By admin
Friday August 12th, 2022
MORNING NEWS BRIEF [AUGUST 12, 2022]
MORNING NEWS BRIEF [AUGUST 12, 2022]
MORNING NEWS BRIEF [AUGUST 12, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Friday August 12th, 2022
Friday August 12th, 2022
ព័ត៌មានសំខាន់ៗ
កម្ពុជា និងចិន បានចុះហត្ថលេខាក្នុងពិធីផ្តល់ជំនួយសម្ភារយោធា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា និងលើកកម្ពស់សមត្ថភាព និងលំហាត់ហ្វឹកហ្វឺនរួមគ្នា។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
របាយការណ៍ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ លើកឡើងថាសេដ្ឋកិច្ចកម្ពុជាមានភាពធន់ ដោយសារការជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការកើនឡើងតម្រូវការខាងក្រៅ។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងឧស្សាហកម្ម សម្រេចសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ដើម្បីផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស និងពង្រឹងសមត្ថភាពសំដៅប្រែក្លាយជា SMEs បែបឧស្សាហកម្ម។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
កម្ពុជា ទទួលបានការសាទរ និងកោតសរសើរ ក្នុងការធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២២ និងការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធដោយជោគជ័យ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
រដ្ឋបាលរាជធានីភ្នំពេញ និងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ-នីស្តវៀតណាម បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ក្នុងនាមជាប្រទេសជិតខាងល្អ។ ប្រភព៖ខ្មែរថាមស៍
ក្រសួងមហាផ្ទៃ បានប្រកាសទទួលស្គាល់អង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី ជាអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច តបតាមសំណើរបស់ព្រះអង្គម្ចាស់ចក្រា វុធ ព្រះប្រធានគណបក្ស។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មានសេដ្ឋកិច្ច
ក្នុងរយៈពេល៧ខែនៃឆ្នាំ២០២២ ក្រសួងឧស្សាហកម្ម បានបញ្ជក់ថាមានរោងចក្រថ្មីចំនួន១១២ បានបើកដំណើរការនៅកម្ពុជា ដែលទុនវិនិយោគសរុបមានប្រមាណ ១,១៩ពាន់លានដុល្លារ។ ប្រភព៖ខ្មែរថាមស៍
ក្នុងរយៈពេល៧ខែនៃឆ្នាំ២០២២ កម្ពុជា រកចំណូលពីការនាំចេញផលិតផលស្បែកជើង និងវត្ថុប្រហាក់ប្រហែលបានជាង ១ពាន់ លានដុល្លារ ដែលកើនឡើងប្រមាណ ៣៤% ធៀបនឹងឆ្នាំ២០២១។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
អ្នកនាំពាក្យក្រសួងឧស្សាហកម្ម បានលើកឡើងថា ទិន្នផលនៃផលិតកម្មរបស់កម្ពុជា កើនដល់ទំហំទឹកប្រាក់ចំនួន ៧,៥៧ពាន់លានដុល្លារ ដែលកើនឡើង ៧៥% ធៀបនឹងឆ្នាំ២០២១។ប្រភព៖ ខ្មែរថាមស៍
ព៍ត៌មានសង្គម
ក្រសួងឧស្សាហកម្ម បាននិងកំពុងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីការផ្គត់ផ្គង់ទឹកស្អាត ដើម្បីបង្កើនលទ្ធភាពក្នុងការគ្រប់គ្រងវិស័យទឹកស្អាតឱ្យមានគុណភាពខ្ពស់ និងសេវាកម្មល្អ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
កម្ពុជា កំពុងព្យាយាមអភិវឌ្ឍកីឡាប្រពៃណី ទៅជាកីឡាទំនើបដើម្បីបញ្ចូលក្នុងព្រឹត្តិការណ៍ស៊ីហ្គេម កីឡាអាស៊ី និងកីឡាអូឡាំពិក ក៏ដូចជាលើកកម្ពស់ការយល់ដឹងអំពីអត្តសញ្ញាណអាស៊ាន។ប្រភព៖ ខ្មែរថាមស៍
ខេត្តព្រៃវែង គឺជាខេត្តទី៦ ដែលបានដាក់អនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលជារបបសន្តិសុខសង្គមថ្មី ផ្តល់ជូនដល់កម្មករនិយោជិត ដែលកំពុងបម្រើការក្នុងវិស័យឯកជន។ប្រភព៖សារព័ត៌មានដើមអម្ពិល