• By admin
  • Tuesday July 5th, 2022

MORNING NEWS BRIEF [JULY 05,2022]

MORNING NEWS BRIEF [JULY 05,2022]

MORNING NEWS BRIEF [JULY 05,2022] 150 150 Cambodia Development Center
  1. ព័ត៌មានសំខាន់ៗ
    1. រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសឡាវ នឹងអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៤១ នៃគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ឡាវ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា 
    2. រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៧ នៅមីយ៉ាន់ម៉ា។ ប្រភព៖Fresh News
    3. កម្ពុជា និងចិន ប្ដេជ្ញាបន្តពង្រឹងទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងបន្តគាំទ្រស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។ប្រភព៖ AMS News
    ព័ត៌មាននយោបាយ
    1. ប្រេសិតពិសេសអាស៊ាន២០២២ បានជំរុញមេដឹកនាំមីយ៉ាន់ម៉ា រិះរកលទ្ធភាពធ្វើការជាមួយប្រេសិតពិសេសអង្គការសហប្រជាជាតិ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាង អាស៊ាន និង UN។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
    2. ក្រសួងមហាផ្ទៃនឹងរៀបចំវគ្គបណ្ដុះបណ្ដាលអំពីតួនាទី និងភារកិច្ច រួមជាមួយច្បាប់ស្ដីពីការគ្រប់គ្រងឃុំ-សង្កាត់ ជូនដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបានជាប់ឆ្នោតអាណត្តិទី៥។ ប្រភព៖ភ្នំពេញប៉ុស្តិ៍
    3. ថ្នាក់ដឹកនាំគណបក្សនយោបាយចំនួន​០៥ គ្រោងដាក់លិខិតរួមគ្នាទៅស្ថាប័នពាក់ព័ន្ធ ដើម្បីស្នើសុំកែលម្អចំណុចខ្វះខាត និងភាពអវិជ្ជមានរបស់ គ.ជ.ប។ ប្រភព៖ ខ្មែរថាមស៍
    ព័ត៌មានសេដ្ឋកិច្ច 
    1. ក្រសួងសេដ្ឋកិច្ច និងធនាគារជាតិនៃកម្ពុជា បានចុះអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពី កិច្ចសហប្រតិបត្តិការអេឡិចត្រូនិក (e-KYC) ដើម្បីលើកកម្ពស់ការផ្ទៀងផ្ទាត់តាមឌីជីថល។ ប្រភពខ្មែរថាមស៍
    2. ទំហំទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា បានកើនឡើង ១៩% ស្មើនឹង ៩៧០,១លានដុល្លារ ក្នុងឆ្នាំ២០២១ ដែលត្រូវបានគេរំពឹងថានឹងកើនឡើងជិត២ដង ក្នុងឆ្នាំ២០២៥។ ប្រភព៖ ខ្មែរថាមស៍
    3. ក្នុងរយៈពេល០៦ខែនៃឆ្នាំ២០២២ កម្ពុជាទទួលបានចំណូលពីការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្តប្រមាណ ២,៤លានដុល្លារ ដែលកើនឡើង ១.០០០% បើធៀបនឹងឆ្នាំ២០២១។ ប្រភព៖ សារព័ត៌មានថ្មីៗ
    ព៍ត៌មានសង្គម
    1. គម្រោង «សម្ដេចតេជោសម្រាប់សកម្មភាពមីន» ក្រោមមូលបទផ្តល់ដីសុវត្ថិភាពបង្កើតស្នាមញញឹម បានទទួលថវិកាបរិច្ចាគពីវិស័យឯកជនប្រមាណ​ ១៤លានដុល្លារ គិតត្រឹមថ្ងៃទី​៤ ខែកក្កដា។​ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
    2. អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ប្រកាសអនុវត្ត យុទ្ធសាស្រ្តទំនាក់ទំនង និងផ្សព្វផ្សាយគាំពារសង្គម ដើម្បីបញ្ជ្រាប ការយល់ដឹងស្ដីពីកិច្ចការពារគោលនយោបាយនៃកិច្ចគាំពារសង្គម។ ប្រភព៖ សារព័ត៌មានថ្មីៗ
    3. គម្រោងជួសជុលកំពង់ទឹករបស់ស្ពានហាល នៃប្រាសាទអង្គរវត្ត ក្រោមកិច្ចសហប្រតិបត្តិការជាមួយ សាកលវិទ្យាល័យសូហ្វីយ៉ារបស់ប្រទេសជប៉ុនសម្រេចបានប្រមាណ ៧៥%។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា