MORNING NEWS BRIEF [AUGUST 12, 2022]

MORNING NEWS BRIEF [AUGUST 12, 2022]

MORNING NEWS BRIEF [AUGUST 12, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. កម្ពុជា និងចិន បានចុះហត្ថលេខាក្នុងពិធីផ្តល់ជំនួយសម្ភារយោធា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា និងលើកកម្ពស់សមត្ថភាព និងលំហាត់ហ្វឹកហ្វឺនរួមគ្នា។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  2. របាយការណ៍ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ លើកឡើងថាសេដ្ឋកិច្ចកម្ពុជាមានភាពធន់ ដោយសារការជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការកើនឡើងតម្រូវការខាងក្រៅ។ ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងឧស្សាហកម្ម សម្រេចសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ដើម្បីផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស និងពង្រឹងសមត្ថភាពសំដៅប្រែក្លាយជា SMEs បែបឧស្សាហកម្ម។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. កម្ពុជា​ ទទួលបានការសាទរ និងកោតសរសើរ ក្នុងការធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២២ និងការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធដោយជោគជ័យ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. រដ្ឋបាលរាជធានីភ្នំពេញ និងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ-នីស្តវៀតណាម បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ក្នុងនាមជាប្រទេសជិតខាងល្អ។ ប្រភព៖ខ្មែរថាមស៍
  3. ក្រសួងមហាផ្ទៃ បានប្រកាសទទួលស្គាល់អង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី ជាអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច តបតាមសំណើរបស់ព្រះអង្គម្ចាស់ចក្រា វុធ ព្រះប្រធានគណបក្ស។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្នុងរយៈពេល៧ខែនៃឆ្នាំ២០២២ ក្រសួងឧស្សាហកម្ម បានបញ្ជក់ថាមានរោងចក្រថ្មីចំនួន១១២ បានបើកដំណើរការនៅកម្ពុជា ដែលទុនវិនិយោគសរុបមានប្រមាណ ១,១៩ពាន់លានដុល្លារ។ ប្រភពខ្មែរថាមស៍ 
  2. ក្នុងរយៈពេល៧ខែនៃឆ្នាំ២០២២ កម្ពុជា រកចំណូលពីការនាំចេញផលិតផលស្បែកជើង និងវត្ថុប្រហាក់ប្រហែលបានជាង ១ពាន់ លានដុល្លារ ដែលកើនឡើងប្រមាណ ៣៤% ធៀបនឹងឆ្នាំ២០២១។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. អ្នកនាំពាក្យក្រសួងឧស្សាហកម្ម បានលើកឡើងថា ទិន្នផលនៃផលិតកម្មរបស់កម្ពុជា កើនដល់ទំហំទឹកប្រាក់ចំនួន ៧,៥៧ពាន់លានដុល្លារ ដែលកើនឡើង ៧៥% ធៀបនឹងឆ្នាំ២០២១។ប្រភព៖  ខ្មែរថាមស៍
ព៍ត៌មានសង្គម
  1. ក្រសួងឧស្សាហកម្ម បាននិងកំពុងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីការផ្គត់ផ្គង់ទឹកស្អាត ដើម្បីបង្កើនលទ្ធភាពក្នុងការគ្រប់គ្រងវិស័យទឹកស្អាតឱ្យមានគុណភាពខ្ពស់ និងសេវាកម្មល្អ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. កម្ពុជា កំពុងព្យាយាមអភិវឌ្ឍកីឡាប្រពៃណី ទៅជាកីឡាទំនើបដើម្បីបញ្ចូលក្នុងព្រឹត្តិការណ៍ស៊ីហ្គេម កីឡាអាស៊ី និងកីឡាអូឡាំពិក ក៏ដូចជាលើកកម្ពស់ការយល់ដឹងអំពីអត្តសញ្ញាណអាស៊ាន។ប្រភព៖ ខ្មែរថាមស៍
  3. ខេត្តព្រៃវែង គឺជាខេត្តទី៦ ដែលបានដាក់អនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលជារបបសន្តិសុខសង្គមថ្មី ផ្តល់ជូនដល់កម្មករនិយោជិត ដែលកំពុងបម្រើការក្នុងវិស័យឯកជន។ប្រភព៖សារព័ត៌មានដើមអម្ពិល