By admin
Tuesday July 12th, 2022
MORNING NEWS BRIEF [JULY 12, 2022]
MORNING NEWS BRIEF [JULY 12, 2022]
MORNING NEWS BRIEF [JULY 12, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Tuesday July 12th, 2022
Tuesday July 12th, 2022
ព័ត៌មានសំខាន់ៗ
អនុព័ន្ធព័ត៌មានរបស់ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា បានបង្ហាញការគោរព និងគាំទ្រអធិបតេយ្យកម្ពុជា ក្នុងការដើរតួជារដ្ឋឯករាជ្យ និងកំណត់គោលនយោបាយការបរទេសផងដែរ។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្ន ពីការរកឃើញមេរោគកូវីដ១៩ ប្រភេទអូមីក្រុងបំប្លែងថ្មី 4 និងBA.5 ក្នុងចំណោមករណីរាលដាលជាថ្មីនៅកម្ពុជា។ ប្រភព៖ សារព័ត៌មានថ្មីៗ
ក្នុងឆមាសទី១នៃឆ្នាំ២០២២ កម្ពុជាបានទទួលភ្ញៀវទេសចរវៀតណាមច្រើនជាងគេ ដែលស្ថិតក្នុងចំនួន ១៤៣.៣០០នាក់ កើនឡើងប្រមាណ ២០ដងបើធៀបនឹងឆ្នាំមុន។ ប្រភព៖ ខ្មែរថាមស៍
2. ព័ត៌មាននយោបាយ
ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថា កម្ពុជានឹងមិនបំភេ្លចការជួយគាំទ្រដែលអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានផ្តល់ជូនកម្ពុជាក្នុងវិស័យជាច្រើនសម្រាប់ប្រជាជនកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
គ.ជ.ប បានចេញសេចក្តីសម្រេច ប្រតិទិន និងផែនការមេសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ចាប់ពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ ប្រភព៖ Fresh News
គណបក្សនយោបាយក្រៅរដ្ឋាភិបាល និងគណបក្សប្រឆាំង បានជំទាស់នឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកម្ពុជា ដោយលើកឡើងថាមិនមានតម្លាភាព និងមិនបម្រើប្រយោជន៍រួមជូនប្រជាជន។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
3. ព័ត៌មានសេដ្ឋកិច្ច
RCEP និងកិច្ចព្រមព្រៀង CCFTA បានជួយជំរុញដល់ការអភិវឌ្ឍលើឧស្សាហកម្មពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា ស្របពេលដែលទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកកើនឡើងដល់ ៩៧០លានដុល្លារ។ ប្រភព៖ ខ្មែរថាមស៍
វិស័យសំណង់នៅកម្ពុជា ត្រូវបានព្យាករណ៍ថានឹងមានការកើនឡើងវិញក្នុងអត្រា ៧,២% នៅក្នុងឆ្នាំ២០២៣ ស្របពេលដែលទុនវិនិយោគក្នុងឆ្នាំនេះកើនឡើងដល់ប្រមាណ ១ពាន់លានដុល្លារ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ក្នុងរយៈពេល០៥ខែឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន សម្រេចបានក្នុងរង្វង់ទឹកប្រាក់ជាង ៧៧៨លានដុល្លារ កើនឡើង ១២,៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ប្រភព៖ សារព័ត៌មានថ្មីៗ
4. ព៍ត៌មានសង្គម
ធនាគារពិភពលោក បានកោតសរសើររាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការរៀបចំគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ ប្រកបដោយជោគជ័យ។ ប្រភព៖ Fresh News
ក្រសួងការងារ បានបញ្ជាក់ថា ការដាក់ឱ្យអនុវត្តរបបសន្តិសុខ សង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយ គឺជាជំហានថ្មីមួយទៀតឆ្ពោះទៅរកការអភិវឌ្ឍសន្តិសុខសង្គមនៅកម្ពុជា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
តម្លៃប្រេងនៅកម្ពុជា បានធ្លាក់ចុះតិចតួច ដោយសារតម្លៃប្រេងអន្តរជាតិមានការធ្លាក់ចុះ បន្ទាប់ពីប្រទេសឥណ្ឌា និងអ៊ីរ៉ង់ បង្កើនការទិញប្រេងពីរុស្ស៊ី។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍