• By admin
  • Monday February 28th, 2022

MORNING NEWS BRIEF [February, 28 2022]

MORNING NEWS BRIEF [February, 28 2022]

MORNING NEWS BRIEF [February, 28 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. រដ្ឋមន្រ្តីការបរទេសអាស៊ាន បានចេញសេចក្ដីថ្លែងការរួមស្ដីពីការព្រួយបារម្ភពីស្ថានភាពនៅអ៊ុយក្រែន និងការប៉ះទង្គិចដោយអាវុធ និងអំពាវនាវឱ្យភាគីពាក់ព័ន្ធ ជ្រើសរើសការសន្ទនាគ្នាដោយសន្តិវិធីតាមមធ្យោបាយការទូត ជាជាងការប្រើអាវុធ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញការងារអាទិភាព ០៤ចំណុច ដើម្បីឆ្លើយតបនឹងប្រធានបទនៃទិវាជាតិទីក្រុងស្អាតឆ្នាំ២០២២ ដែលធ្វើឡើងក្រោមប្រធានបទ «ទីក្រុងស្អាត៖ គាំទ្រការបើកទេសចរណ៍កម្ពុជា» អមជាមួយយុទ្ធការ «កម្ពុជាស្អាត»។ ប្រភព៖ Fresh News
  3. គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានចេញសេចក្ដីជូនព័ត៌មានបញ្ជាក់ពីគោលការណ៍ចាស់ដដែល នៃការចែកចាយលក់ឱសថ Molnupiravir ដែលបុគ្កលម្នាក់អាចស្នើទិញពី ១-២ ប្រអប់ និងពន្យាពេលចែកចាយជូនមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន។ ប្រភព៖ AMS News
ព័ត៌មាននយោបាយ
  1. រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ បានបង្ហាញការគាំទ្រដល់រដ្ឋមន្ត្រីការបទេសកម្ពុជា ដែលគ្រោងនឹងទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ក្នុងនាមជាបេសជនពិសេសរបស់ប្រធានអាស៊ាន ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ចប់ហិង្សានៅមីយ៉ាន់ម៉ា។ ប្រភព៖ សារព័ត៌មានថ្មីៗ
  2. កម្ពុជា និងម៉ាឡេស៊ី បញ្ជាក់ជំហរជាថ្មី នៃការជំរុញឱ្យមានការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់មេដឹកនាំអាស៊ានឱ្យមានប្រសិទ្ធភាព ដើម្បីស្ដារប្រក្រតីភាពក្នុងប្រទេសមីយ៉ាន់ម៉ាឡើងវិញ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ឯកឧត្តមទេសរដ្ឋមន្ត្រីអូស្មាន ហាស្សាន់ និងអគ្គលេខាធិការនៃសម្ព័ន្ធពិភពលោកអ៊ីស្លាម បានជួបពិភាក្សាអំពីបញ្ហាផ្សេងៗទាក់ទងនឹងបញ្ហាឥស្លាមនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់សហគមន៍ឥស្លាម។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច 
  1. ទំហំពាណិជ្ជកម្មកម្ពុជា និងចិនកើនដល់ជិត ១១.២ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ កើនឡើង ៣៨ភាគរយ បើធៀបនឹងឆ្នាំ ២០២០ ដោយសារតែវត្តមានភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ និងកិច្ចព្រមព្រៀងសេដ្ឋកិច្ចសេរីកម្ពុជា-ចិន។ ប្រភព៖ ខ្មែរថាមស៍
  2. រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងក្នុងវេទិកាធុរកិច្ចអង់គ្លេស-អាស៊ានឆ្នាំ២០២២ ថាការគាំទ្ររបស់អង់គ្លេសលើរបៀបវារៈសេដ្ឋកិច្ចកម្ពុជា បានជួយជំរុញ ដល់ការសម្រេចបានសមិទ្ធផលអាទីភាពសេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. សហគ្រិនខ្មែរ បានផ្តល់ថវិការសម្រាប់គាំទ្រដល់ដំណើរការអាជីវកម្មជូនធុរជនថ្មី ចំនួន៤៩រូប ដែលមានទឹកប្រាក់សរុប ៤១៥.០០០ដុល្លារ ដែលបង្កើតឡើងដើម្បីជួយរក្សាលំនឹង និងលើកកម្ពស់ធុរកិច្ចថ្មី និងសហគ្រាស ដែលកំពុងជួបការលំបាកពីវិបត្តិកូវីដ១៩។​ ប្រភព៖ AMS News
ព៍ត៌មានសង្គម
  1. សម្ដេចនាយករដ្ឋមន្ត្រីអំពាវនាវ​ ដល់ម្ចាស់អង្គភាពសេដ្ឋកិច្ចទាំងអស់ចូលរួមធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ ដែលជាជំរឿនសេដ្ឋកិច្ចលើកទី២ ក្នុងគោលបំណងរៀបចំនយោបាយអាទិភាពសំខាន់ៗ ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ថ្លែងថា រាជធានីភ្នំពេញខេត្តកណ្ដាល និងខេត្តកែប បានក្លាយជាតំបន់ដែលគ្មានគ្រាប់មីនប្រឆាំងមនុស្សមុនគេ ខណៈរាជរដ្ឋាភោបាលបានដាក់ចេញផែនការយុទ្ធសាស្ត្រកម្ពុជាគ្មានគ្រាប់មីននៅចុងឆ្នាំ២០២៥។​ ប្រភព៖ Fresh News
  3. រាជធានីភ្នំពេញ និងក្រុងចំនួនបីទទួលបានពានរង្វាន់ទីក្រុងនិរន្តភាពបរិស្ថានអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់ ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត ដើម្បីលើកកម្ពស់ការយល់ដឹងពីការអភិវឌ្ឍប្រកបដោយនិរន្តភាព ដែលឈានទៅរកទីក្រុងស្អាតនិងបៃតង។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា