By admin
Tuesday April 26th, 2022
MORNING NEWS BRIEF [April 26, 2022]
MORNING NEWS BRIEF [April 26, 2022]
MORNING NEWS BRIEF [April 26, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Tuesday April 26th, 2022
Tuesday April 26th, 2022
ព័ត៌មានសំខាន់ៗ
សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវ ក្នុងវេទិកាទឹកអាស៊ី-ប៉ាស៊ីហ្វិក ឱ្យប្រទេសក្នុងតំបន់ ពង្រឹងកិច្ចខិតខំ ប្រឹងប្រែងរួមគ្នាគ្រប់គ្រងធនធានទឹកឱ្យមានចីរភាព ព្រោះធនធានទឹកកាន់តែថយចុះ ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
រាជរដ្ឋាភិបាល បានប្រកាសការលើកលែង កាតព្វកិច្ចពាក់ម៉ាស់នៅទីសាធារណៈ បន្ទាប់ពីបានសង្កេតឃើញ អត្រាឆ្លងជំងឺកូវីត១៩ បានថយចុះក្នុងកម្រិតទាបបំផុត ។ ប្រភព៖ ស៊ីស៊ីថាមស៍
មេបញ្ជាការកងទ័ពជើងគោក នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពទ្វេភាគី និងរៀបចំផែនការទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យភាគីពាក់ព័ន្ធជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចគោលដៅសហគមន៍គ្មានជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ ។ ប្រភព៖ ខ្មែរថាមស៍
នាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសបន្តគាំទ្រការអភិវឌ្ឍកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ តាមរយៈការបន្តផ្ដល់ជំនួយសម្បទានអភិវឌ្ឍន៍មកកាន់កម្ពុជា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ប្រធាន គ.ជ.ប. ណែនាំគណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត ត្រូវស្នើសុំកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ ដើម្បីជំរុញការបោះឆ្នោតដោយរលូន។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច
ក្រសួងទេសចរណ៍ បានប្រជុំបូកសរុបលើការអនុវត្តន៍ផែនការស្តារវិស័យទេសចរណ៍ឡើងវិញក្នុងរយៈពេល ០៤ខែ កន្លងមក និងលើកទិសដៅការងារបន្ថែម ។ ប្រភព៖ Fresh News
ក្រសួងពាណិជ្ជកម្មកម្ពុជា និងវៀតណាម បានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូលើបញ្ហាពាណិជ្ជកម្មទ្វេភាគីមួយចំនួន ខណៈដែលការនាំចេញស្វាយចន្ទីមានការធ្លាក់ចុះ ។ ប្រភព៖ កោះសន្តិភាព
ការនាំចេញផ្លែឈើស្រស់របស់កម្ពុជា កំពុងជួបបញ្ហាប្រឈម ព្រោះតម្លៃដឹកជញ្ជូនទៅប្រទេសចិនបានកើនឡើងពី ២ ពាន់ដុល្លារ ដល់ ៨ ពាន់ដុល្លារ ក្នុងមួយទូកុងទ័នឺរ ។ ប្រភព៖ Fresh News
ព៍ត៌មានសង្គម
ក្រសួងការងារ នឹងបន្តរៀបចំឱ្យភាគីតំណាងកម្មករ និងក្រុមហ៊ុនណាហ្គាវើលដ៍ ជួបគ្នាជាថ្មីនៅដើមខែឧសភា ខណៈការចរចាលើកទី៨ ពុំទទួលបានផ្លែផ្កា ត។ ប្រភព៖ សារព័ត៌មានថ្មីៗ
រដ្ឋមន្រ្ដីក្រសួងប្រៃសណីយ៍ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងធ្វើសេចក្ដីព្រៀងច្បាប់ស្ដីពីសុវត្ថិភាពអ៊ីនធឺណិត ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួន ។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងកសិកម្ម បានរំពឹងថាទិន្នផលត្រីបឹងទន្លេសាបនឹងមានការកើនឡើង ព្រោះការបង្រ្កាបបទល្មើសនេសាទផ្សេងៗមានភាពសកម្ម និងប្រសិទ្ធភាពខ្ពស់ ។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ