សកម្មភាពកម្មវិធីផ្សព្វផ្សាយ និងធ្វើបទបង្ហាញអំពីសៀវភៅ «ស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្មទី ៤» នៅសាលារៀនជំនាន់ថ្មី​ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ

សកម្មភាពកម្មវិធីផ្សព្វផ្សាយ និងធ្វើបទបង្ហាញអំពីសៀវភៅ «ស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្មទី ៤» នៅសាលារៀនជំនាន់ថ្មី​ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ

សកម្មភាពកម្មវិធីផ្សព្វផ្សាយ និងធ្វើបទបង្ហាញអំពីសៀវភៅ «ស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្មទី ៤» នៅសាលារៀនជំនាន់ថ្មី​ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ 150 150 Cambodia Development Center

 

មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត សុខ ស៊ីឡូ ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា កញ្ញា លឹម រដ្ឋា នាយិការងនិងឯកឧត្តម សុខន តារាពី នាយករង តំណាងឯកឧត្ដម ដាវ អាវសាន នាយកប្រតិបត្តិមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា មានក្តីសោមនស្សចំពោះកិច្ចសហការរបស់វិទ្យាល័យព្រះស៊ីសុវត្ថិ សាលារៀនជំនាន់ថ្មី និងការចូលរួមយ៉ាងយកចិត្តទុកដាក់ និងសកម្មរបស់លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សនៅក្នុងសកម្មភាពផ្សព្វផ្សាយ សៀវភៅ «ស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្មទី៤»។

មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងការសម្របសម្រួលរបស់លោកស្រី ទ្រី រ៉ិច នាយិការងសាលារៀនជំនាន់ថ្មី​ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ចំពោះការចុះផ្សព្វផ្សាយសៀវភៅនេះ រួមទាំងការសហការ និងចូលរួមយ៉ាងយកចិត្តទុកដាក់របស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ។ យើងសង្ឃឹមថា ប្អូនៗសិស្សានុសិស្សទទួលបានពុទ្ធិថ្មីៗបន្ថែមទៀតអំពីវិសាលភាព គុណប្រយោជន៍ ក៏ដូចជាហានិភ័យនៃបច្ចេកវិទ្យា ដើម្បីអាចត្រៀមខ្លួន និងអាចទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីបដិវត្តន៍ឧស្សាហកម្មទី៤ នេះ។