទ្ធិសម្រាប់ប្រជាជនកម្ពុជា ជាពិសេសសិស្ស-និស្សិត អ្នកសិក្សាស្រាវជ្រាវ និងអ្នកបង្កើតគោលនយោបាយ និងសាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍សិក្សាស្រាវជ្រាវ អំពីបដិវត្តន៍ឧស្សាកម្មទី៤។ ការចែករំលែកចំណេះដឹង តាមរយៈថ្នាលឌីជីថលនេះមានគោលបំណងបណ្តុះចំណាប់អារម្មណ៍របស់ប្រជាជនកម្ពុជា ស្តីពីសារៈសំខាន់នៃការចាប់យកបច្ចេកវិទ្យានៃបដិវត្តន៍ឧស្សាហកម្មទី៤ សម្រាប់បម្រើដល់ការរស់នៅប្រចាំថ្ងៃ។

read more

Chapter 8: Big Data: Too Big to Ignore

Chapter 8: Big Data: Too Big to Ignore 150 150 Cambodia Development Center

សៀវភៅជាសំឡេង (Audiobook) ជំពូក ៨៖ «ទន្និន័យធំ (Big Data) ធំពេក ដែលមិនគួរមើលរំលង» និពន្ធដោយកញ្ញា គង់ រតនធីតា អ្នកសម្របសម្រួលកម្មវិធីនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា, អ្នកនិពន្ធអត្ថបទមួយរូប និងជាក្រុមការងារកែសម្រួល និងបច្ចុប្បន្នកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាល័យ NTU ប្រទេសសិង្ហបុរី។ ____ តើអ្នកធ្លាប់ស្វែងរកព័ត៌មាន អំពីប្រធានបទជាក់លាក់ណាមួយ បន្ទាប់មកក៏ឃើញការផ្សាយពាណិជ្ជកម្ម ដែលមានខ្លឹមសារពាក់ព័ន្ធ ឬស្រដៀងគ្នាផុសឡើងលើគណនី Facebook ឬ Instagram របស់អ្នកដែរឬទេ? ក្នុងយុគសម័យព័ត៌មានឌីជីថល មិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ដែលយើងឃើញថាខ្លួនឯងហ៊ុមព័ទ្ធដោយកំណើននៃការប្រើប្រាស់ទិន្នន័យ។ រាល់ថ្ងៃយើងកំពុងបង្កើតទិន្នន័យដោយមិនដឹងខ្លួន ដូចជានៅពេលយើងអាន សរសេរ…

read more