Outreach

បទបង្ហាញពីលទ្ធផលនៃរបាយការណ៍ស្រាវជ្រាវ ជូន ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី

បទបង្ហាញពីលទ្ធផលនៃរបាយការណ៍ស្រាវជ្រាវ ជូន ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី 1024 768 Cambodia Development Center

អំពីជំនួបពិភាក្សា អ្នកស្រាវជ្រាវ និងក្រុមការងារមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយ លោក ដាវ អានសាន បានធ្វើបទបង្ហាញពីលទ្ធផលនៃរបាយការណ៍ស្រាវជ្រាវ ស្តីពី «ការវាយតម្លៃសមត្ថភាព និងការអភិវឌ្ឍគំរូការអប់រំស្ទែមសម្រាប់វិទ្យាល័យ៖ ករណីសិក្សាខេត្ដកំពង់ស្ពឺ» ជូន ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣។ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដែលបានអនុញ្ញាតឱ្យក្រុមការងារបានជួបពិភាក្សា និងការផ្តល់កិច្ចសហប្រតិបត្តិការ និងចំពោះឯកឧត្តមបណ្ឌិត អ៊ុម រម្យណី ព្រមទាំងក្រុមការងារ ដែលបានចំណាយពេលវេលាដ៏មមាញឹកចូលរួម និងផ្ដល់អនុសាសន៍ដ៏មានតម្លៃសម្រាប់ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ពិចារណា និងសិក្សាបន្ត។ អាន ឬ ទាញយករបាយការណ៍ស្រាវជ្រាវ តាមរយៈតំណ៖ Publication   

read more

បទបង្ហាញពីលទ្ធផលនៃរបាយការណ៍ស្រាវជ្រាវជូន ឯកឧត្តម ហ៊ុន ម៉ានី

បទបង្ហាញពីលទ្ធផលនៃរបាយការណ៍ស្រាវជ្រាវជូន ឯកឧត្តម ហ៊ុន ម៉ានី 1024 672 Cambodia Development Center

  អំពីជំនួបពិភាក្សា ក្រុមអ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយ លោក ដាវ អានសាន បានធ្វើបទបង្ហាញពីលទ្ធផលនៃរបាយការណ៍ស្រាវជ្រាវ ស្តីពី «ការវាយតម្លៃសមត្ថភាព និងការអភិវឌ្ឍគំរូការអប់រំស្ទែមសម្រាប់វិទ្យាល័យ៖ ករណីសិក្សាខេត្ដកំពង់ស្ពឺ» ជូន ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មការទី៧នៃរដ្ឋសភា។ ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់អនុសាសន៍ និងចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនលើការអនុវត្តគម្រោងស្ទែមក្នុងខេត្តកំពង់ស្ពឺ និងលើកទឹកចិត្តឱ្យក្រុមការងារពិចារណាស្នើសុំការពិភាក្សា និងណែនាំបន្ថែមពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឱ្យការអនុវត្តគម្រោងនេះកាន់តែមានភាពស៊ីសង្វាក់ និងកាន់តែមានប្រសិទ្ធភាព។ ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារមជ្ឈមណ្ឌលអភិវឌ្ឍកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ហ៊ុន ម៉ានី ដែលបានអនុញ្ញាតឱ្យក្រុមការងារបានជួបពិភាក្សា និងទទួលបានអនុសាសន៍ដ៏មានតម្លៃ ដែលរួមចំណែកដល់ការពង្រីកវិសាលភាពនៃការអនុវត្តគម្រោងនេះ។ អាន ឬ ទាញយករបាយការណ៍ស្រាវជ្រាវជាភាសាខ្មែរ និងអង់គ្លេស តាមរយៈតំណ៖ https://bit.ly/3p3f2KV

read more

Capacity Assessment and Development of STEM High School Model: The Case of Kampong Speu Province

Capacity Assessment and Development of STEM High School Model: The Case of Kampong Speu Province 1024 683 Cambodia Development Center

អំពីកម្មវិធី កម្មវិធីផ្សព្វផ្សាយ និងសម្ពោធរបាយការណ៍ស្រាវជ្រាវ «ការវាយតម្លៃសមត្ថភាព និងការអភិវឌ្ឍ គំរូការអប់រំស្ទែមសម្រាប់វិទ្យាល័យ៖ ករណីសិក្សាខេត្ដកំពង់ស្ពឺ» ក្រោមអធិបតីភាពលោកជំទាវ ឡុង បូណារេត អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅបណ្ណាល័យកំពង់ស្ពឺ ក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។ របាយការណ៍នេះ គឺជាលទ្ធផលសម្រេចនៃគម្រោងស្រាវជ្រាវរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ដែលព្យាយាមស្វែងរកគំរូអប់រំស្ទែមដែលសមស្របបំផុតសម្រាប់ខេត្តកំពង់ស្ពឺ ដែលជាខេត្តមួយមានសក្តានុពុលឧស្សាហកម្ម និងអំណោយផលភូមិសាស្រ្ដ។ គោលដៅធំបំផុតនៃគំរូនេះ គឺដើម្បីចូលរួមលើកកម្ពស់ និងជំរុញ​ការអភិវឌ្ឍធនធានមនុស្ស និងកម្លាំងពលកម្ម ដើម្បីបំពេញតម្រូវការកម្លាំងពលកម្មនាពេលអនាគតសម្រាប់ឧស្សាហកម្មប្រកបដោយនវានុវត្តន៍ក្នុងបរិបទ IR4.0 តាមរយៈការផ្ដល់អនុសាសន៍សម្រាប់ដំណើរបរិវត្ដកម្មទាក់ទងនឹងការរៀបចំ និងការអនុវត្ដ សំដៅលើកកម្ពស់ការអប់រំបែបស្ទែម។ ឆ្លៀតក្នុងឱកាសនេះ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សូមថ្លែងអំណរគុណដល់ រដ្ឋបាលខេត្តកំពង់ស្ពឺសម្រាប់ការគាំទ្រ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺសម្រាប់កិច្ចសហការរៀបចំ និងបណ្ណាល័យកំពង់ស្ពឺសម្រាប់ការផ្តល់ទីតាំង ព្រមទាំង នាយក/នាយិកា លោកគ្រូអ្នកគ្រូ ប្អូនៗសិស្សានុសិស្សទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយរបស់យើង។ អាន ឬ ទាញយករបាយការណ៍ស្រាវជ្រាវជាភាសាខ្មែរ និងអង់គ្លេស តាមរយៈតំណភ្ជាប់៖ Download in Khmer Download in English

read more

សកម្មភាពផ្សព្វផ្សាយពីការចុះឈ្មោះបោះឆ្នោត

សកម្មភាពផ្សព្វផ្សាយពីការចុះឈ្មោះបោះឆ្នោត 150 150 Cambodia Development Center

«ឆ្នាំអូន ១៨, តោះទៅចុះឈ្មោះបោះឆ្នោត» ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុន និងយុវជនប្រុសស្រីដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ (កើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥) អ្នកដែលបានផ្លាស់លំនៅឋាន ឬ ទីសំណាក់ចូលថ្មីក្នុងឃុំសង្កាត់ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែឈ្មោះ ឬទិន្នន័យរបស់ខ្លួនមិនត្រឹមត្រូវ មានសិទ្ធិស្នើសុំចុះឈ្មោះបោះឆ្នោត នៅក្នុងឃុំសង្កាត់ ដែលខ្លួនកំពុងរស់នៅ ឬ ស្នាក់អាស្រ័យនៅជាក់ស្ដែង ចាប់ពីថ្ងៃទៅ២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា គាំទ្រដោយមូលនិធីម៉ានី និងត្រួតពិនិត្យដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានគោលដៅរួមចំណែកក្នុងដំណើរការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និងយុត្តិធម៌ បានផលិតវីដេអូផ្សព្វផ្សាយនេះឡើង ក្នុងគោលបំណងចូលរួមដាស់តឿនដល់គ្រប់ស្រទាប់យុវជន និងចូលរួមជំរុញអ្នកទើបគ្រប់អាយុបោះឆ្នោតទាំងអស់ ឱ្យទៅចុះឈ្មោះបោះឆ្នោត ដែលជាជំហានដ៏សំខាន់សម្រាប់ការចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី៧ ឆ្នាំ២០២៣។ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ក៏សូមថ្លែងអំណរគុណដល់រដ្ឋបាលឃុំព្រះស្រែរ ដែលបានផ្តល់ជាទីតាំង និងការសម្របសម្រួលក្នុងការផលិតវីដេអូអប់រំនេះ។

read more