ភាពគ្រោះថ្នាក់នៃការរារាំងចំពោះការបិទខ្ទប់ប្រឆាំងជំងឺកូវីដ១៩

ភាពគ្រោះថ្នាក់នៃការរារាំងចំពោះការបិទខ្ទប់ប្រឆាំងជំងឺកូវីដ១៩

ភាពគ្រោះថ្នាក់នៃការរារាំងចំពោះការបិទខ្ទប់ប្រឆាំងជំងឺកូវីដ១៩ 1024 536 Cambodia Development Center

អ្នកនិពន្ធ

បណ្ឌិត អ៊ុន ឃាង សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្ដនយោបាយ នៅសាកលវិទ្យាល័យ Northern Illinois សហរដ្ឋអាមេរិក និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។

អំពីទស្សនៈអ្នកនិពន្ធ

ផ្ទុយពីអ្វីដែលមនុស្សមួយចំនួនធ្វើការប្រៀបធៀបការបិទខ្ទប់ទីក្រុងដើម្បីការពារការរីករាលដាលជំងឺកូវីដ១៩ ទៅនឹងមនោគមវិជ្ជាជ្រុលនិយមរបស់ខ្មែរក្រហម ដែលមានសម្លាប់ប្រជាជនខ្មែរយ៉ាងហោចណាស់ ១ ភាគ ៤ ដោយការអត់ឃ្លាន និងជំងឺជាដើម គោលនយោបាយបិទខ្ទប់ដែលរដ្ឋាភិបាលកំពុងអនុវត្ត ជាគោលនយោបាយបែបវិទ្យាសាស្រ្ដ សំដៅជួយសង្រ្គោះប្រជាជនកម្ពុជា ទៅវិញទេ។ ភស្តុតាងពីប្រទេសមួយចំនួនដូចជា ណូវែលសេឡង់ និងអូស្រ្ដាលី បង្ហាញថាការបិទខ្ទប់ បានទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បានយ៉ាងជោគជ័យ។ ផ្ទុយស្រឡះ ការបដិសេធរបស់រដ្ឋាភិបាល ក្នុងការបិទខ្ទប់ បាននាំឱ្យការឆ្លងរាលដាលនៃវីរុស ភ្ជាប់ជាមួយនឹងផលប៉ះពាល់សង្គម និងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដូចបានឃើញនៅប្រេស៊ីល និងសហរដ្ឋអាមេរិកក្រោមរដ្ឋការប្រធានាធិបតី ត្រាំ។ ដូចនេះ ការដោះដូររវាងការលះបង់រយៈពេលខ្លី និងផលចំណេញរយៈពេលវែង គឺចាំបាច់បំផុតនៅក្នុងកាលៈទេសៈដ៏លំបាកមួយនេះ។ ក្នុងន័យនេះ ការអនុវត្តការបិទខ្ទប់ គឺជាការលះបង់ដ៏ចាំបាច់ ដែលសង្គមត្រូវតែស៊ូទ្រាំ ដើម្បីបញ្ចៀសមហន្តរាយផ្នែកសុខភាពក្នុងរយៈពេលវែង សម្រាប់ប្រទេសជាតិ។ ឯការអំពាវនាវមិនឱ្យប្រជាជនគោរពតាមគោលនយោបាយបិទខ្ទប់ គឺជាអំពើឆ្លៀតឱកាសដើម្បីកេងចំណេញផ្នែកនយោបាយជាមួយនឹងគោលបំណងបង្កឱ្យមានភាពចលាចលសង្គម ដែលប្រាសចាកពីអំពើល្អទាំងឡាយ។

ទាញយកជាភាសាខ្មែរ